បន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសដើម្បីផលប្រយោជន៍ជាតិ និងប្រជាជាតិ

Chia sẻ

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ នាព្រឹកថ្ងៃទី៣ ខែសីហា នៅទីក្រុងហាណូយ បន្ទាប់ពីចូលកាន់តំណែងជាអគ្គលេខាបក្សនោះ លោកប្រធានរដ្ឋ តូ ឡឹម បានអះអាងថា នឹងបន្តរៀបចំ និងអនុវត្តន៍ឲ្យបានល្អបំផុតនូវគោលមាគ៌ាទូទៅ របស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១៣ ស្តីពីគោលនយោបាយកិច្ចការបរទេស។ សេចក្តីសម្រេចចិត្តនៃមហា សន្និបាតបក្សលើកទី១៣ បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ ខ្ជួននូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីនីយ កម្ម ធ្វើពិពិធកម្ម ធ្វើជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដ៏សកម្ម និងមាន ការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិផងដែរ។

បន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសដើម្បីផលប្រយោជន៍ជាតិ និងប្រជាជាតិ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VOV)

ប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន អនុវត្តន៍ការទូតក្នុងយុគសម័យថ្មី

ដោយពង្រីកសមិទ្ធិផលកិច្ចការបរទេសដែលសម្រេចបាន និងគោលនយោបាយកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ វៀតណាមបន្តផ្តល់អាទិភាពលើ គោលនយោបាយកិច្ចការបរទេស កៀរគរអតិបរមានូវកម្លាំងនៃសម័យកាល រួម ចំណែកការពារយ៉ាងរឹងមាំមាតុភូមិពីចម្ងាយ និងអនុវត្តន៍គោលមាគ៌ាផ្លាស់ប្ដូរថ្មីប្រកបដោយជោគជ័យ។ នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ បន្ទាប់ពីត្រូវបានបោះឆ្នោត ជ្រើសតាំងឲ្យកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនីតិកាលទី១៣ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា៖

“យើងខ្ញុំបន្តរៀបចំនិងអនុវត្តន៍ឱ្យបានល្អ ពង្រីកសមិទ្ធិផលនៃការងារកិច្ចការ បរទេសដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ ស្មារតីគឺរក្សាយ៉ាងរឹងមាំនូវទស្សនៈឯករាជ្យ ភាពម្ចាស់ការ ភាពខ្លួនទីពឹងខ្លួន ក្នុងសកម្មភាពកិច្ចការបរទេស។ ផលប្រយោជន៍ជាតិ និងប្រជាជាតិគឺជាចម្បងបង្អស់ ហើយត្រូវតែការពារ និងគោរព ជានិច្ច។ វៀតណាមនឹងបន្តជំរុញខ្លាំងទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសធំៗ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភក្តិជាប្រពៃណី និងដៃគូសំខាន់ៗដទៃទៀត ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងពង្រឹងទំនុកចិត្តនយោបាយដោយឥតឈប់ឈរ ពង្រឹងស្ថានការណ៍កិច្ចការបរទេសប្រកបដោយស្ថិរភាព និងសន្តិភាព បង្កើតលក្ខខណ្ឌ អំណោយផលខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ”។

ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគ្រស្មាញជាច្រើននៅលើពិភពលោក ការទូតពហុ ភាគីរបស់វៀតណាម បន្តមានភាពម្ចាស់ការនិងបត់បែន ចូលរួមបង្កើត “ច្បាប់ល្បែង” និងគោលការណ៍នៃស្ថាប័នពហុភាគី ហើយបញ្ជាក់ពីតួនាទីនិងឋានៈរបស់វៀត ណាមលើឆាកអន្តរជាតិ។ វៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមរបស់តំបន់ និងពិភពលោក ក្នុងស្មារតីសន្តិភាព មិត្តភាព មនុស្សធម៌ ការទូតយុត្តិធម៌ ដោយយកភាពត្រឹមត្រូវ យុត្តិធ៌ម និងសុចរិតភាពដើម្បីបញ្ចុះបញ្ចូលចិត្តមនុស្ស។ នេះជាប្រពៃណីការទូតដែលត្រូវតែពង្រីក ដូចលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់៖

“យើងក៏បង្កើនការរួមចំណែករបស់វៀតណាមក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុង តំបន់ និងពិភពលោក; បន្តលើកកំពស់ការទូតពហុភាគី ដោយពង្រីកតួនាទីជាសមាជិក ដ៏សកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ បន្តអនុវត្តន៍ការទូត យុគសម័យថ្មីប្រកបដោយប្រសិទ្ធភាព ដោយឈរលើមូលដ្ឋានៃអត្តចរិតរបស់មនុស្ស វៀតណាម នោះគឺ “ប្រកាន់ខ្ជាប់នូវជំហរ ឆ្លើយតបដោយបត់បែនតាមកាលៈទេសៈ” “សន្តិភាព” “ប្រើចិត្តសប្បុរសជំនួសអំពើហឹង្សា”។ នេះគឺជាប្រពៃណីរបស់ប្រជាជាតិវៀតណាមរាប់ពាន់ឆ្នាំមកហើយ ដែលត្រូវតែពង្រីក”។

រក្សាឋានៈនិងកម្លាំងរបស់ប្រទេសជាតិ

នាពេលកន្លងមក សកម្មភាពកិច្ចការបរទេសរបស់វៀតណាមត្រូវបានដាក់ពង្រាយយ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ជាពិសេស ក្នុងការពង្រឹងក្របខណ្ឌទំនាក់ទំនងស្ថិរភាព បង្កើតកម្លាំងចលករដើម្បីជំរុញ និងធ្វើ ឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងប្រទេស ផ្សេងៗ ដោះស្រាយបញ្ហាកិច្ចការបរទេសធំៗជាច្រើន។

ទំនាក់ទំនងជាមួយប្រទេសជិតខាងបន្តត្រូវបានពង្រឹងយ៉ាងស៊ីជម្រៅ ការទុកចិត្ត ខាងនយោបាយត្រូវបានលើកកម្ពស់ ហើយមានវឌ្ឍនភាពថ្មីៗ។ ទំនាក់ទំនងជាមួយ ប្រទេសធំៗ និងដៃគូសំខាន់ៗ បន្តត្រូវបានជំរុញ។

ទំនាក់ទំនងជាមួយគណបក្សកាន់អំណាចក្នុងប្រទេសជិតខាង និងប្រទេស សង្គមនិយមនានា មានការរីកចម្រើនយ៉ាងសំខាន់។ ទំនាក់ទំនងជាមួយគណបក្សកាន់ អំណាច គណបក្សនយោបាយ និងគណបក្សដែលមានតួនាទីសំខាន់នៅក្នុងប្រទេស ធំៗ ដៃគូសំខាន់ៗ ប្រទេសក្នុងតំបន់... ត្រូវបានរក្សា និងលើកកម្ពស់។

លើសពីនេះ ការងារព័ត៌មានអំពីកិច្ចការសេដ្ឋកិច្ចបរទេស ការឃោសនាអំពី អធិបតេយ្យភាពលើកោះសមុទ្រ ព្រំដែនទឹកដីជាតិ  បញ្ហាសមុទ្រខាងកើត បញ្ហា សាសនា ជនជាតិ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ... ត្រូវបានដាក់ពង្រាយលើបណ្ដាញ ព័ត៌មានកិច្ចការបរទេសរបស់បក្ស និងកិច្ចការបរទេសរបស់ប្រជាជន។ អាស្រ័យហេតុ នេះ មិត្តភក្តិអន្តរជាតិអាចចាប់យកព័ត៌មានកាន់តែទាន់ពេលវេលា និងពេញលេញអំពី ទឹកដីនិងមនុស្សវៀតណាម ហើយបង្កើនការគាំទ្រចំពោះវៀតណាម។

ការដែលវៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរទេស ដែល បានលើកឡើងក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ គឺជាមូលដ្ឋាន សំខាន់ ដើម្បីឲ្យការងារកិច្ចការបរទេសបន្តរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ