បង្កលក្ខណៈងាយស្រួលដើម្បីអង្គភាពអាជីវកម្មអភិវឌ្ឍន៍ដ៏ចីរភាព

VOV Theo VOVWORLD -
Chia sẻ

Vovworld-នាថ្ងៃទី២៨មេសានៅទីក្រុងហាណូយ នាយក
រដ្ឋមន្ត្រីវៀតណាម​លោក Nguyen Tan Dung រួមជាមួយ
ឧបនាយករដ្ឋមន្ត្រីចំនួន៣រូបនិងរដ្ឋមន្ត្រី៩រូប​និង​ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងធំៗចំនួន២បានជួបសន្ទនា
ជាមួយសហគមន៍អង្គភាព​អាជីវកម្ម។ ក្នុងកាលៈទេស់អង្គភាពអាជីវកម្មកំពុងជួប ការលំបាកអំពីប្រភពទុន គោលនយោបាយនិងទីផ្សារ សន្និសីទត្រូវបានសង្ឃឹមនឹង
បើកចេញទិស​លោត​ផ្លោះដើម្បីជួយឲ្យសហគមន៍អង្គភាពអាជីវកម្មធ្វើសកម្មភាព ប្រកបដោយប្រសិទ្ធភាពនិងអភិវឌ្ឍន៍ដ៏ចីរភាពជាងទៀត រួមចំណែកអនុវត្តប្រកប ដោយជោគជ័យគោលដៅ​ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលរដ្ឋាភិបាលបាន ដាក់ចេញក្នុងបណ្ដាឆ្នាំ​២០១៤-២០១៥។

បង្កលក្ខណៈងាយស្រួលដើម្បីអង្គភាពអាជីវកម្មអភិវឌ្ឍន៍ដ៏ចីរភាព - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយឧបនាយករដ្ឋមន្ត្រីចំនួន៣រូប បានជួបសន្ទនាជាមួយសហគមន៍អង្គភាពអាជីវកម្ម។ (vietnamplus.vn)

        Vovworld-សន្និសីទជាសកម្មភាពបានរៀបចំជាប្រចាំឆ្នាំនិងក្លាយទៅជា​វេទិការសំខាន់ដើម្បីសហគមន៍អង្គភាពអាជីវកម្មចែករំលែកជាផ្ទាល់ការ​លំបាក
ជំពាក់ជំពិនក្នុងដំណើរការផលិតកម្មអាជីវកម្ម។ ក្រុមប្រធានបទ​ចំនួន៤​ដែលទទួល
ការយកចិត្តទុកដាក់សំខាន់ពីសហគមន៍អង្គភាពអាជីវកម្មនឹងបានរាយការណ៍និង
ពិភាគ្សានៅក្នុងសន្និសីទរួមមាន អង្គភាពអាជីវកម្មឯកជនជាមួយបញ្ហា​ឥណទាន
​ធនាគារ គោលនយោបាយពន្ធនិងខ្ចីទុនតាមរយៈមូលនិធិ​ធានា បញ្ហាជ្រៀតចូល
ទីផ្សារ បញ្ហាដីធ្លីសំរាប់ផលិតកម្មអាជីវកម្ម។

រដ្ឋាភិបាលនិងអង្គភាពអជីវកម្មចែករំលែកការលំបាកនិងនាំចេញដំណោះស្រាយ

        មានដំណាងប្រមាណ៥រយនាក់ក្នុងនោះដំនាងរបស់អង្គភាពអាជីវកម្មឯកជន
ចំនួន​៤០០ អង្គភាពអាជីវកម្មមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន៥០ និង
ដំណាងរបស់អង្គភាពអាជីវកម្មរដ្ឋចំនួន២០បានចូលរួមសន្និសីទលើកនេះ។ ឆ្លើយ​សម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមមុនសន្និសីទ លោក Vu
Tien Loc ប្រធានសភាពាណិជ្ជកម្ម-ឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា
នាបច្ចុប្បន្ន ខឿនសេដ្ឋកិច្ចនិងសហគមន៍អង្គភាពអាជីវកម្មកំពុងឈានចូល​ដំណាក់
កាលអភិវឌ្ឍន៍ថ្មីមួយក្នុងនោះសំណូមពររៀបចំរចនាសម្ព័ន្ថឡើងវិញឆ្ពោះទៅរចនា
សម្ព័ន្ធទំនើបនិងចីរភាពបានក្លាយទៅជាបញ្ហាសំខាន់ស្លាប់រស់។ ដោយហេតុនេះ នាយករដ្ឋមន្ត្រីបានសំរេចចិត្តជួបសន្ទនាដើម្បីអាចផ្ទៀងស្ដាប់​ផ្លាស់ប្តូរទិសដៅជា
មួយអង្គភាពអាជីវកម្ម។

        “សន្និសីទលើកនេះមានតួនាទីសំខាន់ ខណៈដែលបរិយាកាសម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាពជាបង្គួរនោះ ការ​អភិវឌ្ឍន៍អង្គភាពអាជីវកម្មក៏ដូចជាវិធានការដើម្បីអង្គភាព
អាជីវកម្មឆ្លងផុតពីការលំបាកបច្ចុប្បន្នដើម្បីរួមចំណែកទៅក្នុងកំណើន លើកកំពស់
គុណភាពកំណើន​គឺសំខាន់ណាស់។ នៅសន្និសីទលើកនេះ មតិមួយចំនួនរបស់
អង្គភាពអាជីវកម្ម​នឹង​បានដោះស្រាយភ្លាមៗ។ បណ្ដាបញ្ហានៅសេសសល់នឹងត្រូវ
បានក្រសួងស្ថាប័ន​ដំបន់​បន្តឆ្លើយអង្គភាពអាជីវកម្ម នេះក៏ជារបៀបជំរុញកំណែទម្រង់
ដែលបាន​ដាក់​ចេញ។”

        បញ្ហាសំខាន់មួយត្រូវបានអង្គភាពអាជីវកម្មដាក់ចេញនៅសន្និសីទលើកនេះ​គឺ បណ្ដាអង្គភាពអាជីវកម្មជួបការលំបាកក្នុងការខ្ចីទុនឥណទាន។ បច្ចុប្បន្នមានតែតែ
អង្គភាពអាជីវកម្មជាង៣២%ឆ្លើយថាខ្ចីបានទុន​ធនាគារជាប្រចាំ ៣៥%ចាត់ទុកថាខ្ចី
បានប៉ុន្តែពិបាកណាស់និង៣៣%អះអាងថា មិនអាចខ្ចីទុនបានឡើយ។ លោក Do Anh
Tuan នាយកក្រុមហ៊ុនចម្កាត់​ពាណិជ្ជកម្ម​និងសេវាកម្មនាំចេញនាំចូលជលផល Phuoc
Tien នៅទីក្រុង Da Nang បានលើកមតិថា៖

        “ក្រុមហ៊ុនយើងខ្ញុំទើបនឹងបានចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយដៃគូរជប៉ុន
ដោយមានតំលៃប្រមាណ៥ដល់៦ម៉ឺនដុល្លារអាមេរិកប៉ុន្តែក៏ជួបការលំបាកក្នុងបញ្ហាខ្ចី
ទុន។​សង្ឃឹមថាធនាគារត្រូវមើលទៅប្រវត្តិអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្ម គេ​រួម
វិភាគទានរបស់អង្គភាពយ៉ាងម៉េច​មានទីផ្សារដែររឺទេ​មានលទ្ធភាពអភិវឌ្ឍន៍ដែររឺទេ។ ប្រសិនបើមានលក្ខណៈគ្រប់គ្រាន់អភិវឌ្ឍន៍ល្អក៏គួរតែអាទិភាពសំរាប់អង្គភាព​អាជីវកម្ម
អភិវឌ្ឍន៍។”

ដើម្បីអង្គភាពអាជីវកម្មប្រកួតប្រជែងសមភាពនិងអភិវឌ្ឍន៍ដ៏ចីរភាព

        តាមរបាយការណ៍ទូទៅអំពីស្ថានភាពអង្គភាពអាជីវកម្មនិងភារកិច្ចអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤-២០១៥​នាបច្ចុប្បន្នប្លុកអង្គភាពអាជីវកម្មរដ្ឋបាននិង​កំពុង​ដើរតួនាទីក្បាលម៉ាស៊ីនក្នុងការអភិវឌ្ឍន៍ប៉ុន្តែយូរអង្វែង​កំណើនរបស់​មណ្ឌលសេដ្ឋកិច្ច
ឯកជននឹងរួមចំណែកដូចជាកំលាំងចលករអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយហេតុនេះ
នៅសន្និសីទលើកនេះ នាយករដ្ឋមន្ត្រីបានផ្ដោតសំខាន់​ទៅក្នុងការបង្កលក្ខណៈ
អភិវឌ្ឍន៍សំរាប់អង្គភាពអាជិវកម្មនិយាយរួមនិងជាពិសេសគឺអង្គភាពអាជីវកម្មស៊ីវិល។
លោក Vu Tien Loc បានចាត់ទុកថា៖

        “បង្កើតបរិយាកាសអាជីវកម្មមួយទូលាយសមភាពជាប្រការសំខាន់បំផុត។ ពីព្រោះ
ថា​អង្គភាពអាជីវកម្មមធ្យមនិងតូចជួបការលំបាកក្នុងការអាជីវកម្ម ដោយ​ហេតុនេះត្រូវការ
កម្មវិធីនិងវិធានការជួយឧបត្ថម្ភ។ នាបច្ចុប្បន្ន រដ្ឋាភិបាល VCCI និងក្រសួងវិទ្យាសាស្ត្រ
បច្ចេកវិទ្យាបាននិងកំពុងរៀបចំសិក្ខាសាលាតភ្ជាប់អ្នក​វិទ្យាសាស្ត្រដើម្បីអង្គភាពអាជីវកម្ម
មធ្យមនិងតូចលើកកំពស់កំលាំងប្រកួត​ប្រជែងសំរាប់អង្គភាពអាជីវកម្ម។”

        ខឿនសេដ្ឋកិច្ចនិងសហគមន៍អង្គភាពអាជីវកម្មវៀតណាមកំពុងឈានទៅ​ដំណាក់
កាលអភិវឌ្ឍន៍ថ្មីមួយ ដែលទាមទារៀបចំរចនាសម្ព័ន្ធឡើងវិញ​ឆ្ពោះទៅ​រចនាសម្ព័ន្ធ
ទំនើបនិងចីរភាពមួយក្លាយទៅជាបញ្ហាសំខាន់ស្លាប់រស់។​ព្រឹត្តិការណ៍នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលជួបសន្ទនាជាមួយអង្គភាពអាជីវកម្មឆ្នាំ​២០១៤បានបង្ហាញការយកចិត្តទុក
ដាក់ចែករំលែករបស់រដ្ឋាភិបាលជាមួយ​អង្គភាពអាជីវកម្ម​បង្កើតទំនុកទុកចិត្តនិងកំលាំង
ចលករសំរាប់អង្គភាពអាជីវកម្ម ពិសេសគឺប្លុកអង្គភាពអាជីវកម្មស៊ីវិលឆ្លងផុតពីការលំបាក
អភិវឌ្ឍន៍ចីរភាពរួមជាមួយខឿនសេដ្ឋកិច្ចប្រទេសជាតិ៕

ប្រតិកម្មទៅវិញ