ជ័យជំនះ Dien Bien Phu-បណ្ដាពាក្យសម្ដីវាយតំលៃលើកសសើរ

HONG VAN Theo VOVWORLD -
Chia sẻ

Vovworld-ជ័យជំនះ Dien Bien Phu មុននេះ៦០ឆ្នាំបាន
បញ្ចប់ការ​តស៊ូអស់រយៈ៩ឆ្នាំប្រឆាំងអាណានិគមនិយម
បារាំងឈ្លានពានរបស់កងទ័ពនិងប្រជាជន​វៀតណាម។
ជ័យជំនះ នេះមិនត្រឹមតែជារបត់ដ៏ភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រ
កសាង​និង​ការពារមាតុប្រទេសរបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំង
ជា​ស្នាដៃដ៏ត្រចះត្រចង់​មួយក្នុងប្រវត្តិសាស្ត្រមនុស្សលោកនៅសតវត្សទី២០
បង្កើតកំលាំងចលករ​សំរាប់ប្រជាជនស្នេហាសន្តិភាពលើទូទាំងពិភពលោកបន្ត
ការតស៊ូប្រឆាំង​អាណានិគមនិយមដណ្ដើមឯករាជ្យជាតិ។

ជ័យជំនះ Dien Bien Phu-បណ្ដាពាក្យសម្ដីវាយតំលៃលើកសសើរ - ảnh 1
ជ័យជំនះ Dien Bien Phu-បណ្ដាពាក្យសម្ដីវាយតំលៃលើកសសើរ (xalo.vn)

        Vovworld-ពេលរំលឹកដល់ជ័យជំនះ Dien Bien Phu ម្ដងៗ បណ្ដាអ្នក​ស្រាវជ្រាវ មជ្ឈដ្ឋានអ្នកប្រវត្តិសាស្ត្រក៏ដូចជាមេទ័ពធំនៅក្នុងនិងក្រៅ​ប្រទេស​សុទ្ធតែបាន
សង្កត់ធ្ងន់ដល់គោលមាគ៌ាបដិវត្តន៍ដ៏ត្រឹមត្រូវការស្រុះចិត្ត​គំនិត​តស៊ូរបស់ប្រជាជាតិ
ទាំងមូលនិងសិល្បៈយោធាឈ្លាសវៃរបស់មេទ័ពធំ​វៀតណាម។

កិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម-កត្តា​សំរេច​កំណត់​នៃជ័យជំនះ Dien Bien Phu

        តាំងពីប៉ុន្មានថ្ងៃដំបូងបំផុសការតស៊ូប្រឆាំងអាណានិគមនិយមបារាំងឈ្លាន
ពាននោះ បក្សកុម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញបានដាក់ចេញ​
គោលមាគ៌ាតស៊ូ គោលមាគ៌ាយោធាឯករាជ្យម្ចាស់ការច្នៃប្រឌិត។ គោលមាគ៌ា​នោះជាការបន្តបដិវត្តន៍ជាតិប្រជាធិបតេយ្យប្រជាជនជាមួយគោលដៅ ឯករាជ្យ
ជាតិ អ្នកភ្ជួរស្រែមានស្រែធ្វើ ឈានឡើងលិទ្ធិសង្គម​និយម។ ជាមួយទស្សន
វិស័យយុទ្ធសាស្ត្ររបស់ខ្លួន បក្សកុម្មុយនីស្តវៀតណាមនិងលោក​ប្រធានហូជីមិញ
បានកំណត់ត្រូវវាយចំនឹងឆ្អឹងខ្នងនៃយុទ្ធសាស្ត្រ Navarre ឆ្លងតាម​រយៈការម្ចាស់ការ
បើកយុទ្ធនាការលើទូទាំងសមរភូមិឥណ្ឌូចិន ធ្វើឲ្យសត្រូវ​បែង​ចែក​កំលាំង បង្ខំ
ទាហានបារាំងត្រូវយល់ព្រមការប្រយុទ្ធយុទ្ធសាស្ត្រនៅ Dien Bien Phu។ សាស្ត្រាចារ្ស
រងបណ្ឌិត Nguyen Trong Phuc នៅសាលាសភាបណ្ឌិត​នយោបាយរដ្ឋបាលជាតិ
ហូជីមិញបានចាត់ទុកថា៖

        “តួនាទីដឹកនាំរបស់បក្សនិងលោកប្រធានហូជីមិញបានបង្ហាញច្បាស់នូវ​ការបែងចែកកំលាំងរបស់សត្រូវ។ ក្នុងពេលដែលពួកអាណានិគម​បារាំង​ប្រមូល
ផ្ដុំកំលាំងចល័តនៅវាលទំនាប Bac Bo នោះ កំលាំងតស៊ូបានបែងចែក​កំលាំងរបស់
សត្រូវទៅទិសផ្សេងៗជាច្រើនដូចជាពាយ័ត្យ ឡាវខាងលើនិង​ឡាវ​ខាងក្រោម។ នេះជាការសំរេចចិត្តសំខាន់របស់បក្សនិងលោកប្រធាន​ហូជីមិញ។”

ជ័យជំនះនៃកំលាំងមហាសាមគ្គីជាតិវៀតណាម

        កត្តាមួយក្នុងចំណោមកត្តាមានអត្ថន័យសំរេចជ័យជំនះនៃយុទ្ធនាការ Dien
Bien Phu គឺជាការពង្រីកកំលាំងផែនមហាសាមគ្គីជាតិ។ មុននឹងក្នុងយុទ្ធនាការបាន​
មានមនុស្ស យុវជនស្ម័គ្រចិត្តចំនួន៦២ពាន់នាក់បានចូលរួមធ្វើនិងជួសជុល​ផ្លូវ​រាប់
រយគីឡូម៉ែត្រស្ពានកំពង់ផែជាច្រើន ដឹកជញ្ជូនស្បៀងអាហារជាង២៥ពាន់​តោន អាវុធសំភារសឹករាប់ពាន់តោនទៅកាន់សមរភូមិ។ លោក Pierre Bonny អតីត​ទាហាន
បារាំងមួយនាក់ដែលបានចូលរួមយុទ្ធនាការ Dien Bien Phu រំលឹកឡើងវិញថា៖

        “ពេលដែលខ្ញុំត្រូវចាប់ជាឈ្លើយសឹកនោះ ខ្ញុំបានសង្កេតឃើញផ្ទាល់នឹងភ្នែក​
ក្រុម​កង់ដឹកទំនិញគ្រប់ប្រភេទទៅ Dien Bien Phu ពីអង្ករពោតដល់អាវុធធុនស្រាល។​ បណ្ដាអ្នកដឹកទំនិញ​នោះ​គេ​មិនជិះកងទេ គេដាក់ទំនិញលើកង់និងរុញកង់ទៅមុខ។ នោះគឹមិនទាន់និយាយ​ដល់​អ្នករែកទំនិញទៀតផង។ ដោយហេតុនេះនាយឧត្តមសេ
នីយ៍ Vo Nguyen Giap ចិញ្ចឹមបានកងទ័ពជា៣ម៉ឺននាក់នៅ Dien Bien Phu និងដណ្ដើម
បានជ័យជំនះ។ Dien Bien Phu ជាជ័យជំនះរបស់ប្រជាជាតិវៀតណាមទាំងមូល។”

        សាស្ត្រាចារ្ស Xu LiPing អ្នកជំនាញការស្រាវជ្រាវអំពីវៀតណាមនិងអាស៊ី-អាគ្នេយ៍ចំណុះវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមចិនបានចាត់ទុកថា៖

        “ប្រជាជនវៀតណាម ប្រជាជាតិវៀតណាម ជាប្រជាជាតិឧស្សាហ៍ព្យាយាម​និង​
ប្តេជ្ញា គេមិនចុះចាញ់ចំពោះស្ថានភាពលំបាកណាមួយឡើយ។ ខ្ញុំគិតថា ស្មារតី​ប្តេជ្ញារបស់ប្រជាជាតិវៀតណាមជាមូលហេតុសារវន្តនៃជ័យជំនះ Dien Bien Phu។”

សិល្បៈតស៊ូប្រជាជនវៀតណាម

        កំពូលនៃសិល្បៈយោធាវៀតណាមក្នុងជ័យជំនះ Dien Bien Phu ត្រូវបាន​បង្ហាញលើវិស័យបញ្ជាចំនួន៣ យុទ្ធសាស្ត្រយោធា សិល្បៈយុទ្ធនាការនិង​យុទ្ធ
សាស្ត្រ។ ពីទិសស្លោកវាយលឿនឈ្នះលឿននាគ្រាដំបូង គណៈ​កម្មាធិការបក្ស
និងបញ្ជាការដ្ឋានយុទ្ធនាការបានសំរេចប្តូរទៅវាយប្រាកដ ឈាន​ទៅប្រាកដ ផ្អាកដំណាក់កាលវាយសម្រុកដើម្បីបន្តរៀបចំកំលាំងឡើងវិញ។​ ការ​ផ្លាស់​ប្តូរលើការសំរេចចិត្តនេះបានបង្ហាញនូវការប្តេជ្ញាចិត្តនិងការច្នៃប្រឌិតរបស់បក្ស
កុម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញជាពិសេសគឺគណៈកម្មាធិការ
បក្សមេបញ្ជាការដ្ឋានយុទ្ធនាការ។ អតីតទាហានបារាំង Pierre Bonny បានឲ្យដឹង
ថែមទៀតថា៖

        “បណ្ដាមេបញ្ជាការបារាំងមានកំហុសដ៏ធ្ងន់ធ្ងរ នោះគឺវាយតំលៃខុស​លទ្ធ
ភាព​ផ្ដល់ជំនួយរបស់យន្តហោះ។ យន្តហោះបារាំងត្រូវចុះយ៉ាងប្រញាប់ប្រញាល់​ដោយកាំភ្លើងធំការពារដែនអាកាស Viet Minh ព័ទ្ធជុំវិញ។​ ម្ខាងជាភាពអង់អាច​
ក្លាហាន​របស់កងទ័ពវៀតណាម ម្ខាងជាកំហុសក្នុងការបញ្ជារបស់មេទ័ពធំបារាំង ដោយហេតុនេះបណ្ដាមិត្តទទួលបានជ័យជំនះគឺសក្តិសមនិងពិតប្រាកដ។”

        ឆ្លៀតឱកាសសត្រូវមានសញ្ញារត់ចោលសមរភូមិ កងទ័ពវៀតណាមបាន
បង្កើនការ​វាយប្រហារស៊ីជម្រៅទៅលើបញ្ជាការដ្ឋានបារាំងចាប់ខ្លួនឧត្តមសេនីយ៍
Christian de Castrie និងមេបញ្ជាការមូលដ្ឋានសឹកនាថ្ងៃទី៧ឧសភា បញ្ចប់ការ​តស៊ូ​អស់រយៈ៩ឆ្នាំប្រឆាំងអាណានិគមបារាំង។ ឧត្តមសេនីយ៍ឯក Anatoli Khiupenen
ប្រធាន​ក្រុមអ្នកជំនាញការយោធាសហភាពស៊ូវៀតនៅវៀតណាមក្នុងប៉ុន្មានឆ្នាំ
តស៊ូ​ប្រឆាំងចក្រព័ត្តអាមេរិកបានវាយតំលៃថា៖

        “និយាយដល់វៀតណាម គឺនិយាយដល់ជ័យជំនះ Dien Bien Phu នាថ្ងៃទី​៧
ឧសភាឆ្នាំ១៩៥៤ ក្នុងពេលដែលកងទ័ពបារាំងចុះញមដោយគ្មានលក្ខណៈ។ អាចនិយាយបានថានោះជាជ័យជំនះដ៏ត្រចេះត្រចងរបស់កងទ័ពវៀតណាមក្រោម
ការដឹកនាំរបស់លោកប្រធានហូជីមិញនិងអគ្គមេបញ្ជាការយោធា​នាយឧត្តមសេ
នីយ Vo Nguyen Giap។”

        ៦០ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែជ័យជំនះ Dien Bien Phu របស់​កងទ័ព
ប្រជាជនវៀតណាមនៅជាជ័យជំនះគ្មាន២ក្នុងប្រវត្តិសាស្ត្រ​យោធាពិភពលោក។ ជ័យជំនះនេះជាវត្តមាននៃកំលាំងពលំសាមគ្គីជាតិ ប្រមូលផ្ដុំនូវឬទ្ធានុភាពឆ័ន្ទះ
និងបញ្ញារបស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ