បុណ្យតេតឯករាជ្យជាតិនិងមេរៀនស្ដីពីតម្លៃនៃសេរីភាព

Chia sẻ
(VOVWORLD) - មុននេះរយៈពេល៧៣ឆ្នាំ ក្រោយពីជោគជ័យនៃបដិវត្តន៍ ខែសីហា ឆ្នាំ១៩៤៥ នោះ នៅទីលាន បាឌិញ ប្រវត្តិសាស្ត្រ លោកប្រធាន ហូជីមិញបានប្រកាសយ៉ាងមហោឡារឹតទៅកាន់ប្រជាជនទាំងមូលនៅក្នុងនិងក្រៅប្រទេសអំពីប្រទេសវៀតណាមមួយដែលមានឯករាជ្យនិងសេរីភាព។ ថ្ងៃទី២ ខែកញ្ញា បានក្លាយទៅជាទិវាបុណ្យតេតមានអត្ថន័យដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាមគ្រប់ស្រទាប់នាសព្វថ្ងៃនិងក្រោយមកនោះ។
បុណ្យតេតឯករាជ្យជាតិនិងមេរៀនស្ដីពីតម្លៃនៃសេរីភាព - ảnh 1 លោកប្រធានហូជីមិញអញ្ជើញអានសេចក្ដីថ្លែងការណ៍ឯករាជ្យនៅទីលាន បាឌីញ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥


 
“ប្រជាជាតិមួយដែលបានអង់អាចក្លាហានប្រឆាំងនឹមទាសភាពរបស់អាណានិគមនិយមបារាំងក្នុងអំឡុង៨០ឆ្នាំកន្លងមក ប្រជាជាតិមួយដែលអង់អាចក្លាហានគាំទ្រភាគី សម្ព័ន្ធមិត្ត ប្រឆាំង ពួកហ្វាសីសក្នុងប៉ុន្មានឆ្នាំកន្លងមក ប្រជាជាតិនោះត្រូវមានសេរីភាព។ ប្រជាជាតិនោះត្រូវមានឯករាជ្យ”។ ពាក្យសម្ដីរបស់លោកប្រធានហូជីមិញដែលបានលាន់រន្ទឺនៅទីលាន បាឌិញ ប្រវត្តិសាស្ត្រនារដូវស្លឹកឈើជ្រុះរយៈ ៧៣ឆ្នាំមុននេះ ជានិច្ចកាលជិកជាប់យ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងរបស់ប្រជាជនវៀតណាមម្នាក់ៗ ព្រោះថា ចាប់តាំងពីគ្រានោះតទៅ ប្រជាជនវៀតណាមទាំងមូលបានមើលឃើញច្បាស់នូវតំលៃធ្វើជាមនុស្សរបស់ខ្លួន ពីការត្រូវជិះជាន់សង្កត់សង្កិន បានក្លាយទៅជាប្រជាពលរដ្ឋនៃប្រទេសមួយមានឯករាជ្យនិងសេរី។

        ស្មារតីជាអមតៈនៃសេចក្ដីថ្លែងការណ៍ឯករាជ្យ

        សេចក្ដីថ្លែងការណ៍ឯករាជ្យជាវីរៈបទចម្រៀងមួយក្នុងប្រវត្តិសាស្ត្រវៀតណាម ដែលគូសសញ្ញានៃជ័យជំនះដ៏ភ្លឺស្វាងក្រោយរយៈពេលមួយទសវត្សអង់អាចក្លាហានតស៊ូប្រឆាំងរបបអាណានិគមនិយម របបសក្ដិភូមិ និងបើកសករាជថ្មីមួយរបស់ប្រទេសជាតិ។ សេចក្ដីថ្លែងការណ៍ឯករាជ្យមិនត្រឹមតែបង្កើតឡើងប្រទេសសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលជារដ្ឋឯករាជ្យដំបូងក្នុងប្រព័ន្ធអាណានិគមលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងបង្កើតឡើងរបបសង្គមថ្មីមួយ ដែលជារដ្ឋអំណាចរបស់វណ្ណៈកសិករ កម្មករដំបូងនៅតំបន់អាស៊ីអាគ្នេយ៍ទៀតផង។ សាស្ត្រាចារ្យបណ្ឌិតវិទ្យសាស្ត្រ Phan Xuan Son សមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម ចាត់ទុកថា ជ័យជំនះនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥គឺអាស្រ័យដោយបក្សកុម្មុយនិស្តវៀតណាមមានទិសដៅដ៏ត្រឹមត្រូវនិងការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូល៖

        “នាគ្រានោះ ក្រោមការដឹកនាំរបស់បក្ស យើងបានគាំទ្រភាគី សម្ព័ន្ធមិត្ត ជាភាគីប្រជាធិបតេយ្យ ដើម្បីប្រឆាំងពួកហ្វាសីស។ គោលជំហរឥតងាករេរបស់យើងគឺសហការនិងគាំទ្រភាគីសម្ព័ន្ធមិត្តតែប៉ុណ្ណោះ។ យើងបានចលនាកម្លាំងរបស់ប្រជាជនទាំងមូល ដោយមិនប្រកាន់ស្រទាប់ វណ្ណៈ ជំនឿសាសនានិងពូជសាសន៍ឡើយ”។

        តម្លៃនៃឯករាជ្យនិងសេរីភាព

        មនុស្សទាំងអស់ដែលមានកិត្តិយសចូលរួមធ្វើសាក្សីទិវាបុណ្យតេតឯករាជ្យដំបូងនៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម រហូតមកដល់បច្ចុប្បន្ននេះសុទ្ធតែមានវ័យចំណាស់ហើយ។ ទោះជាយ៉ាង ណាក្ដី ប៉ុន្តែការចង់ចាំអំពីពេលវេលាដ៏ពិសិដ្ឋនោះ នៅតែបានរក្សាដដែលជានិច្ច។ ឧត្តមសេនីយ៍ទោ Pham Hong Cu អតីតអនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានដំណាលថា៖ បន្ទាប់ពីលោកប្រធានហូជីមិញអានសេចក្ដីថ្លែងការណ៍ឯករាជ្យ លោកផ្ទាល់ខ្លួននិងប្រជាជនរាប់សែននាក់បានលើកដៃសូមស្បថដោយព្រមៗគ្នា នឹង “ការពារខឿនឯករាជ្យនិងអធិបតេយ្យភាពរបស់ប្រទេសជាតិ”។

        “បន្ទាប់ពីគណៈចាត់តាំងអានពាក្យស្បថរួចរាល់គឺប្រជាជនរាប់សែននាក់សុទ្ធតែលើកដៃសូមស្បថយ៉ាងលាន់រន្ទឺពេញផ្ទៃមេឃ។ ខ្ញុំក៏លើកដៃសូមស្បថប៉ុន្តែទឹកភ្នែកនៅតែស្រក់។ មើលទៅជុំវិញ ឃើញមនុស្សគ្រប់រូបក៏ស្រក់ទឹកភ្នែកដែរ។ នោះគឺក្ដីសុភមង្គលដែលគ្មានទីបញ្ចប់ ព្រោះថាយើងពីឥឡូវនេះតទៅ បានក្លាយទៅជាពលរដ្ឋនៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមឯករាជ្យ”។

        ចំណែកឯវរៈសេនីយ៍ឯក Nguyen Trong Ham អតីតប្រធានសេនាធិការរងកងយោធភូមិភាគរដ្ឋធានី បានឲ្យដឹងថា ទាស់តែអ្នកធ្លាប់ឆ្លងកាត់ពុះពារដំណាក់កាលទាសភាពនាគ្រានោះ ទើបមានការចាប់អារម្មណ៍ជាពិតប្រាកដអំពីក្ដីសប្បាយរីករាយនាពេលក្លាយទៅជាពលរដ្ឋនៃប្រទេសឯករាជ្យមួយ។

        “ធ្លាប់រស់នៅក្រោមការជិះជាន់នៃរបបទាសភាពទើបឃើញថាឯករាជ្យមានអត្ថន័យមហិមារយ៉ាងម៉េច។ បុណ្យតេតឯករាជ្យជាតិឆ្នាំនោះ បរិយាកាស សប្បាយរីករាយយ៉ាងក្រៃលែងបានគ្រប់ដណ្ដប់លើគ្រប់ទីកន្លែង”។

        ដោយ តំលៃនៃឯករាជ្យ សេរីភាព និងសុភមង្គលដែលប្រជាជាតិទាំងមូលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីដណ្ដើមយកនិងការពារនោះ ទិវាបុណ្យឯករាជ្យជាតិជានិច្ចកាលជាមោទនភាព និងជាសតិអារម្មណ៍របស់ប្រជាជនវៀតណាមគ្រប់រូបនាសព្វថ្ងៃនិងជំនាន់ក្រោយៗទៀត៕

ប្រតិកម្មទៅវិញ