បន្តជំរុញការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ

Chia sẻ

(VOVWORLD) - ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជាការប្តេជ្ញាចិត្តនយោបាយដែលត្រូវបានបក្សនិងរដ្ឋកំណត់តាំងពីដើមដំបូងនៃការបង្កើតប្រទេសជាតិ។ ជាមួយនឹងការប្តេជ្ញាចិត្តនោះ ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកំពុងត្រូវបានវៀតណាមជំរុញយ៉ាងខ្លាំង  ទោះបីជាកាលនោះ ប្រទេសជាតិត្រូវប្រឈមមុខនឹងជំងឺរាតត្បាតដ៏ស្មុគស្មាញនិងការលំបាកកើតមកជាច្រើនក៏ដោយ។

បន្តជំរុញការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ - ảnh 1ការបង្ការប្រឆាំងអំពើពុករលួយជាខ្លឹមសារសំខាន់មួយនៃសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៥ (រូបថត៖ noichinh.vn)

ចាប់ពីពេលដែលដណ្តើមបានអំណាចនៅឆ្នាំ ១៩៤៥មក កិច្ចការសំខាន់មួយដែលត្រូវបានបក្សកុម្មុយ និស្តវៀតណាមផ្តល់អាទិភាពកំពូល គឺការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការខ្ជះខ្ជាយ ដោយចាត់ទុកថា វាជាសត្រូវដ៏គ្រោះថ្នាក់ មិនចាញ់ការឈ្លានពានរបស់បរទេសដែលគំរាមកំហែងធ្វើឱ្យប្រទេសចុះខ្សោយទេ។ ឆ្លងកាត់រយៈពេល ៧៧ ឆ្នាំនៃការដឹកនាំប្រទេស ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់បក្សកុម្មុយនិស្តវៀតណាមត្រូវបានរក្សាជាប្រចាំ។ ការប្តេជ្ញាចិត្តនេះតែងតែត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងឯកសារនៃមហាសន្និបាត សេចក្តីសម្រេច និងសារាចរណែនាំរបស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ គណៈលេខា និងត្រូវបានបញ្ជាក់នៅក្នុងឯកសារច្បាប់របស់រដ្ឋ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវជំរុញដោយឥតឈប់ឈរ ដោយឈរលើគោលការណ៍ “គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង” ហើយរឿងពុករលួយត្រូវបានកាត់ទោសជាបន្តបន្ទាប់ ដោយបើកចំហ តម្លាភាព ត្រឹមត្រូវ ទទួលបានការស្រុះចិត្តគំនិតពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់វណ្ណៈ។ បក្សនិងរដ្ឋាភិបាលវៀតណាមបានចេញផ្សាយគោលនយោបាយជាច្រើនដើម្បីធានាសុវត្ថិភាពសុខភាពប្រជាជន ធានាការងារសន្តិសុខសង្គម ដោយគោលដៅមិនទុកចោលនរណាម្នាក់ចោលនៅខាងក្រោយឡើយ ដោយនាំសង្គម ឈានចូលដំណាក់កាលសម្របខ្លួនយ៉ាងបត់បែនជាបណ្តើរៗ និងសម្របខ្លួនដោយសុវត្ថិភាពក្នុងស្ថានភាពថ្មី។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទនោះ មានអង្គការនិងបុគ្គលបានឆ្លៀតយកឱកាសពីស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញ ដោយទាញយកផលប្រយោជន៍ពីមុខតំណែង និងការងាររបស់ខ្លួន ដើម្បីអនុវត្តន៍អំពើពុករលួយ និងកេងចំណេញ។ ព្រឹត្តិការណ៍លេចធ្លោជាច្រើនបានបង្កឲ្យសាធារណៈជនក្តៅក្រហាយ។

ដោយចាប់យកការវិវឌ្ឍថ្មីៗទាន់ពេលវេលា បក្សនិងរដ្ឋាភិបាលវៀតណាមមានការបញ្ជាណែនាំទាន់ពេលវេលាដើម្បីកែតម្រូវ ហើយទន្ទឹមនឹងនោះ ត្រូវដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះរាល់បទល្មើស។  ជាពិសេស ឧក្រិដ្ឋកម្មទាក់ទងនឹងជំងឺរាតត្បាតត្រូវបានវិនិច្ឆ័យដោយឆាប់រហ័និងម៉ឺងម៉ាត់ ដើម្បីទទួលបានជំនឿចិត្តពីប្រជាជន ឡើងវិញ ។ យោងតាមការស្ថិតិ ក្នុងឆ្នាំ ២០២១ គណៈកម្មាធិការបក្សនិងគណៈកម្មាធិការអធិការកិច្ចគ្រប់លំដាប់ថ្នាក់បានដាក់វិន័យបក្ខជនចំនួន ៦១៨ នាក់ ពីបទពុករលួយ និងប្រព្រឹត្តខុសឆ្គង់ដោយចេតនា។ គណៈកម្មាធិការអធិការកិច្ចមជ្ឈិមបានផ្តោតលើការពិនិត្យមើលសញ្ញារំលោភបំពានរបស់អង្គការបក្សនិងបក្ខជនពាក់ព័ន្ធនឹងករណី ដែលស្ថិតនៅក្រោមការត្រួតពិនិត្យនិងការណែនាំរបស់គណៈកម្មាធិការដឹកនាំ។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងគណៈលេខា បានធ្វើការដាក់វិន័យកម្មាភិបាលជាន់ខ្ពស់ជាច្រើនរូប ដែលបានប្រព្រឹត្តិល្មើស ពាក់ព័ន្ធនឹងអំពើពុករលួយ និងអវិជ្ជមាន ក្នុងនោះមាន ៣២ ករណី ចំណុះការគ្រប់គ្រងការិយាល័យនយោបាយ និងគណៈលេខាដោយមានបាវចនាថា “គ្មានតំបន់ហាមឃាត់ គ្មាន ករណីលើកលែង មិនថាបុគ្គលនោះជានរណា” ហើយភ្នាក់ងារអនុវត្តន៍ច្បាប់ទូទាំងប្រទេសបានកាត់ទោសនិងស៊ើបអង្កេតករណីពុករលួយចំនួន ៣៩០ ករណី។ ជាពិសេស ករណីធំ ធ្ងន់ធ្ងរ និងស្មុគស្មាញចំនួន ១០ ត្រូវបានលើកមកជំនុំជំរះ បន្តពង្រីកវិសាលភាពស៊ើបអង្កេតដោយម៉ឺងម៉ាត់និងខ្ជាប់ខ្ជួន ដើម្បីបញ្ជាក់អំពីលក្ខណៈនៃអំពើពុករលួយនិងភាពអវិជ្ជមានក្នុងសំណុំរឿងជាច្រើន កាត់ទោសជនជាប់ចោទបន្ថែមទៀត ដែលជាកម្មាភិបាលជាន់ខ្ពស់ ទាំងកម្មាភិបាលជាន់ខ្ពស់ និងកម្មាភិបាលចូលនិវត្តន៍ ឧត្តមសេនីយ៍ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ក្នុងនោះមានកម្មាភិបាលជាន់ខ្ពស់ ១០ រូបស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យនយោបាយ និងគណៈលេខា។  តួលេខទាំងនោះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់បក្សនិងរដ្ឋក្នុងការបង្ការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានជាមួយនឹងវិធានការប្រកបដោយលក្ខណៈជាក់ស្តែងនិងសមកាលកម្ម។

ទន្ទឹមនឹងការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ និងអនុវត្តគម្រោងអភិវឌ្ឍន៍ជាច្រើន ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានវៀតណាមផ្តោតការយកចិត្តទុកដាក់ពិសេស ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។ បក្សនិងរដ្ឋាភិបាលវៀតណាមកំពុងប្រឹងប្រែងដោះស្រាយយ៉ាងឆាប់រហ័សលើករណីធ្ងន់ធ្ងរដែលបណ្តាលឲ្យប្រជាជនរងការខូចខាតទាំងសម្បត្តិនិងផ្លូវចិត្ត។ ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បក្ស និងរដ្ឋាភិបាលវៀតណាមក៏បានផ្តោតសំខាន់លើការដឹកនាំ បន្តជំរុញការកសាងនិងសុក្រិតរបបរបរ ដើម្បី “អំពើពុករលួយមិនអាចកើតមានឡើង”។

ច្បាស់ណាស់ថា បក្សនិងរដ្ឋវៀតណាមតែងតែប្រឆាំងអំពើពុករលួយយ៉ាងខ្លាំងក្លា ហើយបានកំណត់ថា កិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង “សត្រូវផ្ទៃក្នុង” គឺបន្តឥតឈប់ឈរ លំបាក និងយូរអង្វែង។ រាល់ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងក្នុងស្មារតីនៃការយកច្បាប់ជាចម្បង គឺដើម្បីឲ្យអំពើពុករលួយលែងជាការគំរាមកំហែងដល់អត្ថិភាពនៃរបប នការអភិវឌ្ឍប្រកបដោយសុដុមរមនា្យ យុត្តិធម៌ និងស្ថិរភាពរបស់ប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ