ប្រមូលផ្តុំប្រភពកម្លាំងពីជនវៀតណាមនៅឯបរទេសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

BUI HANG Theo VOV 5 -
Chia sẻ

(VOV)_ជនវៀតណាមជាង៤,៥លាននាក់ដែលកំពុង 
រស់នៅ ធ្វើការ និង​សិក្សាររៀនសូត្រនៅប្រទេសនិង 
តំបន់ដែនដីជាង១០០ លើទូទាំងពិភពលោក ​ជាប្រ 
ភពកម្លាំងដ៏សំខាន់ សំរាប់ការកសាងនិងអភិវឌ្ឍន៍ 
ប្រទេសជាតិ។ វេទិការ​បញ្ញាវ័ន្តជនវៀតណាមនៅឯបរទេស ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច និងធ្វើសមាហរណកម្ម របស់វៀតណាម ក្នុងដំណាក់កាល ២០១៦-២០២០ និង​បណ្ដា​ជំនួប​ប្រាស្រ័យ រវាងស្ថាប័នទាក់ទិននានា តំណាងជនវៀតណាមនៅឯបរទេស ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាពេលថ្មីៗនេះ ជាបណ្ដាសកម្មភាព​ជាក់ស្ដែង ដើម្បីជនវៀតណាមនៅឯបរទេសចូលរួមមតិចំពោះដំណើការកសាង​ស្រុកកំណើត​។

(VOV)_ជនវៀតណាមជាង៤,៥លាននាក់ដែលកំពុងរស់នៅ ធ្វើការ និង​សិក្សារ
រៀនសូត្រនៅប្រទេសនិងតំបន់ដែនដីជាង១០០ លើទូទាំងពិភពលោក ​ជាប្រភព
កម្លាំងដ៏សំខាន់ សំរាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ វេទិការ​បញ្ញាវ័ន្តជន
វៀតណាមនៅឯបរទេស ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច និងធ្វើសមាហរណកម្ម 
របស់វៀតណាម ក្នុងដំណាក់កាល ២០១៦-២០២០ និង​បណ្ដា​ជំនួប​ប្រាស្រ័យ រវាង
ស្ថាប័នទាក់ទិននានា តំណាងជនវៀតណាមនៅឯបរទេស ដែលបានប្រព្រឹត្តទៅ
នៅទីក្រុងហាណូយនាពេលថ្មីៗនេះ ជាបណ្ដាសកម្មភាព​ជាក់ស្ដែង ដើម្បីជនវៀត
ណាមនៅឯបរទេសចូលរួមមតិចំពោះដំណើការកសាង​ស្រុកកំណើត​។

ប្រមូលផ្តុំប្រភពកម្លាំងពីជនវៀតណាមនៅឯបរទេសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
វេទិការ​បញ្ញាវ័ន្តជន វៀតណាមនៅឯបរទេស ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច និងធ្វើសមាហរណកម្ម របស់វៀតណាម ក្នុងដំណាក់កាល ២០១៦-២០២០

វេទិកាបញ្ញាវ័ន្តជនវៀតណាមនៅឯបរទេស ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច ​និង
ធ្វើសមាហរណកម្ម របស់វៀតណាម ក្នុងដំណាក់កាល ២០១៦-២០២០ ​ត្រូវបាន
គណកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម រួមសហការជាមួយគណៈកម្មាធិការ​ជាតិទទួលបន្ទុកបញ្ហាជនវៀតណាមនៅឯបរទេស និងក្រសួងការបរទេស​វៀតណាមរៀបចំឡើង។
 ក៏នាថ្ងៃទី៧ មិថុនា គណៈកម្មាធិការមជ្ឈឹម រណសិរ្យ​មាតុភូមិវៀតណាមបានរួម
សហការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ​គណៈកម្មាធិការជាតិ ទទួលបន្ទុកបញ្ហាជនវៀតណាមនៅឯបរទេស បានរៀបចំ​ជំនួបប្រាស្រ័យជាមួយបណ្ដាបញ្ញាវ័ន្តជាជនវៀតណាមនៅឯបរទេស ដើម្បី​ពិភាក្សាអំពីគោលនយោបាយ និងបណ្ដាបញ្ហា
ធំៗ សំដៅឆ្ពោះទៅគោលដៅ​កសាងនិងអភិវឌ្ឍន៍និរន្តរភាពប្រទេសជាតិ បានសរ
អោយឃើញនូវការយកចិត្ត​ទុកដាក់របស់បក្ស រដ្ឋ ចំពោះជួរបញ្ញាវ័ន្តជាជនវៀតណាម
នៅឯបរទេស។

          ជនវៀតណាមនៅឯបរទេសយកចិត្តទុកដាក់ចំពោះបញ្ហានានារបស់ប្រទេសជាតិ

        នេះគឺជាលើកដំបូងដែលបណ្ដាអ្នកវិទ្យាសាស្ត្រ បញ្ញាវ័ន្តជាជនវៀតណាមនៅ
ឯបរទេស លើគ្រប់វិស័យ៖ អប់រំ បណ្ដុះបណ្ដាល ហិរញ្ញវត្ថុ ធនាគារ បច្ចេក​វិទ្យាជីវសាស្ត្រ បច្ចេកវិទ្យាសារព័ត៍មាន បានមានវត្តមាននៅទីនេះ ដើម្បីចូលរួមផ្តល់
មតិចំពោះបក្ស រដ្ឋ អំពីដំណើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងដំណាក់កាល
ថ្មី។ បណ្ដាអ្នកវិទ្យាសាស្ត្រ បញ្ញាវ័ន្តជាជនវៀតណាមនៅឯបរទេស បានចាត់ទុកថា៖
 រដ្ឋត្រូវយកចិត្តទុកដាក់ និងវនិយោគសំរាប់កសិកម្ម​។សាស្ត្រាចារ្យ Tran Ngoc Anh
នាយកក្រុមផ្តួចផ្តើមគំនិតថ្មីវៀតណាម បានចាត់ទុកថា៖ កសិកម្មជា​គ្រិះដ្ឋានសំខាន់
សំរាប់ការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ប៉ុន្តែ ដើម្បីអភិវឌ្ឍន៍ គឺ​ត្រូវឧស្សាហូបនីយកម្ម
ផង និងដោះស្រាយល្អបញ្ហាមនុស្សផង និងបញ្ហាបណ្ដុះ​បណ្ដាលប្រភពធនធាន
មនុស្សទៀតផង។

          “ កសិកម្មជាប្រភពចាប់ផ្តើមអោយការកែទម្រងជោគជ័យនានា។ ការជំរុញ
​អោយ​វៀតណាមក្លាយទៅជាប្រទេសខ្លាំងអំពីកសិកម្ម ជាមតិដ៏ល្អ។ ទន្ទឹមនឹង​នោះ​ 
ក្នុងសតវត្ស៍ទី២១នេះ គ្មានប្រភពកម្លាំងណាសំខាន់ជាងប្រភពធនធាន​មនុស្សទេ។
 ផែនការលើកកំពស់សមត្ថភាព ជំនាញ ដើរតួនាទីដ៏សែនសំខាន់។”

          បណ្ដាជនវៀតណាមនៅឯបរទេសក៏បានចាត់ទុកថា៖រដ្ឋាភិបាលត្រូវឆ្លៀតយក
ការជួយឧបត្ថម្ភរបស់អន្តរជាតិ ក្នុងដំណើការកសាងប្រទេសជាតិ។​បណ្ដា​បញ្ញាវ័ន្តជា
ជនវៀតណាមនៅឯបរទេស ក៏បានផ្តល់មតិ ដើម្បីវៀតណាមមាន​ជំហានលោតផ្លោះ
 ក្នុងការគ្រប់គ្រងប្រទេសជាតិតាមរយៈបច្ចេកវិទ្យាព័ត៍មាន។ ​បញ្ញាវ័ន្តជាជនវៀត
ណាមនៅឯបរទេសក៏បានអះអាងដែរថា៖នឹងលៃទុកពេល​វេលា បទពិសោធន៍ និង
ចំណងទំនាក់ទំនងនានា ដើម្បីរួមចំណែកជាមួយបក្ស​ រដ្ឋាភិបាល និងរណសិរ្យមាតុភូមិវៀតណាម ដោះស្រាយបញ្ហាអភិវឌ្ឍន៍ប្រទេសជាតិ។

          យកចិត្តទុកដាក់ពង្រីកប្រភពកម្លាំងរបស់ជនវៀតណាមនៅឯបរទេសអោយ
បានច្រើនថែមទៀត

        ជួរបញ្ញាវ័ន្តជាជនវៀតណាមនៅឯបរទេស តែងតែត្រូវបានវាយតំលៃថាជា​ឧត្តម
ភាពរបស់សហគមន៍ នេះគឺជាប្រភពកម្លាំង អាចរួមចំណែកសកម្មសំរាប់បុព្វហេតុ​
ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បក្ស និង
រដ្ឋបានចេញផ្សាយគោលនយោបាយជាច្រើន ដើម្បីទាក់ទាញជួរបញ្ញាវ័ន្ត​ជាជនវៀត
ណាមនៅឯបរទេស រួមចំណែកកសាងសេដ្ឋកិច្ច អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាសំ
រាប់ប្រទេសជាតិ។ ប្រការនេះបាននាំមកនូវប្រសិទ្ធិភាពគួរអោយកោតសរសើរ អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា របស់ប្រទេសជាតិ។ នៅវេទិការ ​បញ្ញាវ័ន្តជាជនវៀតណាមនៅឯបរទេស   ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងធ្វើ​សមាហរណកម្មរបស់វៀតណាម ក្នុងដំណាក់កាល ២០១៦-២០២០​ អនុប្រធាន​រដ្ឋវៀតណាម លោក
ស្រី Nguyen Thi Doan បានអះអាងថា៖ សហគមន៍ជនវៀត​ណាមនៅឯបរទេស ដែល
ក្នុងនោះមានអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ បញ្ញាវ័ន្ត ជាផ្នែក១ ដ៏សែនសំខាន់ មិន
អាចបំបែកបាន និងជាកម្លាំងរបស់សហគមន៍ជន​វៀតណាមនៅឯបរទេស។ ហើយ
គេនឹងជាកម្លាំងចលករ សំរាប់ការអភិវឌ្ឍន៍ ធ្វើសមាហរណកម្មបានលឿននិងមាន
និរន្តរភាព របស់ប្រទេសជាតិ។ បក្ស រដ្ឋ ជានិច្ចកាលគោរព បង្កលក្ខណះ និងវាយតំ
លៃខ្ពស់ចំពោះការរួមវិភាគទានដ៏ថ្លៃថ្លានេះ។ ​លោកស្រី Nguyen Thi Doan បានអះ
អាងថា៖

          “ គ្រប់ស្ថាប័នត្រូវផ្ទៀងស្តាប់ បូកសរុបមតិ ដើម្បីស្រាវជ្រាវ វិភាគ ក្នុងដំ​ណើ​ការ
សុក្រិតយន្តការ គោលនយោបាយ ក្នុងដំណាក់កាលថ្មី។ ទន្ទឹមនឹងនោះ តាម​រយៈវេទិ
ការលើកនេះ ខ្ញុំសង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការ រវាងបណ្ដាអ្នកជំនាញការ បញ្ញាវ័ន្ត
 នៅក្នុងនិងក្រៅប្រទេស រួមជាមួយមិត្តភ័ក្តអន្តរជាតិ នឹងបានបង្កើនការស្រាវជ្រាវ 
ផ្តើមគំនិតលើវិស័យនានា របស់វៀតណាម ក្នុងដំណើការធ្វើសមាហរណកម្ម និង
អភិវឌ្ឍន៍។”

          បណ្ដាមតិរួមវិភាគទានទាំងអស់ របស់បញ្ញាវ័ន្តជនវៀតណាមនៅឯបរទេស 
ជាគ្រឹះស្ថាន​ ដើម្បីបក្ស រដ្ឋវៀតណាមកសាងយន្តការ គោលនយោបាយ ​ជំរុញការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងសម័យកាលធ្វើសមាហរណកម្ម​អន្តរជាតិដែរ៕


ប្រតិកម្មទៅវិញ