ឆ្លៀតយកប្រភពកម្លាំងខ្លាំងជាងសំរាប់ការអភិវឌ្ឍន៍ប្រទេសជាតិ

ANH HUYEN Theo VOV WORLD -
Chia sẻ
(VOV World)_បង្កើនទំនាក់ទំនងការទូត បំរើការអភិវឌ្ឍន៍  
សេដ្ឋកិច្ច ជា​ភារកិច្ច១ ​ក្នុងចំណោម​ភារ​កិច្ចស្នូល​ចំនួន៥   
របស់ផ្នែក​កិច្ចការ​បរទេស​ជាតិ​របស់វៀតណាម ​ក្នុងឆ្នាំ   
២០១៣ ក៏ដូចជាក្នុងដំណាក់កាលថ្មី ដើម្បី​ឆ្លៀត​យកបណ្ដា ប្រភពកម្លាំងធំជាង សំរាប់អភិវឌ្ឍន៍ប្រទេសជាតិ។ ​ 

(VOV World)_បង្កើនទំនាក់ទំនងការទូត បំរើការអភិវឌ្ឍន៍សេដ្ឋកិច្ច ជា​ភារកិច្ច១
 ​ក្នុងចំណោម​ភារ​កិច្ចស្នូល​ចំនួន៥ របស់ផ្នែក​កិច្ចការ​បរទេស​ជាតិ​របស់វៀតណាម
ក្នុង ឆ្នាំ ២០១៣ ក៏ដូចជា ក្នុងដំណាក់កាលថ្មី ​ដើម្បី​ឆ្លៀត​យកបណ្ដាប្រភពកម្លាំងធំ
ជាង  សំរាប់អភិវឌ្ឍន៍ប្រទេសជាតិ។ ​ឆ្លៀតយកឱកាស ឆ្លងកាត់រាល់ការលំបាក ធ្វើ អាជីវកម្មបណ្ដាទីផ្សារមាន​សក្ដានុភាពធំធេញ បណ្ដាអង្គភាពអាជីវកម្មវៀតណាម 
ត្រូវការមាន ការគាំទ្រការបើកផ្លូវ របស់សកម្មភាពការទូតនានា។ នេះមិនមែនជា
ការយកចិត្តទុកដាក់ជួរមុខរបស់បណ្ដាអង្គភាពអាជីវកម្មវៀតណាមប៉ុណ្ណោះទេ ថែម
ទាំងជា ការប្តេជ្ញាចិត្ត របស់ផ្នែកការទូតវៀតណាម ក្នុងឆ្នាំ ២០១៣នេះទៀតផង។ នេះគឺជាការអះអាងរបស់ រដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម​ លោក Pham Binh
Minh ​ ក្នុង​កម្មវិធី÷​ ប្រជាជនសួរ ​រដ្ឋមន្ត្រីឆ្លើយ នាដើមឆ្នាំ ២០១៣។ ​

ឆ្លៀតយកប្រភពកម្លាំងខ្លាំងជាងសំរាប់ការអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
រដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម​ លោក Pham Binh Minh ​ ( http://dantri.com.vn)

          ឆ្នាំ ២០១២ ទោះបីជា ស្ថានភាពសេដ្ឋកិច្ច នៅជួបការលំបាកក្ដី ប៉ុន្តែ ​ការទាក់
ទាញ ប្រភពទុនវិនិយោគផ្ទាល់ពីបរទេស របស់វៀតណាម នៅទទួលបានជាង១៣ ពាន់លានដុល្លារអាមេរិក បណ្ដាអ្នកផ្តល់ជំនួយនៅលៃទុកទុន ODA ចំនួនជាង ៦,៤  ពាន់លានដុល្លារអាមេរិកសំរាប់វៀតណាមដដែល។ ​បណ្ដា​តួរលេខនេះបានបង្ហាញ​ការជឿជាក់ របស់បណ្ដាវិនិយោគិន​បរទេស ​អង្គការអន្តរជាតិនានា ចំពោះ យថា
ទស្សន៍ អភិវឌ្ឍន៍ របស់ខឿន​សេដ្ឋកិច្ចវៀតណាម។ ជាពិសេស ក្នុងឆ្នាំ ២០១២កន្លង
ទៅ  បរិមាណរូបីយប័ណ្ណដែលជនវៀតណាមនៅឯបរទេស ផ្ញើមកវៀតណាម  បាន
ជាង  ១០ ពាន់លានដុល្លារ​អាមេរិក​ កើនឡើងយ៉ាងខ្លាំង បើប្រៀបនឹងឆ្នាំ ២០១១។ ​
តាមនោះ ​វៀតណាម ​ឈរលំដាប់ថ្នាក់ទី៧ ​លើពិភពលោកអំពីការទទួលរូបីយប័ណ្ណ
ច្រើន។រដ្ឋមន្ត្រី ក្រសួងកាបរ​ទេសវៀតណាម លោក Pham Binh Minh បានអះអាងថា÷

          “ បរិមាណរូបីយប័ណ្ណនេះ ស្រូបយក ៦០ % -៧០% នៃប្រភពទុនវិនិយោគ​ពី​បរទេសចូលមកវៀតណាម កាលពីឆ្នាំ ១៩៩១មក។ នេះគឺជា​​ប្រភពសាចប្រាក់​​ រួម ចំណែកចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។​”

ចំណុចលេចធ្លោ១ទៀត ក្នុងឆ្នាំ ២០១២នេះគឺ ជាលើកដំបូង ដែលតំលៃប្រាក់នៃ
ចេញរបស់វៀតណាមខ្ពស់ជាងតំលៃប្រាក់នាំចូល ក្រោយរយះពេល ១៩ឆ្នាំ។  ប្រការ
នេះត្រូវ​បាន​វាយតំលៃជាចំណុចភ្លឺមួយ ដ៏សែនសំខាន់ ក្នុងសភាពការណ៍សេដ្ឋកិច្ច
សកល និយាយរួម និងវៀតណាមនិយាយដោយឡែក បាននិងកំពុងជួបការលំបាក
ជាច្រើន។ ​

          ឆ្នាំ ២០១៣ ខឿនសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករណ៍ថា÷​នឹងបន្ត​ជួបការលំ
បាក  ប៉ុន្តែ រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា÷ ​ផ្នែកការទូតសេដ្ឋកិច្ច នឹងបន្តធ្វើ សេនាធិការ ផ្គត់ផ្គង់ព័ត៍មាន អំពីស្ថានភាព​សេដ្ឋកិច្ច វាយតំលៃអំពីនិន្នាការ សំរាប់គ្រប់
ក្រសួង  ស្ថាប័ននិងអង្គភាព​អាជីវកម្មក្នុងប្រទេស។ ផ្នែកការទូត ក៏បង្កើនការស្វែងរក​ព័ត៍មាន ទីផ្សារនៃបណ្ដាប្រទេសមានសក្ដានុភាពសហប្រតិបត្តិការជាមួយ​វៀតណាម  ឧទ្ទេសនាមអំពីអង្គភាពអាជីវកម្មផ្សេងៗ។ ពិសេស ផ្នែកការទូត ជួយឧបត្ថម្ភ  ការពារ កិត្យានុភាពផលិតផលបង្កងរបស់វៀតណាម លើទីផ្សារអន្តរជាតិ។ រដ្ឋមន្ត្រី Pham Binh
 Minh ​បានអោយដឹងថា÷

        “ក្រសួងការបរទេសបានផ្តល់ព័ត៏មាននេះដល់បណ្តាក្រសួងស្ថាប័ននិងអង្គភាព
អាជីវកម្មរបស់វៀតណាម។ពីឥឡូវដល់ខែកក្កដាភាគីអាមេរិកនឹងនាំចេញសេចក្តី សំរេចអំពីបញ្ហានេះ។ ក្រសួងការបរទេសវៀតណាមនឹងសហការជាមួយក្រសួង
ឧស្សាហពាណិជ្ជ កម្មនិងសម្ព័ន្ឋសមាគម នាំចេញបង្កងរបស់វៀតណាមអនុវត្តនូវ
វិធាន ការជាក់ស្តែង មួយចំនួនទី១គឺសហការជាមួយក្រសួងពាណិជ្ជកម្មនិងគណះ កម្មាធិការពាណិជ្ជកម្មអាមេរិកដើម្បីមានការវាយតំលៃបរានុម័តចំពោះអ្នកចិញ្ចឹម
បង្កងវៀតណាម។ទី២គឺយើងសហការជាមួយបណ្តាដៃគូអង្គភាពអាជីវកម្មនាំចូល
ជលផល អាមេរិកដើម្បីឡើងសំលេងប្រឆាំងជំទាស់រឿងបណ្តិងតវ៉ានេះ “។

នាសព្ចថ្ងៃវៀតណាមមានស្ថាប័នដំណាងការទូតជិត១០០ប្រចាំនៅប្រទេសក្រៅ
។អាច​និយាយបានថា៖ស្ថាប័នដំណាងការទូតទាំងនេះកំពុងអនុវ​ត្តនូវកម្មវិធី​ផែន​ការ​ការទូតសេដ្ឋកិច្ចយ៉ាងសកម្ម។ក្នុងឆ្នាំ២០១៣នេះបញ្ហាការទូតសេដ្ឋកិច្ចនឹងបានអនុវ​ត្តដ៍ទូលំទួលាយ​និងមានប្រសិទ្ខភាពខ្ពស់ជាងទៀត។រដ្ឋមន្រ្តី Pham Binh Minh អះអាង
ថា៖

“   ក្នុងឆ្នាំ២០១៣នេះ   យើងបបន្តបង្កើនទំនាក់ទំនងជាមួយអាមេរិក ឡាទិនក៍
ដូច​ជាតំបន់ផ្សេងៗទៀតដែលក្នុងនោះមានតំបន់ជ្ឈឹមបូពា៏និងទ្វីបអាហ្រ្វិកផង “។ជាសរសរ១ក្នុងចំណោមសរសរ៣នៃផ្នែកការទូតវៀតណាមការទូតសេដ្ឋកិច្ចកំពុង
សំដែងតួនាទីសេនាធិការវាយតំលៃសភាពការណ៍ជ្រើសរើសដៃគូសេដ្ឋកិច្ចពាណិ
ជ្ជកម្មតាមទិសធ្វើសមាហរណកម្មទោសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម​រួមចំ​ណែក​ផ្តល់មកប្រភពកំលាំងធំធេងជាងសំរាប់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ