ចំណាប់អារម្មណ៍គួរឲ្យកត់សម្គាល់របស់អ្នកសម្របសម្រួលអ.ស.បប្រចាំនៅវៀតណាម

ANH HUYEN
Chia sẻ
(VOVworld)-កិច្ចសហប្រតិបត្តិការរវាងវៀតណាម
ជាមួយអង្គការសហប្រជាជាតិជា ឧទាហរណ៍មួយ
អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងអង្គការសហ
ប្រជាជាតិ ជាមួយប្រទេសសមាជិកដទៃទៀតក៏ដូច
ជាអំពីតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការជម្រុញ កិច្ចសហប្រតិបត្តិ
ការអន្តរជាតិ សំដៅដោះស្រាយរាល់បញ្ហាសេដ្ឋកិច្ចសង្គមនិងវប្បធម៌ ។មុន
នឹងបញ្ចប់បេសកម្មការងាររយៈពេល៥ឆ្នាំនៅវៀតណាមនាខែតុលាកន្លងទៅ
នោះ  ក្នុងនាមជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បណ្ឌិត Pratibha
Mehta បាន សម្តែងនូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើអំពីវៀតណាម
 ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពរវាង វៀតណាមជាមួយ
អង្គការសហប្រជាជាតិនាពេលកន្លងទៅ។

(VOVworld)-កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអង្គការសហប្រជាជាតិជា
ឧទាហរណ៍មួយអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងអង្គការសហប្រជាជាតិ
ជាមួយប្រទេសសមាជិកដទៃទៀតក៏ដូចជាអំពីតួនាទីរបស់អង្គការសហប្រជាជាតិ
ក្នុងការជម្រុញ កិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅដោះស្រាយរាល់បញ្ហាសេដ្ឋកិច្ច
សង្គមនិងវប្បធម៌ ។មុននឹងបញ្ចប់បេសកម្មការងាររយៈពេល៥ឆ្នាំនៅវៀតណាមនា
ខែតុលាកន្លងទៅនោះ  ក្នុងនាមជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បណ្ឌិត
 Pratibha Mehta បាន សម្តែងនូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើអំពីវៀតណាម អំពី
សមិទ្ធិធ្វើសមាហរណកម្ម ដែលវៀតណាមទទួលបាន ក៏ដូចជាកិច្ចសហប្រតិបត្តិការ
ប្រកបដោយប្រសិទ្ធិភាពរវាង វៀតណាមជាមួយអង្គការសហប្រជាជាតិនាពេលកន្លង
ទៅ។

ចំណាប់អារម្មណ៍គួរឲ្យកត់សម្គាល់របស់អ្នកសម្របសម្រួលអ.ស.បប្រចាំនៅវៀតណាម - ảnh 1
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បណ្ឌិត Pratibha Mehta


        អស់រយៈពេលជិត៤០ឆ្នាំ គិតតាំងពីវៀតណាមចូលរួមជាសមាជិកអង្គការសហ
 ប្រជាជាតិជាផ្លូវការ ទំនាក់ទំនងរវាងវៀតណាមជាមួយអង្គការសហប្រជាជាតិមាន
ការ អភិវឌ្ឍន៍ដោយឥតឈប់ឈរតាមទិសកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធិភាព។
កម្មវិធី ដែលអង្គការសហប្រជាជាតិបានដាក់ចេញនោះគឺសុទ្ធតែជិតស្និទ្ធជាមួយនឹង
ជីវភាព រស់នៅនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាម។

        កិច្ចសហប្រតិបត្តិការកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ

        តាមលោកស្រី Pratibha Mehta វៀតណាមជារឿងជោគជ័យមួយ។ អស់រយៈ​
ពេល៣០ឆ្នាំអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី វៀតណាមបានសម្រេចជាស្ថាពរនូវគោលដៅ
សហសវត្សរបស់អង្គការសហប្រជាជាតិ កែលំអរជីវភាពរស់នៅរបស់ប្រជាជន និងធា
 នាថា ប្រជាពលរដ្ឋម្នាក់ៗសុទ្ធតែបានទទួលសមិទ្ធិផលពីដំណើរការធ្វើសមាហរណកម្ម
 ។ ពីប្រទេសឯកោនិងរងការហ៊ុំព័ទ្ធក្រោយសង្គ្រាម វៀតណាមកាន់តែធ្វើសមាហរណ
 កម្មស៊ីជម្រៅក្នុងតំបន់និងអន្តរជាតិ តាមនោះតួនាទីរបស់វៀតណាមលើឆាក អន្តរ
ជាតិកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស រយៈពេល៥ឆ្នាំកន្លងទៅ
ជារយៈពេលដែលវៀតណាមមានវត្តមាននៅក្នុងយន្តការសហប្រតិបត្តិការជា ច្រើន
របស់អង្គការសហប្រជាជាតិ។

        “រយៈពេល៥ឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តសកម្មភាពយ៉ាងសកម្មនិងធ្វើ
 សមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ។
 វៀតណាមបានចូលរួមជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា
ជាតិ អាណត្តិ២០១៤-២០១៦ ជាសមាជិករបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមរបស់
អង្គការសហ ប្រជាជាតិ (ECOSOS) ២០១៤_២០១៦ ចូលរួមកម្លាំងរក្សាសន្តិភាព
នៅប្រទេសស៊ូដង់ និងបង្កើតមជ្ឈមណ្ឌលរក្សាសន្តិភាព។ ទាំងអស់នេះជាសក្ខី
ភាពបញ្ជាក់អះអាងអំពីកិច្ច សហប្រតិបត្តិការកាន់តែល្អប្រសើពីមួយថ្ងៃទៅមួយថ្ងៃ
រវាងអង្គការសហប្រជាជាតិ ជាមួយវៀតណាម”។

        មានចំណាប់អារម្មណ៍ជាច្រើននៅវៀតណាម

        អស់រយៈពេល៥ឆ្នាំបំពេញបេសកកម្មនៅវៀតណាមក្នុងតួនាទីជាអ្នកសម្រប
សម្រួល លោកស្រី Pratibha Mehta មានឱកាសបានចុះទៅខេត្តក្រុងជាច្រើនរបស់
វៀត ណាមនិងរួមជាមួយរដ្ឋាភិបាលវៀតណាមអនុវត្តរាល់កម្មវិធីជួយឧបត្ថម្ភការធ្វើ
កំណែ ទម្រង់គោលនយោបាយដែលទាក់ទិនផ្ទាល់ជាមួយនឹងប្រជាជនដូចជា
កាត់បន្ថយភាពក្រី ក្រ កែទម្រង់ច្បាប់ កែលំអរគុណភាពសេវ៉ាកម្មសុខាភិបាលនិង
អប់រំជាដើម។ ចែករំ លែកនូវចំណាប់អារម្មណ៍អំពីវៀតណាម លោកស្រី Pratibha
Mehta បានសម្តែងថា៖

“នាងខ្ញុំមានការចាប់អារម្មយ៉ាងខ្លាំងអំពីវៀតណាម។​ខណៈដែលខ្ញុំទើបទទួលបេស
ក​កម្មនៅទីនេះកាលពីឆ្នាំ២០១២ ពេលនោះ វៀតណាមចាប់ផ្តើមធ្លាក់ចូលក្នុងវិបត្តិ
ហិរញ្ញវត្ថុ។ ប៉ុន្តែនៅក្នុងគ្រប់កាលៈទេសៈ ខ្ញុំតែងតែសង្កេតឃើញថា រដ្ឋាភិបាលវៀត
ណាមមានប្រតិកម្មនិងអនុវត្តសកម្មភាពយ៉ាងឆាប់រហ័សក្នុងការដោះស្រាយវិបត្តិ។
ចំណាប់អារម្មណ៍មួយទៀតរបស់នាងខ្ញុំគឺអំពីមនុស្ស។ ប្រជាជនវៀតណាមឧស្សា
ព្យាយាម ឆ្លាត អង់អាចក្លាហាន ជាពិសេសគឺជំនាន់វ័យក្មេង។​នាងខ្ញុំចាប់អារម្មណ៍
ណាស់លើរបៀបគិតគូរ របៀបអនុវត្តសកម្មភាពនិងរបៀបបង្ហាញពីបំណងប្រាថ្នា
រួម ចំណែកសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់ពួកគេផងដែរ ”។

        ដំណើរការធ្វើសមាហរណកម្មអន្តរជាតិបាននាំមកឲ្យវៀតណាមឱកាសជា
ច្រើន ដែលនឹងត្រូវបានចាត់ទុកជាគ្រឹះដើម្បីវៀតណាមរួមចំណែកសកម្មទៅក្នុង
បណ្តាវេទិកានិង អង្គការអន្តរជាតិនានា។ លោកស្រី Pratibha Mehta បានចាត់ទុក
ថា ពិភពលោកបាន ស្គាល់វៀតណាមមួយនៅអតីតកាលហើយបច្ចុប្បន្ន វៀត
ណាមក៏ពោរពេញទៅ​ដោយតម្លៃវប្បធម៌ដែលចាំបាច់ត្រូវផ្សព្វផ្សាយ ដោយសារវប្ប
ធម៌វៀតណាមានអត្ថសញ្ញា ណដោយឡែក។ លក្ខណៈវប្បធម៌ទាំងអស់នេះបានរួម
ចំណែកបង្កើតឡើងកម្លាំងរស់ សម្រាប់វៀតណាម។ តាមនោះ ទោះបីជាវៀតណាម
 ធ្វើសមាហរណកម្មខ្លាំង យ៉ាងដូចម៉្តេចក៏ដោយ គឺតម្លៃវប្បធម៌ទាំងអស់នេះចាំបាច់
ត្រូវតែបានរក្សាពង្រឹងនិងពង្រីក។ លោកស្រី Pratibha Mehta បានអះអាងថា​ នេះជា
ការខិតខំប្រឹងប្រែងរបស់អង្គការ​សហប្រជាជាតិ។ អង្គការសហប្រជាជាតិនិងរួមដំ
ណើរជាមួយវៀតណាមជានិច្ច៕

ប្រតិកម្មទៅវិញ