ចិនបានដំណើរការសាងសង់និងធ្វើយោធូបនីយកម្មដោយខុសច្បាប់នៅលើថ្ម Subi (រូបថត៖ AP) |
នាពេលថ្មីៗនេះ ចិនបានបង្ហាញជាបន្តបន្ទាប់នូវសមត្ថភាព “បំប្លែង” ក្នុងគោលនយោបាយស្ដីពីសមុទ្រខាងកើត ចាប់ពីការគូរ “ខ្សែបន្ទាត់៩ត្រេ” ដោយឯកតោភាគីនៅសមុទ្រខាងកើតរហូតដល់ការឃោសនាអំពីអ្វីដែល ហៅថា “យុទ្ធសាស្ត្រ Four Sha”។ នៅពេលដែលសហគមន៍អន្តរជាតិ ច្រាន ចោលខ្សែបន្ទាត់៩ត្រេ ចិនបានប្ដូរទិសភ្លាមៗ ដោយផ្ដោតទៅលើអ្វី ដែលបានហៅថា សេចក្ដីប្រកាសអធិបតេយ្យភាពចំពោះបណ្ដាកោះ ជួរផ្កា ថ្មពាក់កណ្ដាលលិចទឹក និងវាលខ្សាច់នៅលើសមុទ្រខាងកើត។ ចិនបាន បង្កើតដោយភាពទទឹងទទែងនូវអ្វីដែលបានហៅថា “Xisha” និង “Nansha” បញ្ជូនយន្តហោះចុះចតនៅថ្ម Da Chu Thap (Fiery Cross Reef) ចំណុះប្រជុំកោះ Truong Sa របស់វៀត ណាម។
ដោយទង្វើជំរុញខ្លាំងនូវយុទ្ធសាស្ត្រ Four Sha ចិនបានរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើមាត្រាជាច្រើននៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដោយបង្ហាញឲ្យឃើញនូវការបោះជំហានដោយមានការគិតគូរក្នុងការ អះអាងនូវអធិបតេយ្យភាពខុសច្បាប់នៅសមុទ្រខាងកើត ហើយមានឧបាយកលចង់ប្រែ ក្លាយសមុទ្រខាងកើតទៅជា “បឹងនៅក្នុងស្រុក”។ សាធារណៈមតិអន្តរជាតិ បន្តមានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះមហិច្ឆតាមិនសមហេតុផលរបស់ចិននៅសមុទ្រខាងកើត។
ផ្ញើរកំណត់ទូតទៅកាន់អង្គការសហប្រជាជាតិដោយព្រមៗគ្នា
ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ប្រទេសជាច្រើនទាំងនៅក្នុងនិងក្រៅតំបន់ជាប់ ពាក់ព័ន្ធ សុទ្ធតែបានឡើងសម្លេងជាបន្តបន្ទាប់ដោយប្រឆាំងជំទាស់នឹង មហិច្ឆតាមិនសមហេតុផលរបស់ចិននៅសមុទ្រខាងកើត។
លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Kelly Craft (រូបថត៖ ក្រសួងការបរទេសអាមេរិក) |
ក្នុងការវិវត្តន៍ថ្មីៗបំផុត លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការ សហប្រជាជាតិ Kelly Craft បានសរសេរលិខិតជូនដល់លោកអគ្គលេខា ធិការអង្គការសហប្រជាជាតិដោយប្រឆាំងជំទាស់នឹងការទាមទារអធិប តេយ្យភាពដោយខុសច្បាប់របស់ចិននៅសមុទ្រខាងកើត ដែលមិនស្របទៅ នឹងច្បាប់អន្តរជាតិដែលបានចែងនៅក្នុង UNCLOS 1982 ឡើយ។ លោកស្រី Kelly Craft ក៏បានស្នើឲ្យលោកអគ្គលេខាធិការ Antonio Guterres ប្រកាសលិខិត របស់ខ្លួនទៅកាន់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ដោយចាត់ទុកនេះជាឯកសារ មួយនៅក្នុងរបៀបវារៈរបស់មហាសន្និបាតអ.ស.បនិងក្រុមប្រឹក្សាសន្តិសុខផងដែរ។
ក្នុងពេលជាមួយគ្នានោះ ប្រទេសឥណ្ឌូនេស៊ីក៏បានអះអាងនូវទស្សនៈ របស់ខ្លួនស្ដីពីបញ្ហាសមុទ្រខាងកើត នៅក្នុងកំណត់ទូតដែលបានផ្ញើរទៅ កាន់លោកអគ្គលេខាធិការអ.ស.ប Antonio Guterres កាលពីថ្ងៃទី២៦ ឧសភា។ ឯកសារនេះបានអះអាងសារជាថ្មីម្ដងទៀតថា “ការទាមទាររបស់ ចិនអំពី “ខ្សែបន្ទាត់៩ត្រេ” គឺខ្វះមូលដ្ឋានគតិយុត្ត ហើយបានរំលោភបំពានយ៉ាង ធ្ងន់ធ្ងរទៅលើ UNCLOS ១៩៨២ ផងដែរ។
កំណត់ទូតរបស់ឥណ្ឌូនេស៊ីគឺជាប្រតិកម្មថ្មីបំផុតក្នុងចំណោមកំណត់ទូតរបស់ប្រទេសអាស៊ាននានាដែលបានផ្ញើរទៅកាន់អ.ស.បក្រោយពីកំណត់ ទូតរបស់វៀតណាមកាលពីខែមីនាឆ្នាំ២០២០និងម៉ាឡេស៊ីកាលពីខែធ្នូឆ្នាំ ២០១៩ ស្ដីពីការដែលចិនបានប្រកាសអធិបតេយ្យភាពចំពោះតំបន់ខ្ពង់រាប បាតសមុទ្រនៅសមុទ្រខាងកើត។
ការគិតគូរអំពីផលប្រយោជន៍និងថ្លៃដែលត្រូវសងវិញ
អាចយល់ឃើញថា នាពេលកន្លងទៅ ទស្សនៈនិងសកម្មភាពរបស់ចិន មានការគិតគូរយ៉ាងជាក់លាក់។ ចិនមិនអើពើដល់អធិបតេយ្យភាពដែលមិន អាចបដិសេធបានរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa នៅសមុទ្រខាងកើត ក៏ដូចជាបណ្ដាសិទ្ធិស្របច្បាប់របស់ប្រទេសនានាក្នុង តំបន់និងលើពិភពលោកស្ដីពីសេរីភាពនាវាចរណ៍ អាកាសចរណ៍ ព្រមទាំង ទាមទារអធិបតេយ្យភាពដោយមិនសមហេតុផលតាមវិធីដែលគេចង់បានតែម្នាក់ឯង។ ប៉ុន្តែ លទ្ធផលនៃការគិតគូររវាងផលប្រយោជន៍ដែលវានាំមកជូន និងថ្លៃដែលគេត្រូវសងវិញគឺជាបញ្ហាគួរឲ្យយកចិត្តទុកដាក់។
យោងតាមមជ្ឈដ្ឋានអ្នកសង្កេតករណ៍ រាល់ទង្វើដោយភាពទទឹងទទែង របស់ចិននៅសមុទ្រខាងកើតអាចបង្កឡើងហានិភ័យជាច្រើន។ ភាពតាន តឹងរវាងអាជ្ញាធរប៉េកាំងនិងវ៉ាស៊ីនតោណនៅតែកំពុង កើនឡើងនាពេលថ្មីៗនេះដោយសារមូលហេតុខុសៗគ្នា ចាប់ពីវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា រហូតដល់ការរិះគន់គ្នាទៅវិញទៅមកពាក់ព័ន្ធដល់ប្រភពដើមនៃវីរុស SARS-CoV-2។ ក្រៅពីនោះ រូបភាពរបស់ចិនក្នុងឋានៈជាមហាអំណាចពិភពលោក នៅក្នុងក្រសែភ្នែករបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជិតខាងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះកំពុងរងការសឹករិចរិលដោយវិធីប្រតិបត្តិមិនគោរពតាមច្បាប់នៅ សមុទ្រខាងកើត។ ហេតុដូច្នេះ ប្រសិនបើចិនបន្តមើលស្រាលលើច្បាប់អន្តរ ជាតិនិងអធិបតេយ្យភាពរបស់ប្រទេសឆ្នេរសមុទ្រផ្សេងៗ នឹងញាំងឲ្យ ហានិភ័យនៃការប្រឈមមុខដាក់គ្នាកើនឡើង ព្រមទាំងបង្កឡើងការលំបាក ដល់ការដោះស្រាយជម្លោះស្ដីពីបញ្ហាពាក់ព័ន្ធនានាផងដែរ។ ជាទូទៅប្រការ នេះគឺជាកត្តាដ៏គ្រោះថ្នាក់ចំពោះសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់៕