បារំាង-អាល្លឺម៉ង់រួមសហការជម្រុញកិច្ចសហប្រតិបត្តិការក្នុង EU

ANH HUYEN
Chia sẻ
(VOVWORLD) -រយៈពេលមួយថ្ងៃ បន្ទាប់ពីទទួលដំណែងមក ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអនុវត្តដំណើរទស្សនកិច្ចដំបូងទៅអាល្លឺម៉ង់ដូចប្រពៃណី តាំងពីមុនមក ដោយអំពាវនាវការស្ថាបនាប្រវត្តិសាស្ត្រឡើងវិញជាមួយអឺរ៉ុប ដើម្បី ប្រឆាំងនឹងលទ្ធិប្រជានិយមដែលកំពុងរីកសាយភាយ។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្កើនទំនាក់ទំនងរវាងអាល្លឺម៉ង់និងបារាំងប៉ុណ្ណោះទេ ថែមទាំង រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅក្នុងEU ទៀតផង។
បារំាង-អាល្លឺម៉ង់រួមសហការជម្រុញកិច្ចសហប្រតិបត្តិការក្នុង EU - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (រូបថតៈ TTXVN)

អាល្លឺម៉ង់បានក្លាយទៅជាទីមកដល់ដើមដំបូងរបស់ថ្នាក់ដឹកនាំបារាំង ច្រើនរូប បន្ទាប់ពីបានទទួលដំណែងមក។ ចាប់ពីឆ្នាំ១៩៦៣ ខណៈដែលប្រធានាធិបតីបារាំង លោក Charles de Gaulle និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Konrad Adenauer បានចុះហត្ថលេខាលើសន្ធិសញ្ញា Elysée មក កិច្ចសហប្រតិបត្តិការរវាង អាល្លឺម៉ង់និងបារាំងបានក្លាយទៅជាសសរទ្រង់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសទាំងពីរនិងបានអភិវឌ្ឍន៍ឲ្យក្លាយទៅជាកម្លាំងចលករក្នុងការបង្រួប បង្រួមអឺរ៉ុបផងដែរ។

        ពុំជាករណីលើកលែងទេ ដំណើរទស្សនកិច្ចទីក្រុងប៊ែកឡាំងរបស់ប្រធានា ធិបតីបារាំង Emmanuel Macron នាថ្ងៃទី១៥ឧសភានោះបានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់នៃទំនាក់ទំនងបារាំង-អាល្លឺម៉ង់ក្នុងការអនុវត្តរាល់គោលដៅរបស់អឺរ៉ុប។ ប្រទេសទាំងពីរនេះមានបំណង សហការជាមួយគ្នាដើម្បីដោះស្រាយរាល់បញ្ហាអាទិ ភាពដូចជា សន្តិសុខ សេដ្ឋកិច្ច វិនិយោគនិងការពារសង្គម។

        អឺរ៉ុបនៅតែជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់បារាំង

        បញ្ហាលេចធ្លោបំផុតរបស់អឺរ៉ុបបច្ចុប្បន្នគឺមិនត្រឹមតែជាបញ្ហាកំណើនសេដ្ឋកិច្ចឬ រឹតបន្តឹងសន្តិសុខប៉ុណ្ណោះទេ ថែមទាំងជាការឯកភាពនិងសាមគ្គីក្នុងប្លុកទៀតផង។ បន្ទាប់ពី ព្រឹត្តិការណ៍ដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) (ឬហៅថា Berexit)មក ហើយចលនាប្រជានិយមក៏ត្រូវរីកសាយភាយទូទាំងទ្វីបអឺរ៉ុបនោះ ឥឡូវនេះភារកិច្ច ធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសជួរមុខក្នុង EU ដូចជាអាល្លឺម៉ង់និងបារំាងគឺបង្កើតឡើង វិញគ្រឹះស្ថានថ្មីសម្រាប់សម្ព័ន្ធភាពនេះ ជាពិសេសធ្វើកំណែទម្រង់កុំឲ្យ EU ធ្លាក់ក្នុង ស្ថានភាពប្រេះឆាដូចជាអ្វីៗដែលគេព្រួយបារម្ភនាពេលកន្លងទៅ។

បារំាង-អាល្លឺម៉ង់រួមសហការជម្រុញកិច្ចសហប្រតិបត្តិការក្នុង EU - ảnh 2 ថ្នាក់ដឹកនាំទាំងពីររូបនៅក្នុងជំនួបនាថ្ងៃទី១៥ឧសភា (រូបថតៈ TTXVN)

ហើយនៅដើមយុទ្ធនាការដណ្តើមសន្លឹកឆ្នោត លោក Macron ជានិច្ចកាល បានសម្តែងថា ជាជនប្រកាន់គោលជំហរគាំទ្រ EU ដោយប្រកាសជម្រុញធ្វើសមាហ រណកម្មពាណិជ្ជកម្មនិងសាមគ្គីក្នុងប្លុក។ លោករូបនេះមានបំណងថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនាខែមិថុនាខាងមុខ ប្រទេសជាសមាជិកនឹងអនុម័តលើដំណើការ ស្តីពីបញ្ហាដែលប្រទេសបារាំងកំពុងផ្តោតការយកចិត្តទុកដាក់ ដូចជា កំណែទម្រង់ តំបន់ចាយប្រាក់អឺរ៉ូនិងយថាទស្សន៍ហិរញ្ញវត្ថុនាពេលខាងមុខរបស់ EU ជាដើម។ ក្នុងពិធីទទួលដំណែងនាថ្ងៃទី១៤ឧសភា ប្រធានាធិបតីវ័យក្មេងបំផុតក្នុងប្រវត្តិ សាស្ត្ររបស់បារាំងរូបនេះបានគូសបញ្ជាក់សារជាថ្មីក្នុងនាមជាប្រធានាធិបតីបារាំង លោកចង់ឲ្យទ្វីបអឺរ៉ុបទាំងនៅបច្ចុប្បន្ននិងអនាគតអាចបោះជំហានទៅមុខជានិច្ច។

        បារាំងនិងអាល្លឺម៉ង់ រួមសហការគ្នាដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍របស់ EU
        ជួយជ្រោមជ្រែងទៅនឹងអនុសាសន៍របស់ប្រធានាធិបតីបារាំងស្តីពីការកសាង EU មួយខ្លាំងមាំមួនជាង អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានចាត់ ទុកថា នេះជាពេលវេលាសំខាន់របស់ EU ហើយ EU ខ្លាំងខណៈដែលបារាំងក៏ខ្លាំង ដែរ។ លោកស្រីរូបនេះបានសង្កត់ធ្ងន់ថា មហាអំណាចរបស់ EU ទាំងីពីរនេះ មាន បំណងបង្កើតកម្លាំងចលករថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកស្រី ក៏បានយល់ស្របជាមួយគោលគំនិតកែទម្រង់ EU របស់ប្រធានាធិបតីបារាំងនិងឲ្យ ដឹងថា ត្រៀមខ្លួនជាស្រេចធ្វើការផ្លាស់ប្តូរសន្ធិសញ្ញាអឺរ៉ុប។ ប៉ុន្តែតាមលោកស្រីអធិ ការបតីអាល្លឺម៉ង់ថា មុនបង្អស់ ភាគីនានាត្រូវកំណត់ច្បាស់ គោលបំណងរបស់ EU គឺ ចង់ធ្វើការកែទម្រង់អ្វីខ្លះ ទើបចាប់ផ្តើមអនុវត្តជំហានបន្ត។

        បារាំងនិងអាល្លឺម៉ង់ជាប្រទេសសមាជិកសំខាន់របស់ EU ។ ការចាប់ដៃរវាងប្រ ធានាធិបតីបារាំងនិងអធិការបតីអាល្លឺម៉ង់ នៅទីក្រុងបែកឡាំងនាថ្ងៃទី១៥ឧសភា នោះ មិនត្រឹមតែបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះ ទេ ថែមទាំងបង្កើតគ្រឹះស្ថានកំណត់ទិសដៅអភិវឌ្ឍន៍របស់ EU ទៀតផង ក្នុងកាលៈ  ទេសៈដែលសម្ព័ន្ធភាពនេះកំពុងត្រូវការភាពសម្របសម្រួលនិងការបង្រួបបង្រួម ផងដែរ៕

ប្រតិកម្មទៅវិញ