ផ្នែកការទូតស្ថាបនាបម្រើកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ

ANH HUYEN
Chia sẻ

(VOVworld)-ក្នុងឆ្នាំ២០១៦នេះ ដោយក្តាប់ជាប់សារ
កសាងរដ្ឋាភិបាលស្ថាបនា ធ្វើ សកម្មភាពនោះ បាន
ជាផ្នែកការទូតវៀតណាមទទួលបានសមិទ្ធិផលជា
ច្រើនជា ពិសេសលើកកំពស់ប្រសិទ្ធភាពកិច្ចការបរ
ទេសនិងធ្វើសមាហរណកម្មអន្តរជាតិ។ មិនត្រឹមតែបើកទូលាយកិច្ចសហ
ប្រតិបត្តិការជាមួយប្រទេសទាំងអស់ប៉ុណ្ណោះទេ វៀតណាមថែមទាំងជា
សមាជិកភាពមានការទទួលខុសត្រូវរបស់សហគមន៍អន្តរ ជាតិទៀតផង
 ហើយផ្នែកការទូតទាំងមូលក៏បានកសាងទិសដៅអភិវឌ្ឍន៍សំដៅនាំមក
នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសជាតិ។

(VOVworld)-ក្នុងឆ្នាំ២០១៦នេះ ដោយក្តាប់ជាប់សារកសាងរដ្ឋាភិបាលស្ថាបនា ធ្វើ
 សកម្មភាពនោះ បានជាផ្នែកការទូតវៀតណាមទទួលបានសមិទ្ធិផលជាច្រើនជា
ពិសេសលើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេសនិងធ្វើសមាហរណកម្មអន្តរជាតិ។
 មិនត្រឹមតែបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ប៉ុណ្ណោះទេ
 វៀតណាមថែមទាំងជាសមាជិកភាពមានការទទួលខុសត្រូវរបស់សហគមន៍អន្តរ
ជាតិទៀតផង ហើយផ្នែកការទូតទាំងមូលក៏បានកសាងទិសដៅអភិវឌ្ឍន៍សំដៅនាំ
មកនូវផល ប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសជាតិ។

        អាចនិយាយបានថា នាបច្ចុប្បន្នវៀតណាមកំពុងឈានចូលដំណាក់កាលអភិ
 វឌ្ឍន៍ថ្មី មានអត្ថន័យយុទ្ធសាស្ត្រនិងដាក់ចេញសំណូមពរអំពីការផ្លាស់ប្តូរថ្មីពីការ
ត្រិះ រិះទៅដល់របៀបធ្វើការផងដែរ។

        ផ្លាស់ប្តូរដោយឥតឈប់ឈរកិច្ចការការទូត

        ឈរលើស្មារតីនៃរដ្ឋាភិបាលស្ថាបនា សុចរិត ធ្វើសកម្មភាពយ៉ាងម៉ឹងមាត់និង
 បម្រើប្រជាជននោះ ផ្នែកការទូតវៀតណាមបានផ្លាស់ប្តូរការត្រិះរិះគ្រប់គ្រងក្នុងលក្ខ
 ណៈប្រទេសជាតិកំពុងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ។ ស្មារតីនេះ​កាន់តែបាន
 ជ្រួតជ្រាបនិងក្លាយទៅជាសកម្មភាពជាក់ស្តែងនិងលទ្ធផលជាក់លាក់។ ឯកអគ្គរដ្ឋ
 ទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi បានចាត់ទុកថា៖

        “ស្ថាប័នតំណាងការទូតវៀតណាមនៅឯកបរទេសជាត្រចៀក ជាភ្នែក និងជា
ស្ពានតភ្ជាប់ហើយជាពិសេស ការទូតត្រូវជាកម្លាំងចលករសម្រាប់ជម្រុញការអភិវឌ្ឍ
ន៍របស់ប្រទេសជាតិទៀតផង។ ភារកិច្ចរបស់ស្ថាប័នតំណាងនៅឯបរទេសគឺត្រូវឃើញ
 ផ្ទាល់ភ្នែកនូវការផ្លាស់ប្តូរនិងការវិវឌ្ឍន៍របស់ប្រទេសសាមី តាមនោះធ្វើការវាយតម្លៃ
 អំពីស្ថានភាពពិភពលោកនិងតំបន់ សំដៅផ្តល់យោបល់ជូនថ្នាក់ដឹកនាំបក្សនិងរដ្ឋ
អំពីគោលនយោបាយកិច្ចការបរទេស”។

ផ្នែកការទូតស្ថាបនាបម្រើកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅចិន លោក Dang Minh Khoi


        ក្នុងបរិបទធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនោះ  វៀតណាមនឹងងាយធ្លាក់
ក្នុងសភាពខ្វះភាពម្ចាស់ការនិងរងផលប៉ះពាល់អសកម្មពីខាងក្រៅ។ ដូច្នេះ យោង
 តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh ថា ជាង
ពេលណាៗទាំងអស់ ស្ថាប័នតំណាងការទូតនិងអង្គភាពអាជីវកម្មនានាត្រូវក្តាប់ជាប់
នូវក្រិតក្រមនៃច្បាប់របស់ប្រទេសាមី។លោក Pham Quang Vinh បានសង្កត់ធ្ងន់ថា៖

        “វៀតណាមបន្តជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនានា ព្រមទាំងបើក
ទូលាយចំពោះមុខទំនិញនាំចូលវៀតណាម។ ឧទាហណ៍ ខណៈដែលវៀតណាម
 ចូលរួម​បណ្តាកិច្ចព្រមព្រៀង FTA ថ្មីនោះ ក្នុងលក្ខ័ណ្ឌបើកទូលាយទីផ្សារ គឺច្បាស់
 លាស់ថា ការតស៊ូរបស់វៀតណាមចំពោះការទទួលស្គាល់បទបញ្ញត្តិទីផ្សារគឺត្រូវបាន
លើកកំពស់ថែមទៀត។ អ្នកការទូត  អ្នករៀបចំផែនការនយោបាយ​និងអង្គភាពអាជី
 វកម្មនានាត្រូវរួមសហការយ៉ាងខ្លាំងថែមទៀត”។

        លើកកំពស់រូបភាពនិងឋានៈរបស់វៀតណាម

        នៅក្នុងសន្និសីទការទូតលើកទី២៩ដែលប្រព្រឹត្តទៅនាខែកញ្ញាឆ្នាំ២០១៦ អគ្គ
លេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលថ្មី អ្នក
ការទូតដំណាក់កាលថ្មីនឹងដើរថែមតួនាទីជាអ្នកសេដ្ឋកិច្ច អ្នកប្រាជ្ញ អ្នកពន្លឿនវិនិ
យោគ និងថែមទាំងជាអ្នកវប្បធម៌វៀតណាម។​នោះជាភារកិច្ចមិនងាយស្រួលទេ
ប៉ុន្តែពោរពេញទៅដោយមោទនភាព។ ៖

        “ក្នុងពិភពលោកមួយពេញទៅដោយបម្រែប​ម្រួលនោះ ផ្នែកការទូតវៀតណាម
 ត្រូវពង្រីកប្រពៃណីនិងកសាងផ្នែកការទូតពោរពេញអត្តសញ្ញាណវៀតណាម។ រយៈ
 ពេល៧០ឆ្នាំកន្លងទៅ សកម្មភាពកិច្ចការបរទេសបានកសាងឡើងផ្នែកការទូតមួយ
 ដែលបង្ហាញច្បាស់នូវព្រលឹងនិងឬទ្ធានុភាពរបស់មនុស្សវៀតណាម”។

        ទន្ទឹមជាមួយនឹងរដ្ឋាភិបាលស្ថាបនានោះ ផ្នែកការទូតក៏កំពុងខិតខំប្រឹងប្រែង
ពង្រឹងឋានៈរបស់ខ្លួនក្នុងតំបន់និងក្នុងពិភពលោកទាំងមូល សំដៅធានាផលប្រយោ
 ជន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ