បុណ្យតេតគ្រប់គ្រាន់សម្រាប់ជនរួមជាតិទូទាំងប្រទេស

Chia sẻ
(VOVWORLD) - បុណ្យចូលឆ្នាំថ្មីឆ្នាំជូតទោស័កបានជិតដល់ហើយ។ ជាច្រើនថ្ងៃកន្លង ទៅ បក្ស រដ្ឋ និងអាជ្ញាធរនៅតាមតំបន់ទូទាំងប្រទេសវៀតណាម បានរៀបចំ សកម្មភាពសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មី ដើម្បីជួយអោយប្រជាជនទូទាំង ប្រទេសទទួលអំណរបុណ្យតេតប្រកបដោយគ្រប់គ្រាន់ កក់ក្ដៅនិង សុខដុម។

បុណ្យតេតឆ្នាំជូតទោស័កមកដល់ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចជាតិកំពុងរីកចម្រើន ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែនៅវៀតណាម នៅតែមានក្រុមមុខសញ្ញាដែល ត្រូវការយកចិត្តទុកដាក់ ជាពិសេសគឺជនចាស់ជរា ជនមានគុណូបការៈ ចំពោះប្រទេសជាតិ ជនគ្មានសាច់ញាតិសន្ដាន ជនមានស្ថានភាពរស់នៅ លំបាក និងជនងាយរងគ្រោះក្នុងសង្គម។ ដោយអនុវត្តគោលជំហររបស់ បក្សនិងរដ្ឋនោះ នាពេលបុណ្យតេតមកដល់ម្ដងៗ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភាវៀតណាមសុទ្ធតែបានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរ បុណ្យតេតជនរួមជាតិនៅទូទាំងប្រទេស។ អញ្ជើញថ្លែងនៅពេលមកជូន អំណោយតេតសម្រាប់បណ្ដាគ្រួសារ កម្មករនិងពលករក្រីក្រនៅទីក្រុង Can Tho នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ដល់វណ្ណៈកម្មករ គ្រួសារគោល នយោបាយ គ្រួសារក្រីក្រ ដោយសារ “នោះគឺជាមនោសញ្ចេតនា ជាការងារ ចាំបាច់ដើម្បីជួយអោយមនុស្សគ្រប់រូបទទួលអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយ”។

បុណ្យតេតគ្រប់គ្រាន់សម្រាប់ជនរួមជាតិទូទាំងប្រទេស - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minhទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត ប្រគល់ អំណោយជូនបណ្ដាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ កម្មករនិងពលករមានស្ថានភាពរស់ នៅលំបាកនៅខេត្ត Hai Duong

        ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត ប្រគល់ អំណោយជូនបណ្ដាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ កម្មករនិងពលករមានស្ថានភាពរស់ នៅលំបាកនៅខេត្ត Hai Duong ផងដែរ។ នៅទីនេះ លោកបានមាន ប្រសាសន៍ថា៖

        “ខ្ញុំស្នើអោយថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្ត Hai Duong បន្តយកចិត្តទុកដាក់ជាច្រើនថែមទៀត បន្តមានគោលនយោបាយហើយ ចលនាសប្បុរសជនដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារធាតុគីមី ពុលពណ៌លឿងទុំ គ្រួសារក្រីក្រ កម្មករនិងពលករមានស្ថានភាពរស់នៅ លំបាកដើម្បីជួយអោយពួកគេមានជីវភាពរស់នៅដ៏ល្អប្រសើរឡើង”។

        ការថែទាំជនក្រីក្រ ជនមានស្ថានភាពរស់នៅលំបាក ជននៅតំបន់ ព្រំដែននិងមុខសញ្ញាគោលនយោបាយ គឺជាការងារស្នូលដែលត្រូវបានខេត្ត Lang Son ផ្តោតសំខាន់អនុវត្តក្នុងប៉ុន្មានថ្ងៃមុនបុណ្យតេតនេះ។ នៅទូទាំង ខេត្តមានជនក្រីក្រនិងគ្រួសារគោលនយោបាយប្រមាណ៧៥០០នាក់ទទួលបានអំណោយរបស់ប្រធានរដ្ឋ។ រួមជាមួយគ្នានោះ ខេត្ត Lang Son ក៏បាន ប្រគល់អំណោយជិត១ហ្មឺនចំណែកជូនបណ្ដាគ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ និងជនមានស្ថានភាពរស់នៅលំបាក ទៀតផង។ លោក Nguyen Quang Tuan នាយកមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Lang Son បានអោយដឹងថា៖

        “គ្រួសារក្រីក្រនីមួយៗទទួលបានជំនួយចំនួន៥សែនដុង ក្នុងនោះមាន ២សែនជាសាច់ប្រាក់និង៣សែនជាអំណោយ។ អំណោយទាំងនោះរួមមានមីសួ សណ្ដែកខៀវមួយគីឡូនិងអង្ករដំណើប៥គីឡូដើម្បីធ្វើនំអន្សមក្នុងបុណ្យ តេត។ ប្រភពធនធាននេះត្រូវបានកៀរគរពីថវិការដ្ឋនិងការរួមវិភាគ ទាន របស់សហគ្រាស។ អាជ្ញាធរស្រុក ទីក្រុង សហព័ន្ធពលករនិងសមាគមន៍ កាកបាទក្រហមគឺជាបណ្ដាអង្គភាពមានការទទួលខុសត្រូវបញ្ជូនអំណោយទៅកាន់មុខសញ្ញាគោលនយោបាយ ក៏ដូចជាកម្មាភិបាល និយោជិត ពលករដែលមានស្ថានភាពរស់នៅលំបាក”។

បុណ្យតេតគ្រប់គ្រាន់សម្រាប់ជនរួមជាតិទូទាំងប្រទេស - ảnh 2អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនអំណោយដល់បណ្ដាគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ក្នុងឱកាសបុណ្យតេតឆ្នាំ២០២០ 

        ក្នុងបុណ្យតេតប្រពៃណីឆ្នាំនេះ នៅខេត្ត Quang Nam ភាគកណ្ដាល វៀតណាម មានគ្រួសារគោលនយោបាយ យុទ្ធជនពិការ យុទ្ធជនជំងឺ វីរៈ អ្នកម្ដាយវៀតណាម ជនក្រីក្រនិងមុខសញ្ញាគាំពារសង្គម ប្រមាណ១៣ហ្មឺន នាក់ទទួលបានអំណោយតេត។ លោក Huynh Tan Trieu នាយកមន្ទីរ ការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Quang Nam បានអោយដឹងថា៖

        “ថ្នាក់ដឹកនាំខេត្តបានទៅសាកសួរសុខទុក្ខ ប្រគល់អំណោយនៅតាម មូលដ្ឋាននានាដើម្បីជួយអោយប្រជាជនមានលក្ខណៈទទួលអំណរបុណ្យ តេត។ ការប្រគល់ជំនួយនិងអំណោយត្រូវតែត្រូវបានសម្រេចរួចរាល់មុនថ្ងៃ ទី២០ខែទី១២តាមច័ន្ទគតិដើម្បីអោយប្រជាជនមានពេលវេលាទិញទំនិញ។ សកម្មភាពយ៉ាងដូច្នេះមានអត្ថន័យដ៏ធំធេងណាស់ ដោយបង្ហាញនូវការយក ចិត្តទុកដាក់របស់បក្សនិងរដ្ឋក្នុងការងារថែទាំជីវភាពរស់នៅរបស់ប្រជាជន ក្នុងបុណ្យតេត។ តាមនោះ បង្កើតឡើងជំនឿជឿជាក់និងស្មារតីសប្បាយ រីករាយក្នុងមហាជន។ អាចនិយាយបានថា បុណ្យតេតឆ្នាំជូតទោស័ក ២០២០ជាបុណ្យតេតសប្បាយរីករាយចំពោះប្រជាជនម្នាក់ៗ”។

        ចំពោះបណ្ដាកងកម្លាំងប្រដាប់អាវុ ចាប់ពីដើមខែមករាឆ្នាំ២០២០ បញ្ជាការដ្ឋានតំបន់ទី៤ កងទ័ពជើងទឹកបានរៀបចំដំណើរសាកសួរសុខទុក និងជូនពរបុណ្យតេតកម្មាភិបាល យុទ្ធជននៅប្រជុំកោះ Truong Sa។ រាល់ ធុងអង្ករដំណើប ស្លឹកប្រទាល ចេកខ្ញី ក្រូចឆ្មា ជ្រូក មាន់ ផ្កាលំអរ ដើមឃ្វិត តាំងលំអ ត្រូវបានបញ្ជូនទៅកាន់បណ្ដាយុទ្ធជននៅលើកោះមុនពេលបុណ្យ តេតមកដល់។ រាល់សកម្មភាពថែទាំដល់ជនក្រីក្រ គ្រួសារគោល នយោបាយ មុខសញ្ញាគាំពារសង្គមនិងយុទ្ធជននៅកោះសមុទ្រឆ្ងាយៗ បាន រួមចំណែកនាំបុណ្យតេតដ៏កក់ក្ដៅទៅកាន់ប្រជាជនគ្រប់រូប ធ្វើអោយបុណ្យ តេតឆ្នាំជូតទោស័កគ្រប់គ្រាន់និងសុខដុមថែមទៀត៕

ប្រតិកម្មទៅវិញ