ជ្រើសរើសយ៉ាងឈ្លាសវៃតំណាងសក្តិសមចូលស្ថាប័នដែលជ្រើសតាំងដោយការបោះឆ្នោតជាទូទៅ

Chia sẻ

(VOVWORLD) - ចាប់ពីថ្ងៃទី១៥ មីនា ដល់ថ្ងៃទី១៣ មេសា រណសិរ្សមាតុភូមិវៀតណាម ចាប់ផ្ដើម ដំណើរការវគ្គទី១នៃការត្រួតពិនិត្យ ឃ្លាំមើលការងារបោះឆ្នោតសមាជិកសភានីតិកាល ទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦។ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានបង្កើតក្រុមការងារចំនួន៥ សម្រាប់អនុវត្តភារកិច្ចនេះ។ ក្រុមការងារនីមួយៗ នឹងចុះទៅត្រួតពិនិត្យនៅមូលដ្ឋាន ថ្នាក់ខេត្តចំនួន៣ និងមូលដ្ឋានថ្នាក់ស្រុកចំនួន១នៅតាមខេត្តនីមួយៗ។

នីតិវិធីយ៉ាងម៉ឺងម៉ាត់
ការត្រួតពិនិត្យ ឃ្លាំមើលរបស់រណសិរ្សមាតុភូមិ គឺសំដៅក្ដាប់ជាប់ស្ថានភាព លទ្ធផលនៃការរៀបចំអនុវត្តន៍ការងារបោះឆ្នោតនៅមូលដ្ឋាន តាមនោះរកឃើញការ លំបាក ការជំពាក់ជំពិន ករណីរំលោភបំពានច្បាប់ពាក់ព័ន្ធដល់ការបោះឆ្នោត ដើម្បី ណែនាំ ឬលើកសំណើរជូនស្ថាប័ន អង្គការ បុគ្គលមានសមត្ថកិច្ចអំពីវិធានការ ជំនះពុះពារឲ្យទាន់ពេលវេលា រួមចំណែកធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកប ដោយប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាពនិងសន្សំសម្ចៃយ៉ាងពិតប្រាកដ។  
ជ្រើសរើសយ៉ាងឈ្លាសវៃតំណាងសក្តិសមចូលស្ថាប័នដែលជ្រើសតាំងដោយការបោះឆ្នោតជាទូទៅ - ảnh 1លោក Ngo Sach Thuc អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម។
 តាមលោក Ngo Sach Thuc អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមចាត់ទុកថា ការងារឃ្លាំមើលនេះ បានរួមចំណែកជួយឲ្យការត្រៀមរៀបចំ និងឃោសនាព័ត៌មានដល់ប្រជាជនបានគ្រប់គ្រាន់បំផុត ជាពិសេសគឺការបង្កើតបញ្ជី ឈ្មោះបេក្ខជនឈរឈ្មោះ ដើម្បីឲ្យប្រជាជនយល់ច្បាស់ពីព័ត៌មានស្ដីពីបេក្ខជន គ្រប់រូប។ ស្ដីពីខ្លឹមសារនៃការឃ្លាំមើល លោក Ngo Sach Thuc ឲ្យដឹងថា៖ “កម្មវិធីបានដាក់ចេញខ្លឹមសារចំនួន៨ ដែលក្នុងនោះផ្ដោតសំខាន់ទៅលើការងារ ចូលរួមក្នុងអង្គការបោះឆ្នោតនានារបស់រណសិរ្សគ្រប់ជាន់ថ្នាក់ពីមជ្ឈឹមចុះនៅមូលដ្ឋាន។ អង្គការបោះឆ្នោតនីមួយៗ សុទ្ធតែមានការចូលរួមរបស់រណសិរ្សមាតុភូមិនិងអង្គការ មហាជនផ្សេងៗ។ ការចូលរួមនោះ នឹងរួមចំណែកដល់ការត្រៀមរៀបចំសម្រាប់ការ បោះឆ្នោត ក៏ដូចជាការឃោសនាព័ត៌មានយ៉ាងទូលំទូលាយដល់ប្រជាជនទៀតផង។ នេះជាដំណាក់កាលដ៏សែនសំខាន់។ ទីពីរគឺ ផ្ដោតសំខាន់ទៅលើខ្លឹមសារពាក់ព័ន្ធដល់ បទដ្ឋានឈរឈ្មោះ និងការពិគ្រោះយោបល់ដើម្បីធានាបទបញ្ញត្តិនៃច្បាប់។ ក្នុងខ្លឹម សារនេះ ជំហាននីមួយៗត្រូវតែអនុវត្តន៍យ៉ាងតឹងរឹងដើម្បីជ្រើសរើសបេក្ខជនដែលមាន បទដ្ឋានគ្រប់គ្រាន់សម្រាប់ចូលរួមរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់”។
ដើម្បីឲ្យការងារឃ្លាំមើលមានប្រសិទ្ធភាពខ្ពស់បំផុត រណសិរ្សមាតុភូមិវៀត ណាមបានអនុវត្តន៍ការឃ្លាំមើលក្រោមរូបភាពជាច្រើន។ សមាជិកម្នាក់ៗនៃរណសិរ្ស សុទ្ធតែមានសិទ្ធិរួមមតិ យោបល់ដល់ខ្លឹមសារនៃការងារត្រៀមរៀបចំ តាមរយៈការឆ្លុះ បញ្ចាំងរបស់ប្រជាជន។ លោក Ngo Sach Thuc ចែករំលែកថា៖         “រណសិរ្សគ្រប់ជាន់ថ្នាក់មានទំនួលខុសត្រូវរៀបចំការឃ្លាំមើលតាមវគ្គនីមួយៗដើម្បីផ្ដល់មតិយោបល់ភ្លាម។ មិនអាចបន្សល់ទុកមកវគ្គបន្ទាប់បានឡើយ ប៉ុន្តែក្នុងវគ្គ នីមួយៗ ប្រសិនបើរកឃើញបញ្ហាណាមួយ ត្រូវដោះស្រាយភ្លាមមួយរំពិច ដើម្បីបង្ហើយ ការងារត្រៀមរៀបចំទាំងស្រុងមុនថ្ងៃបោះឆ្នោត ទី២៣ ឧសភា”។
អនុវត្តន៍ដោយលក្ខណៈវិទ្យាសាស្ត្រដើម្បីមានប្រសិទ្ធភាពខ្ពស់បំផុត
អនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Hau A Lenh បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២១ ដើម្បីត្រៀមរួច រាល់សម្រាប់ភារកិច្ចឃ្លាំមើលការបោះឆ្នោត រណសិរ្សមាតុភូមិវៀតណាមបានចេញ ផ្សាយឯកសារណែនាំការត្រួតពិនិត្យ ឃ្លាំមើលការងារបោះឆ្នោត និងផែនការអនុវត្តការ ត្រួតពិនិត្យ ឃ្លាំមើលការងារបោះឆ្នោតផងដែរ។ ការងារឃ្លាំមើលត្រូវមានការសម្រប សម្រួលយ៉ាងស្អិតរមួតជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់ជាន់ថ្នាក់ និង ស្ថាប័នអង្គការពាក់ព័ន្ធនានា; ពង្រីកការឃ្លាំមើល តាមបទបញ្ញត្តិនៃច្បាប់ ការឃ្លាំមើល ដោយប្រជាជន ការឃ្លាំមើលដោយតំណាងអង្ការនិងទីភ្នាក់ងារសារព័ត៌មាន។
ការត្រួតពិនិត្យ ឃ្លាំមើលការងារបោះឆ្នោត គឺសំដៅក្ដាប់ជាប់ស្ថានភាព រកឃើញ ការលំបាក ការជំពាក់ជំពិន និងករណីរំលោភបំពានច្បាប់ស្ដីពីការបោះឆ្នោត (ប្រសិន បើកើតមាន) ដើម្បីណែនាំឬលើកវិធានការដោះស្រាយឲ្យទាន់ពេលវេលា។ ការត្រួត ពិនិត្យនិងឃ្លាំមើល ត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ដោយមានរបៀបរៀបរយនោះ នឹង រួមចំណែកធានាជោគជ័យនៃការបោះឆ្នោត ធានាប្រជាធិបតេយ្យ ភាពស្របច្បាប់ ព្រម ទាំងជ្រើសរើសបាននូវបុគ្គលដ៏សក្តិសមដើម្បីតំណាងឲ្យឆន្ទៈ បំណងប្រាថ្នារបស់ ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ