ប្រែគោលដៅរដ្ឋាភិបាលអេលិចត្រូនិកនៅវៀតណាមទៅជាការពិត

ANH HUYEN Theo VOVWORLD -
Chia sẻ
Vovworld-ត្រូវបានអនុវត្តតាំងពីឆ្នាំ២០០៧មក គំរោងការ
អភិវឌ្ឍន៍​ឧស្សាហកម្មនិងផ្សព្វផ្សាយវៀតណាមដល់
ឥឡូវនេះបានបង្កើតបរិយាកាសនិង​ហេដ្ឋានរចនាសម្ព័ន្ធ
បច្ចេកវិទ្យាព័ត៌មាននៅស្ថាប័ន ក្រសួងផ្នែកនិងខេត្តក្រុង
មួយចំនួន​នៅ​វៀតណាម ត្រៀមខ្លួនជាស្រេចឲ្យការលាតត្រដាងអនុវត្តរដ្ឋាភិបាល​
អេលិចត្រូនិក​តាមកន្លងផ្លូវ។ ការដែលនាពេលថ្មីៗនេះ ក្រសួងការបរទេស​វៀតណាមបានដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងផ្ដល់ទដ្ឋកា Onlines និងមជ្ឈមណ្ឌលប្រមូលផ្ដុំទិន្នន័យបានអះអាងនូវការប្តេជ្ញាកសាងរដ្ឋាភិបាល អេលិចត្រូនិកនៅវៀតណាម ជាមួយចំណុចស្នូលគឺ​កំណែ​ទម្រង់សេវាកម្មរដ្ឋបាល
សាធារណៈ បំរើដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់​ប្រទេសជាតិ។
ប្រែគោលដៅរដ្ឋាភិបាលអេលិចត្រូនិកនៅវៀតណាមទៅជាការពិត - ảnh 1
ប្រែគោលដៅរដ្ឋាភិបាលអេលិចត្រូនិកនៅវៀតណាមទៅជាការពិត (canthotv.vn)

        Vovworld-ក្នុងកាលៈទេសៈចំណាយសាធារណៈកំពុងក្លាយទៅជាការ​ដិត​ដាមក្នុងដំណាក់កាលក្រោយវិបត្តិ រដ្ឋាភិបាលអេលិចត្រូនិកជាការបោះ​ជំហាន​ចាំបាច់របស់ខឿនសេដ្ឋកិច្ចទាំងអស់។ រដ្ឋាភិបាលអេលិចត្រូនិកអនុញ្ញាត​ឲ្យ​ដោះស្រាយសំណុំបែបបទយ៉ាងលឿន ងាយស្រួលជាងជាច្រើន។ ចំពោះវៀត​
ណាម ជាប្រទេសមួយទើបនឹងរួចផុតពីតួនាទីប្រទេសក្រីក្រ បានក្លាយទៅជា​
ប្រទេស​មានកំរិតចំណូលមធ្យម ដើម្បីក្បាលម៉ាស៊ីនរដ្ឋាភិបាលធ្វើសកម្មភាព​
មានប្រសិទ្ធិ​ភាព​និងចំណាយតិចបំផុត ការអភិវឌ្ឍន៍រដ្ឋាភិបាលអេលិចត្រូនិក
អនុវត្ត​បច្ចេកវិទ្យាព័ត៌មានជាទំនោរចាំបាច់ក្នុងការគ្រប់គ្រងរដ្ឋបាលក៏ដូចជា​សមាហរណកម្មអន្តរជាតិ។ ​នេះក៏ជាសំណូមពរសំខាន់ក្នុងគំរោងការកំណែ​
ទម្រង់​រដ្ឋបាលរបស់រដ្ឋាភិបាល។

ប្រសិទ្ធិភាពពីគំរោងការ

        ក្នុងអំឡុង៧ឆ្នាំអនុវត្តគំរោងការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ វៀតណាមទទួលបានការបោះជំហានគួរឲ្យកត់សម្គាល់។ មិនត្រឹមតែបង្កើត​ឡើង​បរិយាកាសបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ប៉ុណ្ណោះ
ទេ ថែមទាំងត្រៀមជាស្រេចឲ្យការអនុវត្តរដ្ឋាភិបាលអេលិចត្រូនិកទៅតាមគន្លង
ផ្លូវដែលមុន​បង្អស់គឺត្រូវកែលំអរសេវាកម្មរដ្ឋបាលនៅក្រសួងស្ថាប័នខេត្តក្រុងមួយ
ចំនួនបង្កភាពងាយស្រួលសំរាប់អង្គភាពអាជីវកម្មនិងប្រជាជន។

        តាមការវាយតំលៃរបស់ធនាគារពិភពលោកថា គំរោងការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាននិងផ្សព្វផ្សាយនៅវៀតណាមគឺជាគំរោងការមួយក្នុងចំណោម​គំរោងការអំពី
បច្ចេកវិទ្យាព័ត៌មានដោយធនាគារពិភពលោកជួយឧបត្ថម្ភលើ​សកលលោកទាំង
មូលត្រូវបានអនុវត្តដ៏ជោគជ័យ អនុវត្តបច្ចេកវិទ្យាព័ត៌មាន​ទៅក្នុងសកម្មភាព
រដ្ឋបាលសាធារណៈជាច្រើននៅវៀតណាម។ លោកស្រី Victoria Kwakwa នាយិការជាតិធនាគារពិភពលោកប្រចាំនៅវៀតណាមបាន​ចាត់ទុកថា៖

        “មេរៀនដ៏សែនសំខាន់មួយដែលខ្ញុំបានដកស្រង់ចេញបានពីគំរោងការនេះ
គឺកិច្ច​សន្យានៅជាន់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមត្រូវបានបង្ហាញដោយ​យុទ្ធសាស្ត្រអភិវឌ្ឍន៍និងអនុវត្តបច្ចេកវិទ្យាព័ត៌មានបានអាទិភាព ក៏ដូចជា​វិនិយោគ
សកម្មទៅក្នុងប្រភពធនធានមនុស្ស។​ នេះជាសមិទ្ធិដ៏សែនសំខាន់​របស់​វៀតណាម
បើប្រៀបនឹងប្រទេសផ្សេងលើពិភពលោក។”

        ក្នុងកាលៈទេសៈសកលភាវូបនីយកម្មកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាពីមួយ
ថ្ងៃទៅមួយថ្ងៃ បណ្ដារដ្ឋាភិបាលរួមដំណើរជាមួយប្រជាពលរដ្ឋនិងអង្គភាព​អាជីវកម្មដើម្បីប្រកួតប្រជែងសមភាព។ រដ្ឋាភិបាលអេលិចត្រូនិកបានបង្កើតអាច​ឆ្លើយតបនូវសំណូមពរនេះដោយងាយស្រួលដោយរបៀបអនុវត្តបច្ចេកវិទ្យា​ទំនើប កាត់បន្ថយបរិយាកាសនិងសន្សំសំចៃពេលវេលា។ ចំពោះក្រសួងការ​បរទេស ការ
អនុវត្តលើកកំរិតបច្ចេកវិទ្យាព័ត៌មានជាភស្តុតាងដ៏ច្បាស់លាស់ក្នុង​ដំណើរការ
សមាហរណកម្មសកល។ ជាលើកដំបូងក្នុងត្រីមាសទី១ឆ្នាំ២០១៤​ប្រព័ន្ធគ្រប់គ្រង
ផ្ដល់ទិដ្ឋកា Onlines របស់ក្រសួងការបរទេសបានអនុវត្តជាផ្លូវការ​នៅក្នុងប្រទេស
និងស្ថាប័នដំណាងការទូតចំនួន៩៥នៅឯបរទេស បានរួម​ចំណែក​កាត់បន្ថយ
ពេលវេលាក៏ដូចជាបង្កើនការងារគ្រប់គ្រងផ្នែកដោយ​វិទ្យាសាស្ត្រ​សន្សំសំចៃ។
លោក Nguyen Nhu Trung នាយករងមជ្ឈមណ្ឌល​ព័ត៌មានក្រសួងការបរទេស
បានអះអាងថា៖

        “គំរោងការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយនៅវៀតណាមជា​គំរោងការជោគជ័យមួយ។ ទីមួយវាបង្កើតបានហេដ្ឋារចនាសម្ព័ន្ធអំពី​​គោល​នយោបាយប្រភពកំលាំងមនុស្សក៏ដូចជាហេដ្ឋានរចនាសម្ព័ន្ថបច្ចេកទេស ដើម្បីជួយឲ្យវៀតណាមអាចជំរុញការអនុវត្តរដ្ឋាភិបាលអេលិចត្រូនិកនៅវៀត
ណាម។ គំរោងការក៏ជួយឲ្យអង្គភាពផ្សេងៗដូចជាក្រសួងការបរទេសកសាង
​មជ្ឈម​មណ្ឌលទិន្នន័យលាតត្រដាងការផ្ដល់ទដ្ឋកា onlines។”

បង្កើតគ្រឹះស្ថានរដ្ឋបាលសាធារណៈមួយទំនើបសមស្របនឹងទំនរសមាហរណកម្ម

        ក្នុងប៉ុន្មានឆ្នាំកន្លងមក បច្ចេកវិទ្យាព័ត៌មានផ្សព្វផ្សាយវៀតណាមបានក្លាយ​ទៅជាផ្នែកមួយក្នុងចំណោមផ្នែកមានល្បឿនអភិវឌ្ឍន៍យ៉ាងលឿន កាន់តែដើរ​តួនាទីសំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។

        នាបច្ចុប្បន្នវៀតណាមដាក់គោលដៅក្លាយទៅជាប្រទេសមួយក្នុងចំណោម
ប្រទេសចំនួន៧០មានខឿនបច្ចេកវិទ្យាទូរគមនាគមន៍អភិវឌ្ឍន៍ជួរមុខលើពិភពលោក
នាឆ្នាំ២០២០។ ​ជាប្រទេសមួយក្នុងចំណោមប្រទេសមានបរិមាណអ្នកប្រើ​ប្រាស់
internet កើនឡើងយ៉ាងលឿនបំផុតជារៀងរាល់ឆ្នាំ ស្រូបយក​អត្រាជាង​៤០%នៃ
ចំនួនប្រជាជន ការលាតត្រដាងដ៏ជោគជ័យគំរោងការអភិវឌ្ឍន៍​បច្ចេកវិទ្យា
ព័ត៌មាននិងផ្សព្វផ្សាយជាជំហានដំបូងជាក់ស្ដែងបនីយកម្មគោលដៅរដ្ឋាភិបាល
អេលិចត្រូនិកនៅវៀតណាម។​ មិនត្រឹមតែបង្កើតខឿនរដ្ឋបាល​សាធារណ​ទំនើប សមស្របនឹងទំនរសមាហរណកម្មប៉ុណ្ណោះទេ ថែមទាំងរួម​ចំណែកបង្កើនចរិត
លក្ខណៈប្រជាធិបតេយ្យដោយការនាំរដ្ឋាភិបាលខិតមកជិតប្រជាជននិងនាំ
ប្រជាជនខិតមកជិតរដ្ឋាភិបាលទៀតផង៕

ប្រតិកម្មទៅវិញ