សតិអារម្មណ៍ហូជីមិញស្ដីពីបក្សកាន់អំណាចជាការទទួលមរតកដោយមានការជ្រើសរើសនិងអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវទ្រឹស្ដីលទ្ធិម៉ាក្ស-លេនីន និយមស្ដីពីគណៈបក្សកាន់អំណាច ចូលក្នុងលក្ខខ័ណ្ឌជាក់ស្ដែងនៃបដិវត្តន៍វៀត ណាម។ មានអត្តចរិតដូចគ្នា ប៉ុន្តែសតិអារម្មណ៍ហូជីមិញស្ដីពីបក្សកាន់អំណាច មានការអភិវឌ្ឍជាង នោះគឺ “បក្សរបស់វណ្ណៈ” “បក្សរបស់ប្រជាជាតិទាំងមូល” “បក្សរបស់ប្រជាជនទាំងមូល” “បក្សនៅក្នុងសង្គម” “បក្សដោយប្រជាជនចូលរួម ដំណើរការចាត់តាំង ត្រួតពិនិត្យនិងឃ្លាំមើល” ជាដើម។ ការពិតជាក់ស្ដែងក្នុង ប្រវត្តិសាស្ត្រវៀតណាមបានចង្អុលបង្ហាញថា បក្សកាន់អំណាចនិងដឹកនាំអាជ្ញាធរ និងសង្គម គឺជាភារកិច្ចដែលមិនអាចខ្វះបាន ព្រមទាំងជាបេសកកម្មប្រវត្តិសាស្ត្រ ដែលវណ្ណៈ ប្រជាជាតិនិងប្រជាជនបានប្រគល់ជូនបក្ស។
គោលមាគ៌ានយោបាយដ៏ត្រឹមត្រូវជាបញ្ហាសំខាន់បំផុត
បញ្ហាសំខាន់បំផុតនៃបក្សកាន់អំណាចនោះគឺ ត្រូវតែកំណត់បាននូវគោល មាគ៌ានយោបាយដ៏ត្រឹមត្រូវដើម្បីអភិវឌ្ឍប្រទេសជាតិ ហើយកសាងលទ្ធិសង្គម និយមប្រកបដោយជោគជ័យ។ ដោយយល់ឃើញបញ្ហាសំខាន់នេះ លោកប្រធាន ហូជីមិញកាលនៅរស់ ជានិច្ចកាលសំណូមពរអោយបក្សទាំងមូល ត្រូវលើក កំពស់កម្រិតទ្រឹស្ដី អនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក្ស-លេនីននិយមដើម្បីរកឃើញក្រិត្យក្រមអភិវឌ្ឍនៃបដិវត្តន៍វៀតណាម។ ជាពិសេសគឺ លោកប្រធានបានសង្កត់ធ្ងន់ថា ត្រូវ ឈរលើស្ថានភាពជាក់ស្ដែងនៅវៀតណាម ដើម្បីអនុវត្តទស្សនៈនិងវិធីសាស្ត្រនៃលទ្ធិម៉ាក្ស-លេនីននិយម សំដៅដោះស្រាយ បញ្ហា។ នោះគឺការណែនាំដ៏សំខាន់ចំពោះមនសិការដឹកនាំរបស់បក្សក្នុងគ្រប់ ដំណាក់កាលបដិវត្តន៍ ជាពិសេសគឺក្នុងដំណាក់កាលដែលបក្សដឹកនាំអាជ្ញាធរ។ ដើម្បីកំណត់មាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់បក្ស លោកប្រធានហូជីមិញជានិច្ច កាលក្រើនរំលឹក រាំងស្កាត់ ហើយ កែតម្រូវនូវការយល់ដឹងនិងសតិអារម្មណ៍ខុស ឆ្គងក្នុងបក្ស។ នោះគឺ “បក្សមិនមែនជាអង្គការមួយដើម្បីចូលធ្វើជាមន្ត្រីនិងអ្នក មាននោះឡើយ។ វាត្រូវតែបំពេញអោយបានល្អប្រពៃនូវភារកិច្ចរំដោះប្រជាជាតិ ធ្វើអោយមាតុប្រទេសខ្លាំងមាំមួន និងប្រជាជនសប្បាយរីករាយ”។ ក្នុងពិធីរំលឹក ខួបលើកទី៣០ទិវាបង្កើតបក្ស (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៦០) លោកប្រធានហូជីមិញ បានអះអាងថា៖ “បក្សយើងជាបក្សមហិមារ ដោយសារក្រៅពីផលប្រយោជន៍ របស់វណ្ណៈ របស់ប្រជាជននិងប្រជាជាតិនោះ គឺបក្សយើងមិនមានផលប្រយោជន៍ ផ្សេងណាមួយឡើយ”។
ហេតុដូច្នេះហើយ ការកំណត់គោលមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់បក្ស គឺជាបញ្ហាសំខាន់បំផុតនៃបក្សកាន់អំណាច។ ក្នុងអំឡុងពេលនៃដំណើរការដឹកនាំ បដិវត្តន៍វៀតណាមនោះ ជាពិសេសគឺនៅពេលរៀបចំសន្និបាតមជ្ឈឹមនិងមហា សន្និបាតរបស់បក្ស គឺបក្សទាំងមូល កម្មាភិបាលនិងបក្ខជនទាំងមូល ត្រូវតែជ្រួត ជ្រាបហើយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីសតិអារម្មណ៍ហូជីមិញស្ដីពីបក្សកាន់ អំណាចផង ហើយតស៊ូរាំងស្កាត់ការយល់ដឹងនិងសកម្មភាពខុសឆ្គងក្នុងការងារ កសាងគោលមាគ៌ារបស់បក្ស ក៏ដូចជាបាតុភូតឃ្លាតឆ្ងាយពីសតិអារម្មណ៍ជា សារវ័ន្តស្ដីពីបក្សកាន់អំណាចដែលលោកប្រធានហូជីមិញនិងបក្សកុម្មុយនិស្តវៀតណាមបានបង្កើតឡើងផងដែរ។
ភារកិច្ចកាន់អំណាចគឺពឹងផ្អែកលើការហាត់ពត់លត់ដំសីលធម៌របស់បក្ខជន
ដើម្បីបក្សកុម្មុយនិស្តវៀតណាមសក្តិសមជាបក្សកាន់អំណាចមួយ មុនពេល លាចាកលោកទៅ លោកប្រធានហូជីមិញបានបន្សល់ទុកនូវមរតកសាសន៍ដោយ មានពាក្យទូន្មានចំពោះបក្សទាំងមូលនិងកម្មាភិបាលបក្ខជនទាំងមូល។ នោះគឺ ត្រូវតែជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនិងអនុវត្តយ៉ាងហ្មឺងម៉ាត់នូវសតិអារម្មណ៍៖ “បក្ស យើងជាបក្សកាន់អំណាចតែមួយ។ បក្ខជននិងកម្មាភិបាលម្នាក់ៗត្រូវជ្រួតជ្រាប សីលធម៌បដិវត្តន៍ ត្រូវឧស្សាហ៍ព្យាយាម សន្សំសម្ចៃ សច្ចធម៌ ហើយគិតដល់រួមឥតគិតដល់ខ្លួន នោះឡើយ។ ត្រូវរក្សាបក្សយើងអោយបានស្អាតស្អំ សក្តិសមជាអ្នកដឹកនាំ ជា ខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន”។
ហេតុដូច្នេះហើយ បេសកកម្មកាន់អំណាចនិងដឹកនាំអាជ្ញាធររដ្ឋរបស់បក្សកុម្មុយ និស្តវៀតណាមអាចសម្រេចបានជោគជ័យដែរឬអត់ គឺពឹងផ្អែកទាំងស្រុងលើការ ហាត់ពត់លត់ដំសីលធម៌បដិវត្តន៍របស់កម្មាភិបាល បក្ខជនម្នាក់ៗ។ បក្សកាន់ អំណាចមែន ប៉ុន្តែកម្មាភិបាលបក្ខជនត្រូវតែមានសមត្ថភាពដឹកនាំផងនិងបុគ្គល លក្ខណៈជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជនផង។ នេះជាបញ្ហាគន្លឹះ ជាបទដ្ឋាន ជួរមុខ និងជាលក្ខខ័ណ្ឌចម្បងដើម្បីអោយបក្សកុម្មុយនិស្តវៀតណាមអាចអនុវត្ត យ៉ាងត្រឹមត្រូវនូវការកាន់អំណាចរបស់ខ្លួនចំពោះរដ្ឋ សង្គមនិងប្រជាជនទាំងមូល៕