ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយព្រះសហគមន៍កាតូលិក Hue |
មុនបុណ្យណូអែល តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញមកដល់ទីសំណាក់នៃអាសឺវែក Hue ដើម្បីអបអរសាទរដល់ គ្រូកង្វាល បូជាចារ្យ ប៉ុព្វជិតនិងព្រះសហគមន៍កាតូលិក សាសនិកជននូវរដូវបុណ្យគ្រីស្ទម៉ាស់រីករាយ ប្រកបដោយភាពសុខដុមរមនា និងស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២១ ក្រោមព្រះពរជ័យរបស់ព្រះជាម្ចាស់។ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិតែងតែមានការចូលរួមចំណែកជាក់ស្តែងរបស់គ្រីស្តបរិស័ទនៃសមាគមកាតូលិកវៀតណាមនិយាយរួមនិងគ្រីស្តបរិស័ទនៃព្រះសហគមន៍ Hue និយាយដោយឡែក៖ “ក្នុងស្ថានភាពពោរពេញដោយការលំបាកនៃឆ្នាំ ២០២០ យើងខ្ញុំសូមកោតសរសើរចំពោះសាមគ្គីភាពនិងភាពសុខដុមនីយកម្មរបស់ប្រជាជន ក្នុងនោះមានតួនាទីសំខាន់របស់អង្គការសាសនា ជាពិសេស សមាគមកាតូលិកនិងសាសនិកជនទាំងអស់នៅ Thua Thien Hue និយាយដោយឡែកនិងទូទាំងប្រទេសនិយាយរួម ដែលតែងតែផ្តល់ការគាំទ្រជាច្រើន តាមរយៈ ព្រះអាសឺវែក គ្រូកង្វាល បូជាចារ្យ បុព្វជិតរួមទាំងសាសនិកជន ដែលបានគាំទ្រគោលនយោបាយរបស់បក្ស និងរដ្ឋ ក្នុងការកសាងនិងការពារប្រទេស។ ខ្ញុំក៏ដឹងដែរថា ប្រធានក្រុមប្រឹក្សាប៊ីស្សពវៀតណាម អារសឺវ៉ែក Nguyen Chi Linh មានវិធីសាស្ត្រថ្មី ដោយផ្លាស់ប្តូរសកម្មភាពសាសនា តាមរបៀបសមស្របដើម្បីឆ្លើយតបនឹងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩”។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh ក៏បានអញ្ជើញចូលរួមអបអរសាទរថ្នាក់ដឹកនាំសាសនា និងសាសនិកជននៅទីសំណាក់នៃអេវែក Da Lat និងសមាគមប្រូតេស្តង់វៀតណាម (ខាងត្បូង) នៅខេត្ត Lam Dong។ នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានស្វាគម៍ប្រជាគ្រឹស្ត សាសនិកជន Lam Dong និងសាសនិកជននៅទូទាំងប្រទេស ដែលថ្វីត្បិតតែជួបការលំបាក ជួបគ្រោះមហន្តរាយធម្មជាតិនិងរោគរាតត្បាតក៏ដោយ ប៉ុន្តែសាសនិកជនទាំងអស់គ្នាតែងតែចូលរួម ជាមួយរដ្ឋាភិបាល ដើម្បីរួមចំណែកជួយឧបត្ថម្ភដល់ប្រជាជនវៀតណាមភាគកណ្តាលដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្ម ជាតិ ហើយស្ថិរភាពជីវភាពរស់នៅ។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “រដ្ឋាភិបាលមាន គោលនយោបាយសម្របសម្រួលជាមួយ ព្រះសហគមន៍កាតូលិកនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងរណសិរ្ស ដើម្បីរៀបចំពិធីបុណ្យណូអែលយ៉ាងកក់ក្តៅនិងប្រកបដោយភាពសុខដុមរមនា។ ធ្វើយ៉ាងម៉េចដើម្បីបុណ្យណូអែលអាចជាសេចក្តីអំណររួមនៃប្រទេសទាំងមូល និងរបស់អ្នកកាន់សាសនាកាតូលិកទាំងអស់ហើយនាំមកនូវសេចក្តីសុខជាច្រើននិងសុភមង្គល”។
ទន្ទឹមជាមួយគ្នានោះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខដល់គ្រីស្តសានិកជននិងថ្នាក់ដឹកនាំសាសនាកាតូលិកនៅទីសំណាក់នៃអាសឺវែកហាណូយនាឱកាសបុណ្យណូអែល ២០២០ និងត្រៀមទទួលស្វាគមន៍ឆ្នាំថ្មី ២០២១។ លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពនិងការចូលរួមវិភាគទានដ៏វិជ្ជមានរបស់ព្រះសហគមន៍សាសនិកហាណូយក៏ដូចជាសាសនិកជនរដ្ឋធានីក្នុងឆ្នាំ២០២០កន្លងមក។ ជាមួយគ្នានោះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមអបអរសាទរដល់ប្រជាគ្រឹស្ត សាសនិកជនទាំងអស់នៅខេត្ត Thai Binh និងខេត្ត Nam Dinh ផងដែរ។
នៅឆ្នាំ ២០២០ រួមជាមួយសាសនិកជននៃសាសនាផ្សេងៗគ្នានៅទូទាំងប្រទេស គ្រីស្តបរិស័ទវៀតណាម បានចូលរួមយ៉ាងសកម្មក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ លើកកម្ពស់ស្មារតីប្រឡងប្រណាំងស្នេហាជាតិ រួមគ្នាកសាងផែនមហាសាមគ្គីភាពជនជាតិទាំងមូលកាន់តែខ្លាំងឡើង។ ហេតុដូច្នេះហើយ បុណ្យណូរអែលថ្ងៃនេះ គឺជាពិធីបុណ្យដ៏សំខាន់សម្រាប់គ្រីស្តបរិស័ទ ដើម្បីអបអរជាមួយសហគមន៍ជនជាតិទាំងមូល។
គិតដល់ចុងឆ្នាំ ២០១៩ នេះ វៀតណាមមានអង្គការចំនួន ៤៣ នៃសាសនាចំនួន ១៦ ដែលបានទទួលស្គាល់និងនិងបានចុះបញ្ជីធ្វើសកម្មភាព។ តថភាពជាក់ស្តែងនៃប៉ុន្មានឆ្នាំកន្លងមក បានបង្ហាញថា បរិយាកាសធ្វើសកម្មភាពជំនឿនិងសាសនានៅក្នុងប្រជាជនគ្រប់ស្រទាប់វណ្ណៈគឺមានភាពរស់រវើក។ យោងតាមការស្ថិតិបង្ហាញថា ៩៥% នៃប្រជាជនវៀតណាមមានជីវភាពខាងសាសនា។ គ្រាន់តែក្រឡេកមើលពីពិធីបុណ្យសាសនានិងជំនឿប្រជាប្រិយក៏អាចទទួលស្គាល់យ៉ាងច្បាស់ដែរថា សកម្មភាពទាំងនេះ មិនត្រឹមតែជាសកម្មភាពសាសនាជំនឿរបស់អ្នកកាន់សាសនាប៉ុណ្ណោះទេ ថែមទាំងកំពុងក្លាយជាពិធីបុណ្យមួយដែលទាក់ទាញមនុស្សជាច្រើនចូលរួមទៀតផង។ ទាំងនេះគឺជាសកម្មភាពដែលមានទាំងកត្តាព្រលឹងវិញ្ញាណ និងនិងជាតម្រូវការចាំបាច់របស់ប្រជាជន។ ប្រការនេះបង្ហាញថា បក្សនិងរដ្ឋតែងតែបង្កររាល់លក្ខណៈងាយស្រួលសម្រាប់ប្រជាជន ចូលរួមដោយសេរីក្នុងសកម្មភាពជំនឿសាសនា។ ក្នុងថ្ងៃបុណ្យណូអែលសម្រាប់គ្រីស្តបរិស័ទនេះ ព្រះវិហារជាច្រើននៅទូទាំងប្រទេសបានក្លាយជាកន្លែងជួបជុំយ៉ាងសប្បាយរីករាយសម្រាប់ សហគមន៍សាសនាទាំងអស់នៅវៀតណាម៕