ប្រជាកម្មករវៀតណាមផ្លាស់ប្ដូរការត្រិះរិះនិងបន្សាំដោយម្ចាស់ការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាព

Chia sẻ
(VOVWORLD) - ដំណើរការធ្វើសមាហរណកម្មអន្តរជាតិកាន់តែទូលំទូលាយកំពុងដាក់ចេញការសាកល្បងដ៏ធំធេងជាច្រើនចំពោះកម្លាំងពលករ ជាស្នូលគឺជួរកម្មករ វៀតណាម។ ក្នុងនោះ បញ្ហាធ្វើយ៉ាងណាដើម្បីឲ្យកម្លាំងកម្មករ ពលករអាច ប្រដេញទាន់និងបន្សាំជាមួយសំណូមពរជាបន្ទាន់នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ក៏ដូចជាបទដ្ឋានដ៏តឹងរឹងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី នានានោះ គឺជាចំណោទដ៏ពិបាកដែលទាមទារឲ្យមានការផ្លាស់ប្ដូរជាស្ថានពរ ក្នុងការត្រិះរិះផងនិងសកម្មភាពពិតៗផងដែរ។
ប្រជាកម្មករវៀតណាមផ្លាស់ប្ដូរការត្រិះរិះនិងបន្សាំដោយម្ចាស់ការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាព - ảnh 1ជួរកម្មករ ពលករវៀតណាម អាចជឿជាក់លើខ្លួនឯងដើម្បីបោះជំហានទៅមុខ ប្រឈមនិងជំនះពុះពារ លើរាល់ការសាកល្បងក្នុងសម័យបច្ចុប្បន្នដូចជាបដិវត្តន៍ឧស្សាហកម្មលើកទី៤ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។

ផ្លាស់ប្ដូរការត្រិះរិះ

ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងយុគសម័យបដិវត្តន៍ ឧស្សាហកម្មលើកទី៤ និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាម-សហភាពអឺរ៉ុប (EVFTA) បានទាមទារឲ្យកម្លាំងពលករវៀតណាម ត្រូវឆ្លើយតបនឹងស្ដង់ដារ បទដ្ឋានដ៏តឹងរឹងអំពីគុណភាពទំនិញ ផលិតផល និងសេវា។ កម្លាំងពលករ កម្មករត្រូវតេមានជំនាញពូកែ ចំណេះដឹងល្អ និង ថ្វីដៃស្ទាត់ជំនាញឆ្លើយតបនឹងសំណូមពរថ្មីៗ។ នៅក្នុងកិច្ចសន្ទនារវាងលោកនាយករដ្ឋមន្រ្តីវៀតណាមជាមួយជួរកម្មករ ពលករបច្ចេកទេសខ្ពស់នៅទីក្រុងហូជីមិញកាលពីពាក់កណ្ដាលឆ្នាំទៅមិញ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“យើងអភិវឌ្ឍប្រទេសជាតិមិនត្រឹមតែអាស្រ័យទៅលើដើមទុននិងពលករ តម្លៃថោកប៉ុណ្ណោះទេ ប៉ុន្តែត្រូវអាស្រ័យទៅលើផលិតភាពពលកម្ម វិទ្យា សាស្ត្របច្ចេកវិទ្យាទៀតផង។ ពលករបច្ចេកទេសខ្ពស់ជាកម្លាំងដ៏សំខាន់ របស់ប្រទេសជាតិ។ ពលករបច្ចេកទេសខ្ពស់នោះមានសមត្ថភាពទទួលយក បច្ចេកទេសថ្មីៗ ជាពិសេសគឺក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្ម លើកទី៤និងសេដ្ឋកិច្ចឌីជីថល”។

បន្សាំដោយម្ចាស់ការ

ចាប់ពីច្រើនឆ្នាំមុនមក បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានចេញគោល ជំហរ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការដ៏យូរអង្វែងនិងគ្រប់ជ្រុង ជ្រោយស្ដីពីការបន្សាំទៅនឹងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជាពិសេសគឺ សេចក្ដីសម្រេចចិត្តលេខ ៥២-NQ/TW ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៩ របស់ ការិយាល័យនយោបាយស្ដីពីគោលជំហរ គោលនយោបាយមួយចំនួនដើម្បី ចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី៤ដោយម្ចាស់ការ និងការងារត្រៀម រៀបចំសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសេដ្ឋ កិច្ចធំៗជាច្រើន។ នេះគឺជាមូលដ្ឋានគ្រឹះខាងគតិយុត្តនិងទិសដៅដ៏សំខាន់ ដើម្បីបង្កើតឡើងការផ្លាស់ប្ដូរជាស្ថានពរអំពីគុណភាពនៃកម្លាំងពលករ។ គួរឲ្យសប្បាយថា ការយល់ដឹងរបស់ប្រជាពលករស្ដីពីភាពចាំបាច់និងការ បន្សាំដោយម្ចាស់ការនិងប្រដេញទាន់សំណូមពរនានាក្នុងសម័យកាលថ្មី ក៏ ត្រូវបានលើកកំពស់គួរឲ្យកត់សម្គាល់ផងដែរ។ លោក Phan Anh Hay កម្មករម្នាក់ដោយមានបទពិសោធន៍១០ឆ្នាំធ្វើការនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតអន្តរជាតិ UNILEVER វៀតណាម បានឲ្យដឹងថា៖

“ការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាដែលផ្សាភ្ជាប់នឹងស្វ័យប្រវត្តិកម្ម ឌីជីថល និងរ៉ូបូត ជំនាន់ថ្មី នឹងជួយកាត់បន្ថយការចំណាយនិងបង្កើនផលិតភាពពលកម្ម។ ប្រការនេះក៏ជួយបង្កើតឡើងជួរកម្មករបច្ចេកទេសខ្ពស់ ហើយការងារនេះ ត្រូវបានចាប់ប្រភពពីអង្គភាពអាជីវកម្មផ្ទាល់ខ្លួន។ រដ្ឋាភិបាលត្រូវការកំណត់ យ៉ាងច្បាស់នូវបទដ្ឋានសម្រាប់អង្គភាពអាជីវកម្មបច្ចេកវិទ្យាខ្ពស់ថ្នាក់តំបន់ ដើម្បីលើកទឹកចិត្តអង្គភាពនោះវិនិយោគលើម៉ាស៊ីននិងឧបករណ៍បច្ចេកវិទ្យាខ្ពស់។ ពីនោះ នឹងជ្រើសរើសជួរពលករបច្ចេកវិទ្យាខ្ពស់ ហើយរៀបចំ ការបណ្ដុះបណ្ដាលដើម្បីអាចធ្វើម្ចាស់លើប្រព័ន្ធម៉ាស៊ីន ឧបករណ៍ ខ្សែ សង្វាក់ដ៏ទំនើប”។

លទ្ធផលជាក់ស្ដែងគឺ រហូតដល់បច្ចុប្បន្ននេះ កម្លាំងពលករនិយាយរួមនិង កម្មករវៀតណាមនិយាយដោយឡែកបានទាក់ទងជាបណ្ដើរៗហើយធ្វើ ម្ចាស់នៃបច្ចេកវិទ្យា ម៉ាស៊ីន ឧបករណ៍ដ៏ទំនើបលើពិភពលោក ក្នុងនោះមាន បច្ចេកវិទ្យា 5G ដែលត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនិងសសរស្តម្ភនៃ បដិវត្តន៍ឧស្សាហកម្មលើកទី៤។ ផលិតផល ឧបករណ៍បច្ចេកវិទ្យាខ្ពស់តាម ស្ដង់ដារអន្តរជាតិដ៏តឹងរឹងត្រូវបានផលិតកាន់តែច្រើនឡើងៗដោយកម្លាំង ពលករ កម្មករវៀតណាមតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះគឺការចាប់បដិសន្ធិនៃ សម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីវកម្មផលិត អនុវត្តបច្ចេកវិទ្យាជាច្រើនលើស លុបរបស់វៀតណាមផងដែរ។ សមាមាត្រពលករ កម្មករដែលមានថ្វីដៃពូកែ កម្រិតជំនាញខ្ពស់នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកទេសនិងបច្ចេកវិទ្យា សំខាន់ៗនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ក៏ដូចជាបម្រើយ៉ាងល្អសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីនោះ កំពុងកើនឡើងដោយមានស្ថិរភាពជា បន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាល្បឿនមិនសូវលឿននោះឡើយ។

នៅជ្រុងមួយទៀត ពេលដែលខឿនសេដ្ឋកិច្ចធំៗលើពិភពលោកទទួលយក ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាមួយវៀតណាម ហើយ សម្ព័ន្ធក្រុមហ៊ុនធំៗសម្រេចផ្លាស់រោងចក្រ ខ្សែសង្វាក់ផលិតកម្មមកវៀតណាមវិញ គឺដោយសារគេបានឃើញសក្ដានុពលនិងសមត្ថភាពរបស់ប្រភព ធនធានមនុស្សនៅវៀតណាម។ ហេតុដូច្នេះ ជួរកម្មករ ពលករវៀតណាម អាចជឿជាក់លើខ្លួនឯងដើម្បីបោះជំហានទៅមុខ ប្រឈមនិងជំនះពុះពារ លើរាល់ការសាកល្បងក្នុងសម័យបច្ចុប្បន្នដូចជាបដិវត្តន៍ឧស្សាហកម្មលើកទី៤ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី តាមនោះរួមដៃជាមួយប្រជា ជាតិទាំងមូលកសាងប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួននិងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ