នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអនឡាញរបស់គណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋាន ចំនួន ១៥ ស្តីពី ស្ថានភាពនិងវិធានការណ៍ថ្មីៗដើម្បីការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១២ ខែសីហា (រូបថតៈ VGP) |
នាបច្ចុប្បន្ននេះ ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ កំពុងត្រូវបានកំណត់ថាជាភារកិច្ចសំខាន់មួយ រួមជាមួយភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងក្នុងរយៈខាងមុខនិងរយៈពេលយូរអង្វែងនៅវៀត ណាមផង។ សេចក្តីណែនាំរបស់បក្សនិងរដ្ឋទាំងអស់សុទ្ធតែបានកំណត់ថា “ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង” និងតម្រូវឲ្យកៀរគរប្រភពធនធានទាំងអស់ ដោយអនុវត្តដំណោះស្រាយស៊ីជម្រៅ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺដែលកំពុងឆ្លងរាលដាលយ៉ាងស្មុគ្រស្មាញ។ ការអនុវត្តភារកិច្ចនេះនឹងបង្ហាញពីតួនាទីរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពីព្រោះតំបន់នីមួយៗ ភ្នាក់ងារ អង្គភាពនីមួយៗ មានលក្ខខណ្ឌ លក្ខណៈពិសេសនិងប្រភពធនធានខុសៗពីគ្នាដែរ។
ក្រោមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងក្រោមការបញ្ជាណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ នោះ នាពេលកន្លងមក ក្រសួង ស្ថាប័ននិងមូលដ្ឋានទាំងអស់របស់វៀតណាម បានអនុវត្តនូវដំណោះស្រាយឆ្លើយតបនឹងជំងឹរាតត្បាតដំណាក់កាលទី១ យ៉ាងស៊ីជម្រៅ និងទទួលបានលទ្ធផលវិជ្ជមាន ហើយបានប្រជាជននិងសហគមន៍អន្តរជាតិស្ងើចសរសើរនិងវាយតម្លៃខ្ពស់។
ដោយសារតែ ការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ជាភារកិច្ចសំខាន់ជួរមុខ ហេតុដូច្នេះ រាល់សេចក្តីណែនាំរបស់រដ្ឋាភិបាលទាំងអស់សុទ្ធតែបានលើកត្រដែតថា គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកនិងមូលដ្ឋាន កុំធ្វេសប្រហែសជាដាច់ខាត ចំពោះលទ្ធផលដែលទទួលបាន ពោលគឺចាំបាច់ត្រូវបន្ត មានវិធានការតឹងរ៉ឹងជាងទៀត ធ្វើសមកាលកម្ម និងមានប្រសិទ្ធភាពជាងមុន ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាច់សាហាវនេះ។ ដើម្បីអនុវត្តភារកិច្ចទាំងនេះប្រកបដោយទំនួលខុសត្រូវ ថ្នាក់ដឹកនាំល្អ គឺមិនត្រឹមតែផ្តល់ការណែនាំល្អៗប៉ុណ្ណោះទេ ថែមទាំងមានគំនិតផ្តួចផ្តើម មានសកម្មភាព និងមានសេណារីយ៉ូសម្រាប់មូលដ្ឋាននិងអង្គភាពរបស់ខ្លួន រក្សាជាប្រចាំការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងកម្រិតខ្ពស់បំផុតផង។ នោះគឺជា “ភារកិច្ចពីរដើរទន្ទឹមគ្នា” ដែលបានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងម្តងហើយម្តងទៀតថា ទន្ទឹមនឹងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត គឺចាំបាច់ត្រូវបន្តដឹកនាំការកសាងសេណារីយ៉ូអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមសមស្របនៅក្នុងបរិបទដែលជំងឺរាតត្បាតទាំងក្នុងប្រទេសនិងលើពិភពលោកនៅតែមានការវិឌ្ឍន៍យ៉ាងស្មុគស្មាញដែរ។
ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam អញ្ជើញថ្លែងនៅជំនួបធ្វើការជាមួយ បញ្ជាការដ្ឋាន នៃកងទ័ពការពារព្រំដែន ស្តីពីការងារគ្រប់គ្រង ការពារព្រំដែន និងបង្ការ ទប់ស្កាត់ជំងឺរាតត្បាតនាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ (រូបថតៈ VGP)
|
យោងតាមទិន្នន័យរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សកន្លងមក ចំនួនសហគ្រាសដែលដកខ្លួន ចេញពីទីផ្សារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ គឺមានចំនួនច្រើនជាងសហគ្រាសដែលបានចុះបញ្ជីថ្មី។ ប្រសិនបើ ជំងឺរាតត្បាតបន្តរីករាលដាល ប្រហែលជា ចំនួនសហគ្រាសជិត ៣០% ដែលបានឆ្លងការស្ទង់មតិគីត្រឹមតែរក្សាប្រតិបត្តិការបានមិនលើសពី ៣ ខែ ហើយសហគ្រាស ៥០% អាចប្រតិបត្តិការបានត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ។ ផលវិបាកពីនិន្នាការនេះ នឹងបណ្តាលឲ្យកម្មកររាប់លាននាក់ ប្រឈមនឹងហានិភ័យបាត់ការងារធ្វើ។ ហេតុដូច្នេះ ភារកិច្ចជាចម្បងរបស់ថ្នាក់ដឹកនាំ ប្រមុខក្រសួង ស្ថាប័ននិងមូលដ្ឋាននានា គឺត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅអភិវឌ្ឍ ន៍សេដ្ឋកិច្ចសង្គម ពង្រឹងប្រភពធនធានផ្ទៃក្នុងដែលមានស្រាប់ ដើម្បីត្រៀមជាស្រេចសម្រាប់ដំណាក់កាល “ក្រោយជំងឺរាតត្បាតកូវីដ ១៩”។ ភាពជាអ្នកដឹកនាំត្រូវបានបង្ហាញតាមរយៈផែនការនៃលំដាប់ថ្នាក់នីមួយៗ វិស័យនិងតំបន់នីមួយៗ ក្នុងការដោះស្រាយការលំបាកនៅមូលដ្ឋានដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។
កម្មាភិបាល “ពូកែយ៉ាងណា” ក៏នឹងត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈភារកិច្ចធានាសន្តិសុខសង្គមនិងថែរក្សាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ រាល់ការស្រាវជ្រាវទាំងអស់សុទ្ធតែបានបញ្ជាក់ថា ផលវិបាកបណ្តាលមកពីកូវីដ ១៩ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការកាត់បន្ថយភាពក្រីក្រ ជាក់ស្តែងគឺប៉ះពាល់ផ្ទាល់តាមរយៈជំងឺនិងដោយប្រយោលតាមរយៈការបាត់បង់ប្រាក់ចំណូល។ កញ្ចប់ជំនួយទូទៅដែលទទួលបានការឯកភាពខ្ពស់ពីរដ្ឋាភិបាលនិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយបានរួមចំណែកជួយប្រជាជននាគ្រាលំបាក។ យ៉ាងណាមិញ កម្មាភិបាលមូលដ្ឋាននឹងបង្ហាញនូវតួនាទីរបស់ខ្លួនយ៉ាងច្បាស់ក្នុងការធ្វើនិយតកម្មនិងចែកចាយកញ្ចប់ជំនួយនេះ ដល់អ្នកត្រូវការពិតប្រាកដ ដើម្បីគោលនយោបាយទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។ អ្នកដឹកនាំល្អ ប្រាកដជានឹងបង្ហាញយ៉ាងច្បាស់ តាមរយៈការយកចិត្តទុកដាក់ដល់ប្រជាជន ដោយសកម្មភាពជាក់ស្តែង មិនត្រឹមតែតាមរយៈពាក្យសំដីប៉ុណ្ណោះទេ។
ជំងឺរាតត្បាតច្បាស់លាស់ថា កំពុងប៉ះពាល់យ៉ាងទូលំទូលាយដល់វិស័យសេដ្ឋកិច្ចសង្គម សន្តិសុខនិងការពារជាតិ ប៉ុន្តែ តាមពិត នេះក៏ជាឱកាសដើម្បី “យកភ្លើងសាកល្បងមាស” សម្រាប់កម្មាភិបាលគ្រប់លំដាប់ថ្នាក់អាចបង្ហាញពីសមិទ្ធភាពនិងភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការដោះស្រាយស្ថានភាពលំបាកបំផុត។ ប្រការនេះកាន់តែមានអត្ថន័យ ក្នុងការងារត្រៀមរៀបចំបុគ្គលិក ខណៈពេលដែល មហាសន្និបាតបក្ស គ្រប់ជាន់ថ្នាក់ ឈានទៅដល់មហាសន្និបាតលើកទី ១៣ របស់បក្ស ដែលកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស៕