(VOVworld)-អាណិកជនវៀតណាមជាង៥០០នាក់ មកពីគ្រប់ទិសទីលើពីភពលោក
បានចូលរួមសន្និសីទ “អាណិកជនរួមដៃកសាងទីក្រុងហូជីមិញឲ្យអភិវឌ្ឍន៍យ៉ាង
ឆាប់ រហ័ស និរន្តរភាពនិងធ្វើសមារណកម្មអន្តរជាតិ” ដែលបានប្រព្រឹត្តទៅក្នុងរយៈ
ពេល២ ថ្ងៃគឺថ្ងៃទី១២និង១៣វិច្ឆិកានៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម។
សន្និសីទបាន ប្រមូលផ្តុំនិងពង្រីកនូវបញ្ញាឆ្លាតរបស់បញ្ញាវ័ន្ត អាជីវករជាអាណិក
ជន ព្រមទាំងស្វែងរក ដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហាចាំបាច់មួយចំនួន
របស់ទីក្រុងហូជីមិញ នាំទី ក្រុងនេះក្លាយទៅជារូបសណ្ឋានសម្រាប់ការងារចលនា
កសាងគោលនយោបាយប្រ មូលផ្តុំការរួមវិភាគទានរបស់អាណិកជនដើម្បីអភិ
វឌ្ឍន៍ប្រទេសជាតិ។
|
កសាងទីក្រុងហូជីមិញឲ្យអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សនិរន្តរភាពនិងធ្វើសមារណកម្មអន្តរជាតិ |
សហគមន៍ជនវៀតណាមរស់នៅ សិក្សារៀនសូទ្រនិងធ្វើការនៅឯកបរទេស
ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញរបស់ប្រទេសជាតិ ជាស្ពានពង្រឹងមិត្តភាពរវាង
វៀតណាមជាមួយប្រទេសដទៃ។ នាពេលកន្លងទៅ ក្រសួងការបរទេសវៀតណាម
បានរៀប ចំសកម្មភាពជាច្រើននិងសម្បូរបែប សំដៅបង្ករលក្ខណៈងាយស្រួលឲ្យ
អាណិកជន ត្រឡប់មកមាតុប្រទេសវិញជួបប្រាស្រ័យ ជម្រុញការធ្វើអាជីវកម្មនិង
វិនិយោគក្នុងប្រ ទេស។ សន្និសីទអាណិកជនរួមដៃកសាងទីក្រុងហូជីមិញជាព្រឹត្តិ
ការណ៍ធំមួយដែល រៀបចំឡើងនៅទីក្រុងហូជីមីញសម្រាប់អាណិកជន ដោយសារ
ទីនេះជាក្បាលម៉ាស៊ីន របស់ប្រទេសជាតិក្នុងដំណើការបើកទ្វារធ្វើសមាហរណកម្ម
អន្តរជាតិ។
រួមដៃអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា សេដ្ឋកិច្ចបញ្ញាវ័ន្តរបស់ទីក្រុង
ទីក្រុងហូជីមិញបានដាក់ចេញគោលដៅក្លាយទៅជាមជ្ឈមណ្ឌលធំមួយខាង
សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់តំបន់អាស៊ីអាគ្នេយ៍
។តាមនោះ ទីក្រុងបានផ្តោតសំខាន់លើការងារស្រាវជ្រាវជម្រុញការបង្កើតនិងអភិ
វឌ្ឍន៍ប្រព័ន្ធអេកូ ឡូស៊ីផ្លាស់ប្តូរថ្មី និងចាប់ផ្តើមអាជីព។ថ្លែងមតិនៅសន្និសីទនេះ
សាស្ត្រាចារ្យ បណ្ឌិត Vu Le Hai នៅមហាវិទ្យាល័យ Monash Melbourne អូស្ត្រាលី
បានចាត់ទុកថា៖
“ប្រសិនបើវៀតណាមអាចអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាដោយឡែករបស់ខ្លួននោះ
មានន័យថា យើងនឹងដោះស្រាយបានបញ្ហារបស់ប្រទេសជាតិ របស់ទីក្រុង។ ទន្ទឹម
ជាមួយគ្នានោះ វៀតណាមអាចដើរជួរមុខលើបច្ចេកវិទ្យានោះហើយអាចនាំចេញទៅ
បរទេសទៀតផង ពោលគឺយើងអាចម្ចាស់ការបច្ចេកវិទ្យា ហើយយើងអាចលក់បច្ចេក
វិទ្យានោះ ជាពិសេសយើងមិនបាច់ចំណុះទៅលើបច្ចេកវិទ្យាទៀតទេ”។
ក៏នៅក្នុងសន្និសីទនេះ អាណិកជនជាច្រើនរូបបានចាត់ទុកថា ទីក្រុងហូជីមិញ
ត្រូវមានប្រព័ន្ធអេកូឡូស៊ីសម្រាប់ខឿនសេដ្ឋកិច្ចបញ្ញា ផលិតចេញផលិតផល សេវា
កម្មមានតម្លៃ។បណ្ឌិត Phan Bich Thien អាណិកជនមកពីហុងហ្គារីបានស្នើរថា៖
“ខ្ញុំស្នើឲ្យមានការចូលរួមចំណែករបស់សហគ្រាសដើម្បីបម្រើការអភិវឌ្ឍន៍វិទ្យា
សាស្រ្តនិងបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ ខ្ញុំស្នើឲ្យបង្កើតមូលនីធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ
បច្ចេកវិទ្យា។ ហើយមូលនីធិនេះចាំចាច់ធ្វើសង្គមភាវូបនីយកម្ម។មានន័យថា
បង្កើតឡើងនូវបទបញ្ញត្តិ ដើម្បីសហគ្រាសបង់១%ផលចំណេញរបស់ខ្លួនចូលក្នុង
មូលនីធិនេះ”។
បំណងប្រាថ្នាអំពីការអភិវឌ្ឍរបស់ប្រទេសនេះ
យោបល់រួមចំណែករបស់អាណិកជនចំពោះការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ
គឺ ផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួនដូចជា កសាងជាគំរូទីក្រុងចាប់ផ្តើមអា ជីព
ទីក្រុងឆ្លាត ព្រមទាំងបញ្ហាយុទ្ធសាស្ត្រនានារបស់ប្រទេសជាតិទៀតផង។ អនុរដ្ឋ
មន្ត្រីក្រសួងការបរទេសវៀតណាម លោក Vu Hong Nam ប្រធានគណៈចាត់តាំងសន្និ
សីទបានឲ្យដឹងថា៖
“ខ្ញុំចាត់ទុកថា ជោគជ័យដែលយើងទទួលបាន ជាការតភ្ជាប់រវាងកត្តាមួយចំនួន
នោះគឺបំណងប្រាថ្នារបស់អាណិកជនដែលឃ្លាតឆ្ងាយពីមាតុប្រទេស ជានិច្ចកាល
ឆ្ពោះទៅ ប្រទេសជាតិ ឆ្ពោះទៅទីក្រុងមានឈ្មោះលោកប្រធានហូជីមិញ រួមដៃជាមួយ
ប្រជាជនទីក្រុងហូជីមិញ ប្រែក្លាយទីក្រុងក្លាយទៅជាមោទនភាពរបស់ជនវៀតណាម
នៅឯ បរទេសទាំងអស់គ្នា”។
ចូលរួមក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc
បានវាយតម្លៃខ្ពស់ចំពោះការដែលនាពេលកន្លងទៅ សហគ្រាសអាណិកជនបាន
សកម្ម សហការជាមួយសហគ្រាសក្នុងប្រទេសនាំទំនិញ សេវាកម្មរបស់វៀតណាម
ទៅដល់បរ ទេស។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសម្តែងក្តី
សប្បាយរីករាយ ចំពោះអាណិកជនដែលឃ្លាតឆ្ងាយពីស្រុកកំណើតប៉ុន្តែប្រទេស
ជាតិនៅតែដិតជាប់ក្នុងបេះដូងរបស់គេ៖
“អាណិកជនម្នាក់ៗ ទោះបីជាមានជីវភាពរស់នៅផ្សេងគ្នានិងមានគំនិតខុសគ្នា
អំពីប្រទេសជាតិក៏ដោយ ប៉ុន្តែខ្ញុំជឿជាក់ថា ក្នុងអារម្មណ៍និងបេះដូងរបស់ពួគគេគឺ
សុទ្ធ តែពេញទៅដោយភាពកក់ក្តៅអំពីមាតុប្រទេស។ យើងទាំងអស់គ្នា គប្បីរួមដៃ
កសាង ប្រទេសវៀតណាមមួយរឹងមាំ ប្រកៀកស្មាជាមួយមិត្តភក្តិគ្រប់ទិសទីលើ
ពិភពលោក”។
គោរពនូវការរួមចំណែករបស់អាណិកជន ផ្ទៀងស្តាប់យោបល់របស់គេ គឺសំ
ដៅ ពង្រីកនូវប្រភពកម្លាំងពលំធំធេងរបស់អាណិកជនក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិង
អភិវឌ្ឍន៍ និរន្តរភាព ក្នុងនោះ ទីក្រុងហូជីមិញជាទីក្រុងឈានមុខក្នុងដំណើការធ្វើ
សមាហរណកម្មអន្តរជាតិ៕