|
រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាមលោក Trinh Dinh Dung (vietnamplus.vn) |
Vovworld-តាមពង្រាងច្បាប់ផ្ទះនៅ(វិសោធនកម្ម) ជនវៀតណាមនៅឯបរទេសមានសិទ្ធិនិងកាតព្វកិច្ចពលរដ្ឋដូចជាពលរដ្ឋក្នុងប្រទេសដូចជាកម្មសិទ្ធិផ្ទះទន្ទឹមនឹងនោះបានអនុញ្ញាតឲ្យលក់ជូនឲ្យបញ្ចាំជាដើម។ អង្គការ
បុគ្គលបរទេសដែលកំពុងធ្វើសកម្មភាពនៅវៀតណាមក៏មានកម្មសិទ្ធិផ្ទះនៅ
បណ្ដាគំរោងការ។ ពេលវេលាកម្មសិទ្ធិចំពោះអង្គការមិនហួសពីកាលកំណត់ក្នុងលិខិតទទួលស្គាល់វិនិយោគឡើយ។ចំពោះបុគ្គល កាលកំណត់កម្មសិទ្ធិ
គឺ៥០ឆ្នាំនិងអាចពន្យាពេលបន្ថែម។
ជំរុញសមាហរណកម្មអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាមលោក Trinh Dinh Dung បានចាត់ទុកថា
ការបើកទូលាយលក្ខខ័ណ្ឌទិញកម្មសិទ្ធិផ្ទះនៅចំពោះជនវៀតណាមនៅ
ឯបរទេសនិងជនបរទេសគឺសំដៅទាក់ទាញប្រភពកំលាំងអ្នកទេពកោសល្យ។ ប្រការនេះសមស្របទៅនឹងទម្លាប់អន្តរជាតិ រួមចំណែកជំរុញសមាហរណកម្ម
សេដ្ឋកិច្ច។
គាំទ្រពោលខាងលើ ប្រធានគណៈកម្មាធិការការពារប្រទេសនិង
សន្តិសុខនៃរដ្ឋសភាវៀតណាមលោក Nguyen Kim Khoa បានចាត់ទុកថា៖
“ខ្ញុំគាំទ្រការបើកទូលាយលក្ខខ័ណ្ឌជនបរទេសមានកម្មសិទ្ធិផ្ទះនៅវៀត
ណាម។ ប៉ុន្តែ ចំពោះជនវៀតណាមស្នាក់នៅឯបរទេសត្រូវមានការកំណត់ផ្សេង
ឲ្យសមស្របទៅនឹងទស្សនះ គោលនយោបាយកិច្ចការបរទេស និងរដ្ឋធម្មនុញ្ញ
ថ្មី។”
ប៉ុន្តែមតិមួយចំនួនបានចាត់ទុកថា៖ក្នុងវិស័យនេះ ត្រូវការបន្ថែមការកំណត់
ដើម្បីធានាសន្តិសុខនយោបាយនៃប្រទេសជាតិជាពិសេសគឺក្នុងតំបន់ភូមិសាស្ត្រ
សំខាន់។ ប្រធានគណៈកម្មាធិការច្បាប់ នៃរដ្ឋសភាវៀតណាម លោកPhan Trung
Ly បានមានប្រសាសន៍ថា៖ត្រូវមានបន្ថែមការកំណត់អំពីការមិនអនុញ្ញាត្តិឲ្យទិញ
ផ្ទះនៅក្នុងតំបន់ពិសេស កាត់បន្ថយបរិមាណផ្ទះល្វែងដែលបានទិញក្នុងតំបន់តែ
មួយ …។ល។
ស្ដីពីការកំណត់នៃគំរោងច្បាប់ផ្ទះនៅធ្វើវិសោធនកម្មសំរាប់ជនវៀតណាម
ស្នាក់នៅឯបរទេសនោះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម
លោក Nguyen Van Giau បានចាត់ទុកថា៖រដ្ឋធម្មនុញ្ញបានអះអាងថា៖ជនវៀត
ណាមស្នាក់នៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីសហគមន៍
ជនជាតិវៀតណាមបានឡើយ។ ម៉្លោះហើយ បណ្ដាការកំណត់ក្នុងគំរោងច្បាប់
នេះត្រូវសមស្របទៅនឹងការកំណត់នេះ ជៀសវាងការរើសអើង។
ត្រូវធានាសិទ្ធិប្រជាពលរដ្ឋចំពោះផ្ទះស្នាក់នៅតាមរដ្ឋធម្មនុញ្ញ២០១៣
ច្បាប់ផ្ទះនៅត្រូវមានបណ្ដាគោលនយោបាយអភិវឌ្ឍន៍ផ្ទះនៅសង្គមដើម្បី
ប្រជាជនមានផ្ទះ ដែលសមស្របទៅនឹងរដ្ឋធម្មនុញ្ញថ្មីស្ដីពីសិទ្ធិមនុស្ស សិទ្ធិ
ពលរដ្ឋ។ តាមប្រធានគណៈកម្មាធិការបំណងប្រជាជននៃរដ្ឋសភាលោក Nguyen
Duc Hien ថា វៀតណាមត្រូវបង្កើតយន្តការគោលនយោបាយព្រមៗគ្នាដើម្បី
ទាក់ទាញម្ចាស់វិនិយោគបណ្ដាគំរោងការអាជីវកម្មទទួលបានផលសង្គមច្រើន
ជាងទៀត។ រីឯប្រធានគណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ឋសភាលោកស្រី
Truong Thi Mai បានចាត់ទុកថា៖
“ទស្សនៈដំបូងបង្អស់គឺត្រូវធានាសិទ្ធិពលរដ្ឋចំពោះផ្ទះនៅតាមរដ្ឋធម្មនុញ្ញ
២០១៣។ ខ្ញុំស្នើរក្នុងការវិនិយោគសំរាប់ផ្ទះនៅសង្គមដែលប្រគល់ឲ្យអង្គការ
បុគ្គលមិនមែនជារដ្ឋត្រូវធានាតម្លាភាព។”
ក្នុងប៉ុន្មានឆ្នាំកន្លងមក រដ្ឋបានមានគោលនយោបាយជាច្រើនអំពីផ្ទះនៅចំពោះគ្រួសារក្រីក្រលំបាកមុខសញ្ញាគោលនយោបាយ។ ការដែលពង្រាងច្បាប់ធ្វើវិសោធនកម្មលើកនេះបើកទូលាយបន្ថែមសិទ្ធិអំពីផ្ទះនៅសំរាប់ជនបរទេស
នៅវៀតណាម ជនវៀតណាមនៅឯបរទេសក៏ដូចជាធានាសិទ្ធិមានផ្ទះនៅសំរាប់ជនវៀតណាមរួមចំណែកកែប្រែលើគ្រប់ជ្រុងជ្រោយក្នុងវិស័យផ្ទះនៅ សមស្របនឹងរដ្ឋធម្មនុញ្ញ២០១៣និងជំរុញសមាហរណកម្មអន្តរជាតិ៕