បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ជាមេរៀនអំពីការគៀងគរប្រមូលផ្តុំកម្លាំងប្រជាជនក្រោម ការដឹកនាំដ៏ប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម

Chia sẻ
(VOVWORLD) - បដិវត្តន៍ខែសីហានិងការបង្កើតវៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋ នៅរដូវស្លឹកឈើជ្រុះឆ្នាំ ១៩៤៥ បានបង្កើតឡើងរបត់ប្រវត្តិសាស្ត្រមួយ និងធ្វើឲ្យផ្លាស់ប្តូរជោគវាសនារបស់ប្រទេសជាតិនិងប្រជាជនវៀតណាម។ ជ័យជំនះ នៃបដិវត្តន៍ខែសីហាបានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់បក្សកុម្មុយនិស្តវៀតណាមក្នុងការដាក់ចេញគោលមាគ៌ាត្រឹមត្រូវសម្រាប់រំដោះប្រជាជាតិ ការគៀងគរប្រមូលផ្តុំនិង បង្រួបបង្រួមកម្លាំងរបស់ប្រជាជាតិទាំងមូល ក៏ដូចជាវិធីសាស្ត្រប្រយុទ្ធសមស្រប ដើម្បីបង្កើតឡើងកម្លាំងពលំ។ មេរៀនទាំងនេះនៅតែមានសុពលភាពនិងកំពុងត្រូវ បានលើកស្ទួយយ៉ាងខ្លាំងនៅក្នុងការស្ថាបនា កិច្ចការពារនិងការអភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។
បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ជាមេរៀនអំពីការគៀងគរប្រមូលផ្តុំកម្លាំងប្រជាជនក្រោម ការដឹកនាំដ៏ប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1នាថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ លោកប្រធានហូជីមិញតាងនាមរដ្ឋាភិបាលជាបណ្ដោះអាសន្នអញ្ជើញអានសេចក្ដីប្រកាសឯករាជ្យ បង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ។ 
ក្នុងអំឡុងត្រឹមតែជាង ១០ ថ្ងៃប៉ុណ្ណោះ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំ ប្រជាជនទូទាំងប្រទេសវាយបំបាក់នឹមទាសភាពដែលអូសបន្លាយអស់រយៈពេលជិតមួយសតវត្ស លុបបំបាត់របបសក្តិភូមិរាប់ពាន់ឆ្នាំដើម្បីដណ្តើមបានឯករាជ្យជាតិនិង បង្កើតរដ្ឋ កម្មករ កសិករដំបូងក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺវៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋ។ នៅពេលនោះ បក្សកុម្មុយនិស្តវៀតណាមមានអាយុទើបតែ ១៥ ឆ្នាំ ប៉ុណ្ណោះ។ ទោះបីជាមានសមាជិកចំនួន ៥.០០០ នាក់ក៏ដោយ ប៉ុន្តែបក្សបានផ្សព្វផ្សាយ ឧត្តមគតិឯករាជ្យនិងសេរីភាពដល់ជនរួមជាតិចំនួន ២០ លាននាក់ ដោយគៀងគរ ប្រមូលកម្លាំងប្រជាជនទូទាំងប្រទេសក្រោកឈរឡើងដណ្តើមរដ្ឋអំណាច។ ផែនមហា សាមគ្គីប្រជាជនទាំងមូលដោយមានស្នូល គឺជាសម្ព័ន្ធភាពកម្មករ-កសិករ-បញ្ញវ័ន្ត ដោយផ្អែកលើផលប្រយោជន៍ តម្រូវការនិងសេចក្តីប្រាថ្នារបស់ប្រជាជនដើម្បីប្រមូលផ្តុំ ពួកគេក្រោកឈរឡើងប្រយុទ្ធដោយ “ប្រើកម្លាំងរបស់យើងដើម្បីរំដោះយើង” បាន បង្កើតឡើងជោគជ័យយ៉ាងត្រចះត្រចងនៃបដិវត្តន៍ខែសីហា។ សាស្រ្តាចារ្យ បណ្ឌិត Hoang Chi Bao អ្នកជំនាញជាន់ខ្ពស់នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានវាយតម្លៃថា៖
“បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ គឺជាសក្ខីភាពបញ្ជាក់ឲ្យកម្លាំងមហាសាមគ្គី ជនជាតិទាំងមូល។ ការលើកតម្កើងទឹកចិត្តស្នេហាជាតិគឺជាគុណតម្លៃប្រពៃណីដ៏ សំខាន់ ដែលបង្កើតបានជាកម្លាំងពលំរបស់ប្រជាជាតិទាំងមូល។ បដិវត្តន៍នោះ បាន ចាប់បដិសន្ធិរបបនយោបាយមួយដែលបង្ហាញពីអំណាចរបស់ប្រជាជនទាំងស្រុង បន្ទាប់ពីរងការជិះជាន់សង្កត់សង្កិនពីភាពជាទាសករនិងរបបរាជានិយមសក្តិភូមិរាប់ពាន់ឆ្នាំមក ហើយហួសសម័យ” ។
ជ័យជំនះដ៏មហិមានៃបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ បានបន្សល់ទុកនូវមេរៀនដ៏ មានតម្លៃជាពិសេសមេរៀនស្តីពីការយកប្រជាជនធ្វើជាឬសគល់ កសាងនិងពង្រីក ផែនមហាសាមគ្គីភាពជនជាតិទាំងមូលក្នុងដំណើរការប្រវត្តិសាស្រ្តរបស់ប្រជាជាតិវៀតណាម ចាប់តាំងពីរដូវស្លឹកឈើជ្រុះនាឆ្នាំនោះ។
បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ជាមេរៀនអំពីការគៀងគរប្រមូលផ្តុំកម្លាំងប្រជាជនក្រោម ការដឹកនាំដ៏ប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 2ប្រជាជនរដ្ឋធានីហាណូយក្នុងថ្ងៃក្រោកឈរឡើង ទី១៩ សីហា ឆ្នាំ១៩៤៥។
បដិវត្តន៍ខែសីហាក៏បានបង្ហាញនូវមេរៀនដែលមានលក្ខណៈសម្រេចកំណត់អំពីការដឹកនាំប្រកប ដោយភាពឈ្លាសវៃនិងទាន់ពេលវេលារបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញក្នុងទេសកាលប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ តួនាទី ដឹកនាំរបស់បក្សត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ភាព ស្វាហាប់ គំនិតផ្តួចផ្តើមនិងការច្នៃប្រឌិតរបស់បណ្តាបក្ខភាគមូលដ្ឋាន បក្ខជនស្មោះ ត្រង់ ដែលគាំទ្របក្សប្រមូលផ្តុំការដឹកនាំរហូតដល់ពេលវេលាមានលក្ខណៈសម្រេច នៃប្រវត្តិសាស្ត្រលើទូទាំងប្រទេស។ លោក Vu Quang Minh អតីតនិពន្ធនាយករងនៃ ទស្សនាវដ្តីប្រវត្តិសាស្ត្របក្ស បណ្ឌិត្យសភានយោបាយហូជីមិញបានអះអាងថា៖
“ទាក់ទងនឹងសិល្ប៍វិធីភាពជាអ្នកដឹកនាំ ការក្តាប់ឱកាសរបស់បក្ស អាចនិយាយ បានថា បក្សបានម្ចាស់ការក្នុងការបង្កើតឱកាសនិងឆក់យកឱកាសទាំងនោះបាន ទាន់ពេលវេលា ដែលដឹកនាំប្រជាជនទាំងមូលក្រោកឈរឡើងនៅខែសីហា។ មេរៀន ដ៏សំខាន់មួយគឺត្រូវតាមដាននិងក្តាប់ជាប់នូវស្ថានការណ៍ក៏ដូចជាជ្រួតជ្រាបនូវគោល នយោបាយបក្ស។ ពីទីនោះ អនុវត្តន៍ក្នុងលក្ខខណ្ឌជាក់ស្តែងនិងម្ចាស់ការដែលដឹកនាំ ប្រជាជនអនុវត្តន៍គោលនយោបាយបក្ស។ នៅក្នុងដំណើរការអនុវត្តន៍ក៏ចាំបាច់ត្រូវ តាមដាននិងសង្កេតមើលស្ថានករណ៍ទូទៅនៅក្នុងប្រទេសនិងពិភពលោក ទើបដណ្តើម បានជ័យជំនះ។ ប្រសិនបើបដិវត្តន៍ផ្ទុះឡើងក្រោមលក្ខខណ្ឌនិងកាលានុវត្តភាព មិនទាន់មកដល់ គឺនឹងមិនយកឈ្នះបានឡើយ”។
ជោគជ័យនៃបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ ក៏បានបង្ហាញពីមេរៀនដ៏មានតម្លៃ ពោលគឺ បក្សបានដាក់ចេញគោលមាគ៌ារំដោះប្រជាជាតិយ៉ាងត្រឹមត្រូវដោយគៀងគរ ប្រមូលផ្តុំនិងបង្រួបបង្រួមកម្លាំងពលំរបស់ប្រជាជាតិទាំងមូលនៅក្នុងរណសិរ្ស Viet Minh ដោយជ្រើសរើសនិងការរួមបញ្ចូលគ្នាត្រឹមត្រូវវិធីសាស្ត្រផ្សព្វផ្សាយនិងការតស៊ូ សមស្របដើម្បីបង្កើតឡើងកម្លាំងពលំ។ យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Ngo Dang Tri នៃដេប៉ាដឺម៉ង់ប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យជាតិហាណូយថា ក្នុងសម័យ បច្ចុប្បន្ន មេរៀនស្តីពីការដឹកនាំរបស់បក្សក្នុងអំឡុងបដិវត្តន៍ខែសីហាគួរតែត្រូវបាន លើកកម្ពស់៖
“ការបង្កើតបក្ស ហើយបដិវត្តខែសីហា មានន័យថា ឆ្លងកាត់ការតស៊ូទាំងពីរ និងជាពិសេសកិច្ចការផ្លាស់ប្តូរថ្មី ទាំងនេះធ្វើឲ្យយើងកាន់តែមានមោទនភាព ហើយត្រូវ តែបញ្ជាក់ជានិច្ចថា របត់ប្រកបដោយភាពច្នៃប្រឌិតទាំងនោះ មិនមែនជារឿងសាមញ្ញ នោះទេ ត្រូវតែជាលទ្ធផលនៃបញ្ញា ស្មារតីនិងការលះបង់របស់បក្សចំពោះប្រជាជននិង ចំពោះប្រទេសជាតិ។ ដូច្នេះ មិនត្រូវបរានុម័តទាល់តែសោះ ខ្ញុំគិតថា បក្សត្រូវមើល ដោយផ្ទាល់នូវការពិត ដើម្បីធ្វើការប្រយ័ត្នប្រយែង ដោយ “មិនដេកលើជ័យជំនះ” ដើម្បី មានវិធានការហាត់ពត់លត់ដំជាក់ស្តែងបន្ថែមទៀត និងធ្វើនិយ័តកម្មបក្សប្រកបដោយ ភាពជាក់ស្តែងជាង”។
ជោគជ័យនៃបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ បានបង្ហាញពីសមត្ថភាព ភាពជាអ្នក ដឹកនាំការក្តាប់ជាប់នូវឱកាសនិងកម្លាំងប្រយុទ្ធរបស់បក្សកុម្មុយនិស្តវៀតណាមនៅក្នុងទេសកាលប្រវត្តិសាស្ត្រនិងគ្រាដ៏សំខាន់របស់ប្រទេសជាតិនិងប្រជាជាតិ។ ទាំងនោះគឺ ជាមេរៀនដ៏មានតម្លៃ ក្នុងការកសាងនិងធ្វើនិយ័តកម្មបក្ស ដោយឆ្លើយតបនឹងកិច្ចការ ផ្លាស់ប្តូរថ្មី កសាងនិងការពារប្រទេសជាតិនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ