ជំនួយឧបត្ថម្ភ និងសាមគ្គីភាពអន្តជាតិមានតម្លៃដ៏ធំធេងចំពោះវៀតណាមក្នុងបរិបទថ្មី

Chia sẻ
(VOVWORLD) -ចំណងសាមគ្គីភាព ការគាំទ្រ និងការជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិដែលលៃទុកឲ្យវៀតណាមជានិច្ចកាលមានអត្ថន័យដ៏ធំធេង ទាំងក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិមុននេះ ក៏ដូចជាក្នុងដំណាក់កាលបើកទ្វារ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមនាបច្ចុប្បន្នផង។ ដើម្បីក្លាយទៅជាប្រទេសឧស្សកម្មទំនើបៗនោះ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន វៀតណាមនៅតែត្រូវការមានជំនួយឧបត្ថម្ភ និងការរួមដំណើររបស់សហគមន៍អន្តរជាតិ ទាំងអំពីសំភារៈ និងបទពិសោធន៍លើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងដោះស្រាយបញ្ហាសង្គម បរិស្ថានផងដែរ។

អស់រយៈពេលជាង ៣ ទសវត្សរ៍អនុវត្តកិច្ចការផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិកន្លងទៅ វៀតណាមទទួលបានសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចជាច្រើន ហើយក្លាយទៅជាប្រទេសមួយដែលមានចំណូលមធ្យមទាប។

ទទួលបានសមិទ្ធិផលទាំងនេះ ក៏ដោយសារមានការជួយឧបត្ថម្ភរបស់អង្គការក្រៅរដ្ឋាភិបាលបរទេស។ ក្លាយទៅជាប្រទេសមួយដែលមានចំណូលមធ្យមទាប មានន័យថាវៀតណាមមិនស្ថិតនៅបញ្ជីប្រទេសដែលទទួលបានអាទិភាពពីអ្នកធ្វើហិរញ្ញប្បទាន និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនានាឡើយទេ។ទោះជាយ៉ាងណាក្ដី អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ នៅតែជួយឧបត្ថម្ភវៀតណាមតាមទិសប្រមូលផ្ដុំទៅលើវិស័យអាទិភាពរបស់វៀតណាម។

ការជួយឧបត្ថម្ភជាក់ស្ដែងក្នុងដំណាក់កាលថ្មី

ជំនួយឧបត្ថម្ភ និងសាមគ្គីភាពអន្តជាតិមានតម្លៃដ៏ធំធេងចំពោះវៀតណាមក្នុងបរិបទថ្មី - ảnh 1លោក Don Tuan Phong អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធសមាគមមិត្តភាពវៀតណាម 

តាមលោក Don Tuan Phong អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធសមាគមមិត្តភាពវៀតណាម ដែលជាស្ថាប័នទទួលបន្ទុកសម្របសម្រួលសកម្មភាពការទូតប្រជាជន និងជំនូយក្រៅរដ្ឋាភិបាលបរទេសថា គម្រោងការណ៍ទាំងនេះបានផ្ដោតទៅលើបណ្ដាការសាកល្បងដែលវៀតណាមជួបប្រទះក្នុងការធ្វើសមាហរណកម្មដូចជា សុខាភិបាល អប់រំ កសិកម្មជនបទ បរិស្ថាន និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាដើម។ លោកបានថ្លែងយ៉ាងដូច្នេះថា៖  

“ជាក់ស្ដែង ក្នុងឆ្នាំ២០១៧ ចំនួនអង្គការក្រៅរដ្ឋាភិបាលដែលមកកាន់វៀតណាមមានកំណើន។ ហើយគេបានផ្ដោតសំខាន់លើវិស័យដែលវៀតណាមផ្ដល់អាទិភាព។ ចំពោះតម្លៃជំនួយនោះ អង្គការក្រៅរដ្ឋាភិបាលបរទេសនានានៅតែបន្តបើកថវិកាចំណាយសម្រាប់វៀតណាមក្នុងកម្រិតខ្ពស់។”

រួមដំណើរជាមួយការអភិវឌ្ឍន៍របស់វៀតណាម

ជំនួយឧបត្ថម្ភ និងសាមគ្គីភាពអន្តជាតិមានតម្លៃដ៏ធំធេងចំពោះវៀតណាមក្នុងបរិបទថ្មី - ảnh 2ជំនួយឧបត្ថម្ភ និងសាមគ្គីភាពអន្តជាតិមានតម្លៃដ៏ធំធេងចំពោះវៀតណាមក្នុងបរិបទថ្មី 

ក្នុងដំណាក់កាលអនុវត្តគោលនយោបាយផ្លាស់ប្ដូរថ្មី បើកទ្វារដោយទឹសស្លោក “វៀតណាមជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្តក្នុងសហគមន៍អន្តរជាតិ”នោះ ចំនួនមិត្តភក្ដិអន្តរជាតិរបស់វៀតណាមកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចុប្បន្ន វៀតណាមមានដៃគូរាប់ពាន់នៅគ្រប់ទ្វីប ក្នុងនោះមានអង្គការក្រៅរដ្ឋាភិបាលបរទេសរាប់ពាន់។ តាមរយៈមិត្តភក្តិអន្តរជាតិនោះ រូបភាពទឹកដី មនុស្ស ប្រវត្តិសាស្ត្រ វប្បធម៌ និងគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសគឺផ្ទាំងគំនូអំពីសាសនា ប្រធាធិបតេយ្យ សិទ្ធិមនុស្ស និង អធិបតេយ្យភាពដែនដីរបស់វៀតណាម ត្រូវបានផ្សព្វផ្សយទៅកាន់មិត្តភក្តិអន្តរជាតិ។ នៅពេលធ្វើដំណើរមកកាន់វៀតណាមនោះ លោកស្រី Marsha L.Four អនុប្រធានអង្គការអតីតទាហានអាមេរិកដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាមបានឲ្យដឹងថាតាមរយៈស្ពានតភ្ជាប់ជួបប្រាស្រ័យមិត្តភាពប្រជាជននៃប្រទេសទាំងពីរ ក្នុងស្មារតីទុកអតីតកាលនៅ ១ អន្លើ ឆ្ពោះទៅអនាគតនោះ ទំនាក់ទំនងសហប្រតិបត្តិការអាមេរិក និងវៀតណាមមានការបោះជំហានដ៏ធំ ។ លោកស្រីបានចែករំលែកយ៉ាងដូច្នេះថា៖      

“នេះគឺជាវិធីសម្រាប់យើងយល់ដឹងបន្ថែមអំពីគ្នាទៅវិញទៅមក។ ខ្ញុំជឿជាក់ថា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនឹងនាំមកនូវក្ដីសង្ឃឹមជូនប្រជាជននៃប្រទេសយើងទាំងពីរ។ នេះក៏ជាមេរៀបសម្រាប់ពិភពលោកនិយាយរួម ពេលដែលបណ្ដាជនដែលធ្លាប់ជាខ្មាំងសត្រូវ ឥឡូវនេះ បានក្លាយជាមិត្តនឹងគ្នា ហើយរួមគ្នាដោះស្រាយបញ្ហារួមផងដែរ”។

ប្រធានរដ្ឋលោក Ho Chi Minh ធ្លាប់មានប្រសាសន៍ថា៖ ចំពោះបដិវត្តន៍វៀតណាមនោះ ចំណងសាមគ្គីភាពអន្តរជាតិ និងការជួយគាំទ្ររបស់មិត្តភក្តិអន្តរជាតិគឺមានសារៈសំខាន់ណាស់ក្នុងគ្រប់កាលៈទេសៈ។ ក្នុងបរិបទថ្មីនាបច្ចុប្បន្ននេះ នៅចំពោះមុខបណ្ដាសាកល្បងដែលវៀតណាមកំពុងជួបប្រទះ ក្នុងនោះមានបញ្ហាកោះ សមុទ្រ អធិបតេយ្យភាព គឺចំណងសមាគ្គីភាពអន្តរជាតិកាន់តែចាំបាច់ថែមទៀត ពោលគឺមិនគ្រាន់តែជាស្ពាន់តភ្ជាប់ រក្សាក្ដីជឿជាក់របស់ប្រទេសអង្គការអន្តរជាតិនានា ដែលបានគាំទ្រវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតឡើងបរិយាកាស សន្តិភាព ងាយស្រួលដល់បុព្វហេតុកសាង និងការពារប្រទេសជាតិទៀតផង៕

ប្រតិកម្មទៅវិញ