ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈ “យកប្រជាជនធ្វើជាឬសគល់” ក្នុងកិច្ចការផ្ទៃក្នុង

Chia sẻ

(VOVWORLD) - អញ្ជើញថ្លែងមតិនៅសន្និសីទទូទាំងប្រទេសនៃស្ថាប័នកិច្ចការផ្ទៃក្នុងសម្រាប់ដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស នាថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ អគ្គលេខាមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានគូសបញ្ជាក់ពីការតម្រូវឲ្យស្ថាប័នកិច្ចការផ្ទៃក្នុងត្រូវយល់យ៉ាងជ្រាលជ្រៅនូវទស្សនៈ “ប្រជាជនជាឬសគល់” ទាំងក្នុងការគិតនិងទាំងក្នុងសកម្មភាពផង។ ស្ថាប័នទាំងនេះត្រូវតែកំណត់ថា ប្រជាជនជាមជ្ឈមណ្ឌលនិងជាប្រធានបទនៃកិច្ចការផ្លាស់ប្តូរថ្មី  កសាងនិងការការពារមាតុភូមិហើយត្រូវតែយកជីវភាពសុខសាន្តត្រាននិងសុភមង្គលរបស់ប្រជាជនជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែង និងធ្វើជាប្រភពនៃសេចក្តីរីករាយរបស់ខ្លួន។

ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈ “យកប្រជាជនធ្វើជាឬសគល់” ក្នុងកិច្ចការផ្ទៃក្នុង - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រធានអញ្ជើញដឹកនាំសន្និសីទទូទាំងប្រទេសនៃស្ថាប័នកិច្ចការផ្ទៃក្នុងដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៣ របស់បក្ស នាថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ (រូបថត៖ VOV)

យោងតាមលោកអគ្គលេខាបក្ស ភារកិច្ចចម្បងមានលក្ខណៈបរិយាប័ន្នរបស់ស្ថាប័នទទួលបន្ទុកកិច្ចការផ្ទៃក្នុងគឺធ្វើសេនាធិការឱ្យបក្សនិងរដ្ឋដឹកនាំនិងរៀបចំការអនុវត្តភារកិច្ចដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាពជាតិនិងសន្តិសុខជាតិ បូរណភាពទឹកដីនៃមាតុប្រទេស; ការពារប្រជាជន ការពារបក្ស រដ្ឋនិងរបបសង្គមនិយម; រក្សាសន្តិសុខជាតិ រក្សាសណ្តាប់ធ្នាប់ វិន័យនិងសុវត្ថិភាពសង្គម; ការពារផលប្រយោជន៍របស់រដ្ឋសិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់អង្គការនិងបុគ្គល កសាងបក្សនិងរដ្ឋស្អាតនិងរឹងមាំ។

ដោយមានទីតាំងនិងតួនាទីដ៏សំខាន់ ហើយវិស័យធ្វើសកម្មភាពយ៉ាងសំខាន់ណាស់ ដែលទាក់ទងភាគច្រើននិងដោយផ្ទាល់ទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពសង្គម តាមនោះ ស្ថាប័នកិច្ចការផ្ទៃក្នុងនិងកម្មាភិបាលបំពេញការងារកិច្ចការផ្ទៃក្នុងត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ច្បាប់ បទបញ្ជា ជាពិសេសត្រូវមានភាពយុត្តិធម៌ មានតម្លាភាព ត្រូវតែប្រើប្រាស់និងគ្រប់គ្រងអំណាចប្រកបដោយប្រសិទ្ធភាព ដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។

តាមនោះ ស្ថាប័នកិច្ចការផ្ទៃក្នុងគួរតែធ្វើការព្យាករណ៍ជាមុននិងវាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ; កំណត់ឱ្យច្បាស់នូវហានិភ័យនិងការគំរាមកំហែងដល់ផលប្រយោជន៍ជាតិនិងប្រជាជាតិ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម; ធ្វើសេនាធិការជូនបក្សនិងរដ្ឋជាបន្ទាន់អំពីគោលការណ៍ណែនាំ គោលនយោបាយនិងដំណោះស្រាយយុទ្ធសាស្ត្រក្នុងកិច្ចការពារមាតុភូមិ ធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពការកសាងបក្សនិងប្រព័ន្ធនយោបាយស្អាតស្អំនិងរឹងមាំ។ យ៉ាងណាមិញ ស្ថានភាពនៅលើពិភពលោកនិងនៅក្នុងប្រទេសទាមទារឲ្យស្ថាប័នកិច្ចការផ្ទៃក្នុងត្រូវមានការប្រុងប្រយ័ត្នជានិច្ច ឆ្លើយតបគ្រប់ជ្រុងជ្រោយ និងត្រៀមខ្លួនរាល់វិធានការដើម្បីការពាររឹងមាំឯករាជ្យអធិបតេយ្យភាព ឯកភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជា រក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពក្នុងគ្រប់កាលៈទេសៈ។ កិច្ចការផ្ទៃក្នុងពោរពេញដោយការលំបាកនិងស្មុគស្មាញ ទាមទារឱ្យស្ថាប័ននិងអង្គភាពក្នុងប្លុកកិច្ចការផ្ទៃក្នុងត្រូវមានសាមគ្គីភាព មានការទទួលខុសត្រូវ សម្របសម្រួលយ៉ាងជិតស្និទ្ធ ស៊ីចង្វាក់គ្នា  ជាមួយនឹងស្ថាប័ន អង្គការនិងអង្គភាពពាក់ព័ន្ធ ដើម្បីបង្កើនកម្លាំងពលំនិងបង្កើនប្រសិទ្ធភាពការងារ។

ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈ “យកប្រជាជនធ្វើជាឬសគល់” ក្នុងកិច្ចការផ្ទៃក្នុង - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទ (រូបថត៖ VOV)

សំខាន់ជាងនេះទៅទៀត ស្ថាប័នកិច្ចការផ្ទៃក្នុងត្រូវតែយល់ដឹងឱ្យបានពេញលេញ ស៊ីជម្រៅនិងមានការច្នៃប្រឌិតថ្មីទាំងក្នុងការគិតនិងការយល់ដឹង ក្នុងការកសាងនិងធ្វើឱ្យប្រព័ន្ធច្បាប់មានភាពល្អប្រសើរ ជាពិសេសផ្តោតលើការស្រាវជ្រាវនិងផ្តល់ប្រឹក្សាដល់គណៈកម្មាធិការមជ្ឈឹមបក្ស ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តីពីយុទ្ធសាស្ត្រកសាងនិង ការពង្រឹងនីតិរដ្ឋសង្គមនិយមនៅវៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥ ឆ្ពោះទៅការបង្កើតក្របខ័ណ្ឌស្ថាប័នច្បាប់ពេញលេញទាន់ពេលវេលា ធ្វើសមកាលកម្មបង្រួបបង្រួមលទ្ធភាពធានាឲ្យក្បាលម៉ាស៊ីនរដ្ឋដំណើរការយ៉ាងរលូន បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយឆាប់រហ័សនិងនិរន្តភាព។

ដោយសារសកម្មភាពកិច្ចការផ្ទៃក្នុង ក្នុងនោះមានសកម្មភាពយុត្តិធម៌ ចាំបាច់ត្រូវការពារយុត្តិធម៌ ការពារសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋ ការពាររបបសង្គមនិយម ការពារផលប្រយោជន៍របស់រដ្ឋ សិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់អង្គការនិងបុគ្គល។ ដូច្នេះ លោកអគ្គលេខាបក្សបានស្នើឲ្យស្ថាប័នកិច្ចការផ្ទៃក្នុងផ្តោតលើការកសាងខឿនយុត្តិធម៌វៀតណាមបប្រកបដោយជំនាញ ទំនើប សុចរិតភាព បម្រើឱ្យមាតុភូមិនិងបម្រើប្រជាជន។ លោកអគ្គលេខាបក្សក៏បានសង្កត់ធ្ងន់ថា នៅក្នុងរាល់ការងារកិច្ចការផ្ទៃក្នុងទាំងអស់ តែងតែជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈរបស់លោកប្រធានហូជីមិញ គឺ “ប្រជាជនគឺជាឬសគល់” “ត្រូវតែនៅជិតជាមួយប្រជាជន ជួយប្រជាជន រៀនពីប្រជាជន” ជាពិសេស ត្រូវជឿជាក់ គោរពនិងលើកកម្ពស់សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ ការងារកិច្ចការផ្ទៃក្នុងនិងកម្មាភិបាលបំពេញការងារកិច្ចការផ្ទៃក្នុង តែងតែត្រូវយកផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនជាចម្បង សក្តិសមនឹងទទួលបានងារជា  “ដាវមុតស្រួច”  ដ៏រឹងមាំរបស់បក្ស រដ្ឋនិងប្រជាជន៕

ប្រតិកម្មទៅវិញ