(VOVworld)-ក្នុងកាលៈទេសៈដែលវៀតណាមបាននិងកំពុងចូលរួមកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីទាំងពហុភាគីនិងទ្វេភាគីជាច្រើនកុះករនោះ ផ្នែកនាំចេញ គឺដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមនាពេលអនាគត់។ ដើម្បីទទួលបានជោគជ័យ មិនអាចខ្វះបានឡើយនូវការួមរំណែកយ៉ាងសកម្ម របស់ទីប្រឹក្សាពាណិជ្ជកម្ម ដែលជាស្ពាននាំទំនិញវៀតណាមទៅកាន់ពិភពលោក។
|
ស្ទង់ទំនិញមួយនៅឯបរទេសទាក់ទាញការយកចិត្តទុកដាក់
របស់ដៃគូជាច្រើន (រូបថតៈ DƯƠNG TRANG) |
ក្នុងរយៈពេល២ឆ្នាំគឺឆ្នាំ២០១៤-២០១៥ ការិយាល័យតំណាងពាណិជ្ជកម្ម របស់ វៀតណាមលើទូទាំងពិភពលោកបានអនុវត្តសកម្មភាពពន្លឿនពាណិជ្ជកម្ម ចំនួន៦០០
សកម្មភាព។ ក្នុងនោះមានការផ្លាស់ប្តូរកិច្ចការពន្លឿនពាណិជ្ជកម្មនៅមុខទំនិញមួយ
ចំនួនដែលជាប្រៀបខ្លាំងរបស់វៀតណាមទៀតផង។
បង្កើនការផ្សាភ្ជាប់អង្គភាពអាជីវកម្មនិងការិយាល័យតំណាងពាណិជ្ជកម្
នៅឯបរទេស
ការិយាល័យតំណាងពាណិជ្ជកម្មនៅអឺរ៉ុប ជប៉ុននិងកូរ៉េខាងត្បូង បានរួមចំណែក យ៉ាងសកម្មក្នុងការនាំទំនិញវៀតណាមជ្រៀបចូលជាមួយខ្សែសង្វាក់ ចែកចាយនៃប្រ
ទេសាមី។ ប៉ុន្តែ នៅពេលធ្វើសមាហរណកម្មនោះ អង្គភាពអាជី វកម្មវៀតណាមមាន
ការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធិជាមួយនឹងតំណាងពាណិជ្ជកម្ម វៀតណាមនៅឯបរទេស ព្រមទាំងត្រូវការព័ត៌មានអំពីទីផ្សារនាំចេញជា ពិសេសគឺព័ត៌មានអំពីតម្លៃ តម្រូវការ
វប្បធម៌ និងទំនៀមទំលាប់ប្រើប្រាស់ជា ដើម។ លោក Than Duc Viet អគ្គនាយករង ក្រុមហ៊ុនកាត់ដេរលេខ១០ បានចាត់ទុកថា៖
“យើងខ្ញុំធ្លាប់មានសំណូមពរដោយឡែកជាមួយការិយាល័យតំណាងពាណិជ្ជកម្ម វៀតណាមនៅអឺរ៉ុប ជប៉ុន ឬកូរ៉េខាងត្បូងដែលយើងខ្ញុំមានទំនិញនាំចេញនោះ។
ខ្ញុំគិតថា ការិយាល័យតំណាងពាណិជ្ជកម្មនៅឯករទេសគប្បីមានការបែងចែក មុខជំនាញនិងមានការជួបប្រាស្រ័យដោយឡែកលើវិស័យជាក់ស្តែងដើម្បីអង្គភាព អាជីវកម្មមានបន្ថែមព័ត៌មានអំពីទីផ្សារផងដែរ”។
តាមលោក Nguyen Trung Dung ទីប្រឹក្សា-ប្រធានការិយាល័យតំណាង ពាណិជ្ជកម្មវៀតណាមនៅជប៉ុនថា នាពេលខាងមុខ ការិយល័យនឹងម្ចាស់ការ
ស្រាវជ្រាវ ចរចារនិងជម្រុញការងារពន្លឿនពាណិជ្ជកម្ម។ដោយឡែក ចំពោះទី
ប្រឹក្សាពាណិជ្ជកម្ម នឹងខំប្រឹងប្រែងម្ចាស់ការថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវ
ការព័ត៌មាន របស់អង្គភាពអាជីវកម្មវៀតណាម។
“ការផ្សារភ្ជាប់គឺត្រូវមានភាពផ្លាស់ប្តូរ សំដៅកាត់បន្ថយបន្ទុកការងាររបស់
ការិយា ល័យតំណាងពាណិជ្ជកម្មនានាជាមួយសហគ្រសនីមួយៗ។ក្នុងឆ្នាំទៅមិញ
យើង ខ្ញុំបានអនុវត្តការផ្សាភ្ជាប់រវាងតំបន់នានារបស់វៀតណាមជាមួយតំបន់មួយ
ចំនួន របស់ជប៉ុន។ ម្យ៉ាងវិញទៀត ការផ្សាភ្ជាប់តំបន់នានានៃប្រទេសទាំងពីរនេះ
ក៏មាន កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុននានា និងអង្គភាពអា
ជីវកម្ម នៃប្រទេសទាំងពីរសំដៅនាំមកប្រសិទ្ធភាពផងដែរ”។
ទីប្រឹក្សាពាណិជ្ជកម្មរួមដំណើរជាមួយអង្គភាពអាជីវកម្មក្នុងការធ្វើសមា
ហរណកម្ម
ដោយការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
(TPP)នោះការរួមចំណែកយ៉ាងសកម្មរបស់ការិយាល័យតំណាងពាណិជ្ជកម្មនៅ
ឯបរទេស កាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះជួយឲ្យអង្គភាពអាជីវ កម្មវៀតណាមមានការខំប្រឹងប្រែងចាប់យកឱកាសដោយ TPP នាំមក។ ដូចជា នៅទីផ្សារអាមេរិកវិញ តម្លែប្រាក់ពាណិជ្ជកម្មទំនិញនាំចេញរបស់វៀតណាមចូល
ទីផ្សារ នេះទទួលបានជាង១១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ទំនិញតម្បាញ
កាត់ដេស្រូបយក៥០%នៃតម្លៃប្រាក់នាំចេញសរុប ហើយមុខទំនិញស្បែកជើង
ទទួល បានជាង៤ពាន់លានដុល្លារអាមេរិក។ ដោយហេតុនេះប្រសិនបើ ទីប្រឹក្សា
ណាណិ ជ្ជកម្មនានាពង្រីកបាននូវតួនាទីរបស់ខ្លួននោះ អង្គភាពអាជីវកម្មវៀត
ណាមនឹង ទទួលបានព័ត៌មាន ក្នុងការស្វែងរកទីផ្សារ ឱកាសព្រមទាំងការសាក
ល្បងរបស់ អង្គភាពអាជីវកម្មក្នុងការធ្វើសមាហរណកម្មទៀតផង។ លោក Dao
Tran Nhanទីប្រឹក្សា-ប្រធានការិយាល័យតំណាងពាណិជ្ជកម្មនៅអាមេរិកបានឲ្យ
ដឹងថា៖
“នាពេលកន្លងទៅ ការិយាល័យតំណាងពាណិជ្ជកម្មនៅអាមេរិកនិងការិ យាល័យតំណាងពាណិជ្ជកម្មនានាលើពិភពលោកបានខំប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្ត ដើម្បីជួយអង្គភាពអាជីវកម្មផងដែរ។ ប៉ុន្តែប្រសើនបើ អង្គភាពអាជីវកម្ម ចង់ទទួលបានការជួយឧបត្ថម្ភល្អពីការិយាល័យតំណាងពាណិជ្ជកម្មនៅឯបរទេស គឺត្រូវការលើកកំពស់គុណភាពផលិតផលមុនពេលមានាករទាក់ទង ជាមួយការិយា ល័យតំណាងពាណិជ្ជកម្ម”។
ដោយការរួមចំណែកយ៉ាងសកម្មរបស់ការិយាល័យតំណាងពាណិជ្ជកម្ម និងទី
ប្រឹក្សាពាណិជ្ជកម្មនោះ អង្គភាពអាជីវកម្មវៀតណាមនឹងស្វែងរកបានទីផ្សារ ច្រើន និងទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់ទំនិញចំពោះមុខការសាកល្បងនិងការប្រគួត ប្រ
ជែងជាសកល៕