ជំរុញកិច្ចសហប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៍នៅសមុទ្រតាមរយៈវេទិការសមុទ្រអាស៊ាន

ANH HUYEN
Chia sẻ
Vovworld-កិច្ចសហប្រតិបត្តិការសមុទ្រក្នុងវិស័យជួយ
សង្គ្រោះមនុស្សធម៍​និងកាត់បន្ថយគ្រោះធម្មជាតិជា ខ្លឹម
សារមួយដែលបានយកមកពិភាគ្សានៅវេទិការ​សមុទ្រ
អាស៊ានលើកទី៥ (AMF-5) និងវេទិការសមុទ្រអាស៊ាន
បើកទូលាយលើក​ទី៣(EAMF-3) នាថ្ងៃទី២៧និង២៨សីហានៅទីក្រុង Da Nang។ កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យស្វែងរកនិងជួយសង្គ្រោះចំពោះមនុស្សនិងនាវា
ទូកជួបគ្រោះថ្នាក់នៅ​សមុទ្រត្រូវបានចាត់ទុកជាវិស័យសហប្រតិបត្តិការដ៏សែន
សំខាន់រួមចំណែក​ពង្រឹងបរិយាកាសសន្តិភាពនៅសមុទ្រខាងកើត។
ជំរុញកិច្ចសហប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៍នៅសមុទ្រតាមរយៈវេទិការសមុទ្រអាស៊ាន - ảnh 1
ជំរុញកិច្ចសហប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៍នៅសមុទ្រតាមរយៈវេទិការសមុទ្រអាស៊ាន (VOV)

        Vovworld-វេទិការសមុទ្រអាស៊ាននិងវេទិការសមុទ្រអាស៊ានបើកទូលាយ​
ឆ្នាំ​នេះ​រួមមានប្រទេសអាស៊ានទាំង១០និងប្រទេសដៃគូជាន់ខ្ពស់អាស៊ីបូព៌ាចំនួន​
៨រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី ណូវែលហ្សេឡង់ រុស្ស៊ីនិង
​អាមេរិក​បានចូលរួម។

        គិតតាំងពីពេលបានបង្កើត២០១០មក ទន្ទឹមនឹងយន្តការអំពីកិច្ច​សហប្រតិបត្តិ​ការសមុទ្រចំនួន១១ក្នុងអាស៊ាននោះ វេទិការសមុទ្រអាស៊ានជា​ឱកាសផ្លាស់ប្តូរ
បញ្ហានានាសំដៅជួយប្រទេសសមាជិកសហការជាមួយគ្នាល្អថែមទៀត។ នេះក៏
ជាកាណាល់សំដៅពិគ្រោះសំរាប់រដ្ឋាភិបាលអំពីវិធានការដែលអាចអនុវត្តបាន។
ហេតុនេះហើយ បណ្ដាវេទិការនេះបានប្រមូលផ្ដុំជាច្រើនថែមទៀតទៅ​លើជ្រុង
ជ្រោយសហប្រតិបត្តិការក្រៅពីបញ្ហាសន្តិសុខសមុទ្រ​។

លើកកំពស់គោលដៅមនុស្សធម៍និងកសាងទំនុកទុកចិត្ត

        លើស្ថានភាពជាក់ស្ដែង ប្រសិនបើបរិយាកាសសមុទ្រសន្តិភាពមួយ គ្មាន​ជំលោះអធិបតេយ្យភាពនឹងបង្កភាពងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការរវាង​
បណ្ដាប្រទេស។ ប៉ុន្តែខណៈដែលមានភាពស្មុគ្រស្មាញជំលោះអធិបតេយ្យភាព
​ត្រួត​ស៊ីគ្នានោះ ការបង្កើតបរិយាកាសនយោបាយកសាងទំនុកទុកចិត្តដើម្បីបង្ក​លក្ខណៈងាយស្រួលឲ្យកិច្ចសហប្រតិបត្តិការសមុទ្រជាការចាំបាច់ណាស់។

        ជាខ្សែផ្លូវនាវាចរណ៍សំខាន់ ជាកន្លែងនេសាទនិងធ្វើសកម្មភាពមុខរបរ​របស់​ពលរដ្ឋនៃប្រទេសជាច្រើនក្នុងដំបន់ ដោយមូលហេតុជាច្រើន រាប់ទាំង​ធម្មជាតិ
អាកាសធាតុដល់មនុស្ស ប្រជាជននៃបណ្ដាប្រទេសអាចជួបគ្រោះថ្នាក់​នៅ​សមុទ្រ។ ហេតុនេះហើយ យន្តការសហប្រតិបត្តិការស្វែងរកជួយសង្គ្រោះ​គឺ​ជាការចាំបាច់និង
សមស្រប មានអត្ថន័យមិនត្រឹមតែខាងមនុស្សធម៍ប៉ុណ្ណោះទេ ថែម​ទាំងដើម្បីកសាង
ជំនឿជាក់ទៀតផង។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh មុន
នឹងវេទិការបានសង្កត់ធ្ងន់ទៅលើជ្រុងជ្រោយនេះថា៖

        “ចំពោះមនុស្សនិងនាវាទូកជួបគ្រោះថ្នាក់នោះ មិនអាច​ទុកឲ្យដោយសារប្រការ
នេះប្រការនោះក្នុងដំបន់ដែលជះឥទ្ធិពលទៅលើគោលដៅជួយសង្គ្រោះមនុស្សធម៍
បានឡើយ។ ត្រូវធ្វើយ់ាងម៉េចដើម្បីអ្នកធ្វើដំណើរ​នៅ​សមុទ្រទាំងអស់​អ្នកនេសាទ
ខណៈដែលជួបគ្រោះថ្នាក់នៅសមុទ្រសុទ្ធតតែ​បានជួយសង្គ្រោះមនុស្សធម៍។”

កសាងយន្តការសហការប្រកបដោយប្រសិទ្ធភាពក្នុងការជួយសង្គ្រោះមនុស្សធម៍
នៅសមុទ្រ

        ជាក់ស្ដែងគឺ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការក្នុងវិស័យជួយ​សង្គ្រោះមនុស្សនិងនាវានោះសមុទ្រត្រូវបានបណ្ដាប្រទេសក្នុងដំបន់អាស៊ាន​អនុវត្តយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព។ បណ្ដាវេទិការសហការហ្វឹកហាត់​រវាងបណ្ដាប្រទេសអាស៊ានជាមួយគ្នា រវាងអាស៊ាននិងប្រទេសដៃគូក្នុង​ដំបន់​បាន​ប្រព្រឹត្តទៅជាប្រចាំជាងទៀត។ តាមរយៈបណ្ដាសកម្មភាពសហប្រតិបត្តិការ​នេះ បណ្ដាខ្លឹមសារដូចជាស្ថានភាពនិងការចាំបាច់កសាងវិធានការរួមកំពុងបាន​បន្ត
អនុវត្តសំដៅធានាបានគោលដៅសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាព​នាវាចរណ៍
និងពាណិជ្ជកម្មដោយសេរីនៅដំបន់នេះ។ នេះក៏ជាខ្លឹមសារដែល​វៀតណាមបន្ត
ម្ចាស់ការពិគ្រោះយោបល់ជាមួយបណ្ដាប្រទេសនិងលើកមតិចែករំលែកនៅវេទិការ
សមុទ្រឆ្នាំនេះ។ អនុរដ្ឋមន្ត្រី Pham Quang Vinh បានឲ្យដឹង​បន្ថែម​ទៀតថា៖

        “បណ្ដាភាគីត្រូវចែករំលែកគោលនយោបាយជាមួយគ្នាដើម្បីមានយន្តការ
សហការ។ ត្រូវកំណត់បានកន្លែងរបស់ប្រទេសនីមួយៗក្នុងដំបន់ ដើម្បី​ខណៈ​ដែល
មាន​ព័ត៌មានអំពីពលរដ្ឋអ្នកនេសាទប្រទេសណាត្រូវគ្រោះថ្នាក់អាចទាក់​ទងជាមួយ
គ្នានិង​ប្រទេសជិតបំផុតយ៉ាងលឿនបំផុត។ ត្រូវកសាងយន្តការ​សហប្រតិបត្តិការ
មួយក្នុង​ដំបន់។​ យន្តការនេះមិនត្រឹមតែជួយសង្គ្រោះអ្នក​ដំណើរ​នៅសមុទ្រនាវាត្រូវ
គ្រោះ​ថ្នាក់​ប៉ុណ្ណោះទេ​ថែមទាំងជួយឧបត្ថម្ភសម័ត្ថភាព​សំរាប់​ប្រទេសសមាជិកទៀត
ផង។”

        ជាប្រទេសឆ្នេរសមុទ្រមួយ ដោយមានបំណងនិងសុឆ័ន្ទះជំរុញ​កសាង​ជំនឿ​ជាក់​និងកិច្ចសហប្រតិបត្តិការដំបន់ដើម្បីសន្តិភាពស្ថិរភាពរួមនៅសមុទ្រ​ខាងកើត​វៀត​ណាមគោរពការជំរុញកិច្ចសហប្រតិបត្តិការដំបន់អំពីស្វែងរកនិង​ជួយសង្គ្រោះមនុស្ស​និងនាវាត្រូវគ្រោះថ្នាក់នៅសមុទ្រ។​ការទទួលរៀបចំវេទិការ​សមុទ្រអាស៊ានលើក​នេះ​ជាការខំប្រឹងប្រែងបន្តអនុវត្តបំណងរបស់វៀតណាម​ក្នុងវិស័យនេះ។ បរិយាកាស​សន្តិភាពស្ថិរភាពមួយដើម្បីអភិវឌ្ឍន៍ជាបំណង​របស់​ប្រទេសទាំងអស់ក្នុងដំបន់រាប់​ទាំងប្រទេសគ្មានសមុទ្រទៀតផង៕

ប្រតិកម្មទៅវិញ