ចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញត្រូវបានអនុវត្តជាការពិតជាក់ស្តែង

THU HOA
Chia sẻ

(VOVWORLD) - ការអនុវត្តសារាចរណ៍លេខ ០៥ របស់ការិយាល័យនយោបាយស្តីពីការ ជំរុញយ៉ាងខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជី មិញក្នុងបណ្ដាអង្គការបក្សក្នុងទូទាំងប្រទេសក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ បាននាំមកនូវលទ្ធផលវិជ្ជមានជាច្រើន។ លទ្ធផលនេះបានលុបបំបាត់ជាជំហានៗភាពដើរថយក្រោយខាងសីលធម៌និងរបៀបរស់នៅក្នុងជួរកម្មាភិបាលបក្ខជន បង្កើតឯកភាពក្នុងបក្សការស្រុះចិត្តគំនិតក្នុងសង្គមរួមវិភាគទានដ៏សែនសំខាន់ក្នុងការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់និងក្នុងទូទាំងប្រទេសប្រកបដោយជោគជ័យ។

ចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញត្រូវបានអនុវត្តជាការពិតជាក់ស្តែង - ảnh 1 ចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញត្រូវបានអនុវត្តជាការពិតជាក់ស្តែង

ក្នុងរបាយការណ៍នាលពេលថ្មីៗនេះនៅសន្និបាតទូទាំងប្រទេសបូកសរុប ២ ឆ្នាំនៃការអនុវត្តសារាចរណ៍លេខ ០៥ របស់ការិយាល័យនយោបាយ នីតិកាលទី ១២ ស្តីពីការជំរុញយ៉ាងខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោក ប្រធានហូជីមិញ ដែលត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី ១២៨ ទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០១៨) គណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម វាយតំលៃការអនុវត្តសារាចរណ៍លេខ ០៥ នៃការិយាល័យនយោបាយនេះអស់ រយៈពេល ២ ឆ្នាំកន្លងទៅ ទទួលបានលទ្ធផលវិជ្ជមានលើគ្រប់ជ្រុងជ្រោយ។

របៀបអនុវត្តល្អប្រសើរជាច្រើន

ក្នុងអំឡុងរយៈពេល ២ ឆ្នាំកន្លងទៅ គណៈកម្មាធិការបក្សទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) បានរៀបចំការអនុវត្តសារាចរណ៍លេខ ០៥ របស់ ការិយាល័យនយោបាយចំនួន ៦៣៣ ដោយមានបក្ខជនចំនួន ៤៥ ពាន់នាក់ចូល រួមរៀនសូត្រ ស្រូបយក ៩៧%។ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ក៏បាន បញ្ជាណែនាំអនុវត្តឯកសាររបស់មជ្ឈឹមនិងទីក្រុងឲ្យសមស្របនឹងសភាពការណ៍ជាក់ស្តែងនៃតំបន់និមួយៗ។ ប្រធានគណៈកម្មាធិការឃោសនាអប់រំគណៈ កម្មាធិការបក្សទីក្រុង  Can Tho លោក Tran Viet Truong  បានលើកច្បាស់ថា៖     

«សារាចរណ៍លេខ ០៥ ត្រូវអនុវត្តឲ្យជាក់ស្តែងតាមគំរូការងារនិងរូប សណ្ឋានជាក់ស្តែង។ ទន្ទឹមនឹងនោះ គប្បីមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់តាម តំបន់អង្គភាពនិមួយៗ។ បញ្ជាណែនាំតំបន់និងអង្គភាព ពិសេសគឺបណ្ដាស្ថាប័ន ទទួលបន្ទុកការងារពិគ្រោះយោបល់ អនុវត្តសារាចរណ៍លេខ ០៥ យ៉ាងមេចដើម្បី អនុវត្តឲ្យបានកាន់តែល្អថែមទៀតនៅទីក្រុង Can Tho។»

តាមស្មារតីនោះ បណ្តាអង្គការមូលដ្ឋានបក្ស បក្ខជនទាំងឡាយនៃទីក្រុង Can Tho បានអនុវត្តរូបសណ្ឋានសៀវភៅឈ្មើដៃ «ធ្វើតាមគំរូរបស់លោកប្រធាន ហូជីមិញ» ដើម្បីកត់ត្រាផែនការនិងការងារដែលបានអនុវត្តក្នុងមួយថ្ងៃ នាចុងខែ នឹងបូកសរុបរាយការណ៍ការអនុវត្តបាននិងមិនទាន់បាន។ ជារៀងរាល់ ៦ ខែជាម្តងបក្ខជនម្នាក់ៗនឹងឆ្លុះមើលដោយខ្លួនឯងអំពីសញ្ញានៃភាពដើរថយក្រោយខាងសតិអារម្ភណ៍នយោបាយសីលធម៌របៀបរស់នៅ «វិវឌ្ឍន៍ដោយខ្លួនឯង ប្រែធាតុដោយខ្លួនឯង» ដើម្បីវាយតំលៃដំណើរការខិតខំប្រឹងប្រែង របស់ខ្លួន។

ការអនុវត្តសារាចរណ៍លេខ ០៥ កាន់តែស៊ីជម្រៅ

អស់រយៈពេល ២ ឆ្នាំអនុវត្តសារាចរណ៍លេខ ០៥ នៃការិយាល័យនយោ បាយនៅទីក្រុង Can  Tho ទទួលបានលទ្ធផលជាច្រើនដោយមានរូបសណ្ឋានល្អ ប្រសើរ គំរូជឿនលឿនត្រូវបានពង្រីកនិងបើកទូលាយ។ ក៏ដូចជាទីក្រុង Can Tho លទ្ធផលនៃការអនុវត្តសារាចរណ៍លេខ ០៥ នៅខេត្តក្រុងដទៃទៀតក្នុងទូទាំងប្រទេសបានលុបបំបាត់ជាជំហានភាពអន់ខ្សោយខាងសីលធម៌របៀបរស់នៅក្នុងជួរកម្មាភិបាលបក្ខជនបង្កើតឯកភាពក្នុងបក្សភាគនិមួយៗនិងការស្រុះចិត្តគំនិតក្នុងសង្គម។ ចលនាប្រឡងប្រណាំងជាច្រើនដែលគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងអង្គភាពបំផុសឡើងបានរួមចំណែកដោះស្រាយបញ្ហាកក់ក្តៅនៅសេសសល់ក្នុងតំបន់និងអង្គភាព។ ពីនោះ ស្មារតីទទួលខុសត្រូវរបស់ប្រមុខកម្មភិបាល បុគ្គលិកត្រូវបានលើកកំពស់។ លោក Vo Van Thuong ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹម បានវាយតំលៃថា៖

«ការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញបានក្លាយ ទៅជាទំលាប់និងការភ្ញាក់រលឹករបស់កម្មាភិបាលបក្ខជននិងប្រជាជនក្នុងទូទាំង ប្រទេសដែលតភ្ជាប់នឹងការអនុវត្តភារកិច្ចនយោបាយរបស់ផ្នែកនិមួយៗថ្នាក់ និមួយៗនិងតំបន់អង្គភាពនិមួយៗ។ លទ្ធផលនៃការអនុវត្តសារាចរណ៍លេខ ០៥ រួមជាមួយលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមបក្សលើកទី ៤ នីតិកាលទី ១២ រួមវិភាគទានធ្វើឲ្យតួនាទីឋានៈនិងកិត្យានុភាពរបស់បក្សត្រូវបាន លើកកំពស់ រួមចំណែកជំរុញយ៉ាងខ្លាំងការអនុវត្តភារកិច្ចនយោបាយក្នុងទូទាំង ប្រទេស។»

លទ្ធផលនៃការអនុវត្តសារាចរណ៍លេខ ០៥ នៃការិយាល័យនយោបាយ បានរួមវិភាគទានមិនតិចតូចចូលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគនិងសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាមស្តីពីការអភវិឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ម្យ៉ាងទៀត ការអនុវត្តសារាចរណ៍លេខ ០៥ តភ្ជាប់នឹងការអនុវត្តសេចក្តីសម្តេចចិត្តមជ្ឈឹមលើកទី ៤ នីតិកាលទី ១២ បានរាំងស្កាត់ទាន់ពេលវេលាភាពអន់ខ្សោយខាងសតិអារម្ភណ៍នយោបាយសីលធម៌របៀបរស់នៅនិងសញ្ញានៃ «ការវិវឌ្ឍន៍ដោយខ្លួនឯង» និង «ការប្រែធាតុខ្លួនឯង» ជំរុញយ៉ាងខ្លាំងការបង្ការប្រឆាំងអំពើពុករលួយនិងការខ្ជះខ្ជាយរួមចំណែកកសាងប្រព័ន្ធនយោបាយស្អាតបរុសទ្ធបង្កើនសមត្ថភាពដឹកនាំរបស់បក្សកុម្មុនិស្តវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ