ប្រជាធិបតេយ្យ ប្រមូលផ្ដុំបញ្ញាប្រជាជន ដើម្បី កំណត់គោលមាគ៌ារបស់បក្ស

Chia sẻ
(VOVWORLD) - ប្រជាជននៅទូទាំងប្រទេស និងប្រជាជនវៀតណាមនៅឯបរទេសត្រូវបានទាក់ទងផ្ទាល់ និងចូលរួមផ្ដល់មតិយោបល់ទៅក្នុងសេចក្ដីព្រាង ឯកសារ ដើម្បីដាក់ជូនមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០។ នេះគឺជាសកម្មភាពប្រជុំជីវភាពខាងនយោបាយដ៏ទូលំទូលាយ ប្រកបដោយអត្ថន័យ ព្រមទាំងបង្ហាញនូវស្មារតី ប្រជាធិបតេយ្យដែលប្រមូលផ្តុំបញ្ញា ពង្រីកការទទួលខុសត្រូវរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងការកំណត់គោលមាគ៌ា គោលការណ៍ គោលនយោបាយដ៏សំខាន់របស់ប្រទេសជាតិ ក៏ដូចជារួមចំណែកលើកកម្ពស់គុណភាពនៃឯកសារ ដើម្បីដាក់ជូនមហាសន្និបាតបក្សផងដែរ។
ប្រជាធិបតេយ្យ ប្រមូលផ្ដុំបញ្ញាប្រជាជន ដើម្បី កំណត់គោលមាគ៌ារបស់បក្ស - ảnh 1 សន្និបាតលើកទី ១៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២  (រូបថត៖ dangcongsan.vn)

សេចក្ដីព្រាងឯកសារនានាលើកនេះមានចំណុចថ្មី និងសំខាន់ៗជាច្រើន។ យោងតាមលោកសាស្រ្តាចារ្យរងបណ្ឌិត Phung Huu Phu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមថា ចំណុចថ្មីក្នុងសេចក្តីព្រាងឯកសារនានាបានបង្ហាញពីសតិអារម្មណ៍បញ្ជា រហូតដល់ការកំណត់គោលដៅ និងការតម្រង់ទិសដៅអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខ កសាង បក្ស ប្រព័ន្ធនយោបាយជាដើម។ លោកបានអះអាងថា៖ “សេចក្ដីព្រាងឯកសារនានាលើកនេះមានចំណុចថ្មីៗជាច្រើន ព្រោះថា ក្នុងបរិបទនាបច្ចុប្បបន្ននេះ បានកើតមានរឿងថ្មីជាច្រើន ដែលយើងត្រូវផ្ដោតសំខាន់។ ទន្ទឹមនឹងនេះ យើងទទួលបានមេរៀន បទពិសោធន៍ជាច្រើន ក្រោយរយៈពេល ៣៥ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិ។ លើលពីនេះទៅទៀត យើងបានទាក់ទងផ្ទាល់ជាមួយនិន្នាការអភិវឌ្ឍន៍របស់ពិភពលោក ក៏ដូចជាឧត្តមគតិ និងបទពិសោធន៍ជោគជ័យរបស់បណ្ដាប្រទេសផងដែរ”។

សេចក្តីព្រាងឯកសារដែលត្រូវដាក់ជូនមហាសន្និបាត លើកទី ១៣ មិនត្រឹមតែបានវាយតម្លៃរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១២ ប៉ុណ្ណោះទេ ថែមទាំងវាយតម្លៃរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីកសាងប្រទេសជាតិ ក្នុងដំណាក់កាលអន្តរកាល ឈានឡើងសង្គមនិយម និងរយៈពេល ៣០ ឆ្នាំ នៃការអនុវត្តកម្មវិធីនយោបាយឆ្នាំ ១៩៩១ ទៀតផង។ អំពីភារកិច្ចនាពេលខាងមុខ សេចក្តីព្រាងឯកសារនេះ មិនត្រឹមតែបានកំណត់ទិសដៅសម្រាប់រយៈពេល ៥ ឆ្នាំ និង ១០ ឆ្នាំប៉ុណ្ណោះទេ ថែមទាំងកំណត់ទិសដៅដល់ឆ្នាំ ២០៤៥ ដែលតភ្ជាប់ជាមួយព្រឹត្តិការណ៍សំខាន់ៗ ចំនួន ២ គឺ៖ រយៈពេល ១០០ ឆ្នាំ នៃការបង្កើតបក្សនាឆ្នាំ ២០៣០ និង រយៈពេល ១០០ ឆ្នាំ នៃការបង្កើតរដ្ឋនាឆ្នាំ ២០៤៥។ លោកបណ្ឌិត Dinh Quang Ty អតីតប្រធាននាយកដ្ឋាននៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានមានប្រសាសន៍ថា៖ “ មហាសន្និបាតបក្សលើកទី ១៣ បានផ្សារផ្ជាប់ជាមួយព្រឹត្តិការណ៍ដ៏សំខាន់ៗរបស់ប្រទេសជាតិ និងបក្ស។ ដើម្បី ប្រែក្លាយគោលដៅ នេះឲ្យក្លាយទៅជាការពិតជាក់ស្ដែង គឺយើងត្រូវកំណត់គោលដៅនីមួយសម្រាប់ដំណាក់កាលនីមួយៗ។ ជាក់ស្ដែង ក្នុងដំណាក់កាល ២០២១-២០២៥ គឺយើងត្រូវកំណត់គោលដៅជាក់ស្ដែង ដូចជា៖ បុព្វបទ ដើម្បីឆ្ពោះទៅរកគោលដៅឆ្នាំ ២០៣០។ ទន្ទឹមនឹងនេះ យើងត្រូវផ្អែកលើគោលដៅដល់ឆ្នាំ ២០៣០ ដើម្បីឆ្ពោះទៅរកគោលដៅ ឆ្នាំ ២០៤៥ ផងដែរ” ។

ប្រជាធិបតេយ្យ ប្រមូលផ្ដុំបញ្ញាប្រជាជន ដើម្បី កំណត់គោលមាគ៌ារបស់បក្ស - ảnh 2 លោកសាស្រ្តាចារ្យរងបណ្ឌិត Phung Huu Phu

អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម

បើប្រៀបធៀបនឹងឯកសារនានា ដែលបានដាក់ជូនមហាសន្និបាតលើកទី ១២ នោះ គឺចាប់ពីចំណងជើងរហូតដល់ខ្លឹមសារនៃសេចក្តីព្រាងឯកសារដែលបានដាក់ជូនមហាសន្និបាតលើកទី១៣ នេះ គឺសុទ្ធតែមានខ្លឹមសារថ្មី ដោយ បង្ហាញពីជំហានអភិវឌ្ឍន៍ថ្មីក្នុងការត្រិះរិះទ្រឹស្តីរបស់បក្ស។ ជាពិសេស ដោយឈរលើមូលដ្ឋាននៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះ សេចក្តីព្រាងឯកសារលើកនេះ មានជំហានអភិវឌ្ឍន៍អំពីការពង្រីកតួនាទីធ្វើជាម្ចាស់របស់ប្រជាជន។ ទន្ទឹមនឹងនេះ វិស័យសេដ្ឋកិច្ច វប្បធម៌ ការពារជាតិ សន្តិសុខ កិច្ចការបរទេស ការកសាងបក្សនិ ងប្រព័ន្ធនយោបាយគឺសុទ្ធតែមានចំណុចថ្មីជាច្រើនក្នុងការកំណត់ យុទ្ធសាស្ត្រវិជ្ជមានផងដែរ។

ការប្រកាស ការពិភាក្សា យកមតិយោបល់របស់ប្រជាជនសម្រាប់សេចក្តីព្រាងឯកសារ ដើម្បីដាក់ជូនមហាសន្និបាតលើកទី ១៣ របស់បក្សក៏បានចូលរួមចំណែកទៅក្នុងការស្រុះចិត្តគំនិតខ្ពស់អំពីការយល់ដឹង ការធ្វើសកម្មភាព និងការប្តេជ្ញាចិត្តខ្ពស់របស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីអនុវត្តន៍ សម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សប្រកបដោយជោគជ័យ។ ប្រការនេះបានអះអាងសារជាថ្មីនូវទស្សនៈយកប្រជាជនធ្វើជាឬសគល់របស់បក្សកុម្មុយនិស្តវៀតណាម។ នៅពេលដែល បក្សផ្ទៀងស្តាប់ ហើយទទួលយកមតិយោបល់ដោយអស់ពីចិត្តថ្លើមនោះ គឺ សេចក្តីព្រាងឯកសារដែលបានដាក់ជូនមហាសន្និបាតបក្ស នឹងជួយប្រមូលផ្ដុំបញ្ញា ការទទួលខុសត្រូវរបស់បក្សទាំងមូល ប្រជាជនទាំងមូលក្នុងការកំណត់គៅលមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ ឆ្ពោះទៅរកបំណងប្រាថ្នាសម្បូររុងរឿង និងសុភមង្គលយ៉ាងពិតប្រាកដ ៕

ប្រតិកម្មទៅវិញ