សហគមន៍ជនវៀតណាមនៅក្រៅប្រទេស គឺជាផ្នែកមួយដែលមិនអាចបំបែកបាន និងជាធនធានដ៏សំខាន់របស់សហគមន៍ជនជាតិវៀតណាម ដែលជាគោលនយោ បាយឥតងាក់រេរបស់បក្ស និងរដ្ឋវៀតណាម។
គោលនយោបាយត្រឹមត្រូវ និងខ្ជាប់ខ្ជួន
បន្ទាប់ពីរយៈពេលជាង ២០ ឆ្នាំ ចាប់តាំងពីសេចក្តីសម្រេចចិត្តលេខ ២៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ៩ ស្តីពីការពង្រីកកម្លាំងមហាសាមគ្គីជនជាតិទាំងមូល ត្រូវបានចេញផ្សាយនោះ រាល់ទស្សនៈ និងគោលនយោបាយមហាសាមគ្គីភាពសម្រាប់ប្រជាជនវៀតណាមនៅក្រៅប្រទេស ត្រូវបានបង្ហាញយ៉ាងខ្ជាប់ខ្ជួន តាមរយៈឯកសារណែនាំរបស់បក្ស និងរដ្ឋ។ ឯកសារណែនាំបានសង្កត់ធ្ងន់លើតួនាទី និងសារៈសំខាន់របស់អាណិកជនវៀតណាមនៅឯបរទេសក្នុងផែន មហាសាមគ្គីជនជាតិទាំងមូល បានអះអាងជាធ្លុងមួយនូវស្មារតី “ប្រជាជនវៀត ណាមនៅក្រៅប្រទេសគឺជាផ្នែកមួយដ៏សំខាន់ និងជាធនធានរបស់សហគមន៍ជនជាតិវៀតណាម ដែលជាកត្តាសំខាន់រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសជាតិយើង ជាមួយបណ្តាប្រទេស”។
ទន្ទឹមនឹងនោះ កិច្ចការអំពីប្រជាជនវៀតណាមនៅក្រៅប្រទេសមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប៉ុណ្ណោះទេ ថែមទាំងទាក់ទាញការចូលរួមយ៉ាងខ្លាំងក្លាពីមន្ទីរ ក្រសួង ស្ថាប័ន និងមូលដ្ឋានជាច្រើនទៀតផងដែរ។
នាពេលថ្មីៗនេះ (ខែវិច្ឆិកា ឆ្នាំ ២០២៣) គម្រោង “លើកកំពស់ប្រភពធនធានរបស់ប្រជាជនវៀតណាមនៅក្រៅប្រទេស ដើម្បីបម្រើការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងស្ថានភាពថ្មី” ត្រូវបានចេញផ្សាយ។ គម្រោងនេះមានគោលបំណងគៀងគរធនធាននៅក្នុងប្រជាជនវៀតណាមនៅក្រៅប្រទេសដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងដំណាក់កាលជំរុញខ្លាំងឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ដោយផ្សារភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រទេសវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៤៥ ដូចមហាសន្និបាតបក្សលើកទី ១៣បានដាក់ចេញ។ ម្យ៉ាងវិញទៀត ពង្រឹងផែនមហាសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិវៀតណាមទាំងមូលក្នុង និងក្រៅប្រទេស; ពង្រឹងកម្លាំង និងសក្តានុពលរបស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ប្រទេសជាតិ។
គម្រោងនេះក៏បង្ហាញពីទំនួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល ក្នុងការឧបត្ថម្ភ និងថែទាំសម្រាប់ជនវៀតណាមនៅក្រៅប្រទេស។ ពោលគឺ មានការអនុវត្តន៍ជាក់ស្តែង រាល់គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ក្នុងវិស័យវិនិយោគ ធុរកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការឆ្លងដែន សញ្ជាតិ និងកម្មសិទ្ធិផ្ទះសម្បែង ... សំដៅធានាសិទ្ធស្របច្បាប់របស់ប្រជាជនវៀតណាមនៅក្រៅប្រទេសពេលវិលមកស្រុកកំណើតវិញ។ ទន្ទឹមនឹងនេះ ការពង្រឹងបណ្តាញជន វៀតណាមនៅក្រៅប្រទេសលើទូទាំងពិភពលោក ក៏កំពុងបម្រើដល់សហគមន៍ ជនវៀតណាមនៅក្រៅប្រទេសផងដែរ។
អាណិកជនវៀតណាមនៅក្រៅប្រទេសជឿជាក់លើគោលនយោបាយរបស់បក្ស និងរដ្ឋ
កិច្ចការផ្លាស់ប្តូរថ្មី និងគោលនយោបាយផែនមហាសាមគ្គីជនជាតិទាំងមូលរបស់បក្ស រដ្ឋ ត្រូវបានអាណិកជនវៀតណាមទទួលនិងគាំទ្រយ៉ាងពេញទំហឹង។ លោក Ninh Viet Thong អាណិកជនវៀតណាម នៅទីក្រុងបាងកក ចែករំលែកថា៖ “ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលក្នុងនោះ មាត្រា លេខ ១៨ បានចែងយ៉ាងច្បាស់ថា សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម។ នេះជាប្រការដែលយើងមានមោទនភាពណាស់។ ហើយយើងតែងតែមានមោទនភាពដែលយើងជាជនជាតិវៀតណាម”។
អាណិកជនវៀតណាមនៅឯបរទេសជាច្រើនបានចូលរួមក្នុងការវិនិយោគ អាជីវកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ វប្បធម៌ សិល្បៈ កីឡា មនុស្សធម៌ សប្បុរសធម៌ ...។ ទាំងនេះក៏ជានិន្នាការទូទៅនៅក្នុងសហគមន៍ជនវៀតណាមនៅក្រៅប្រទេស។ លោក Nguyen Van Kim អាណិកជនវៀតណាមនៅសហរដ្ឋអាមេរិកបានចែករំលែកថា៖ “ខ្ញុំបានវិលត្រឡប់មកលេងស្រុកកំណើតនិងក្រុមគ្រួសារវិញ ហើយឃើញថា ស្រុកកំណើតខ្ញុំមានការអភិវឌ្ឍខ្លាំងណាស់។ ពេលមកលេងស្រុកកំណើតវិញ ប្រជាជនស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ និងរីករាយ។ ខ្ញុំចង់ចូលរួមចំណែកជួយប្រជាជនក្រីក្រ និងកសាងជនបទឲ្យកាន់តែធូធារ”។
គួរកត់សម្គាល់ថា តួនាទី ឋានៈនិងកិត្យានុភាពរបស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក្នុងសង្គមម្ចាស់ផ្ទះកាន់តែមានភាពប្រសើរឡើង រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងប្រទេសផ្សេងៗ។
សូមគូសបញ្ជាក់ថា សហគមន៍ជនវៀតណាមនៅក្រៅប្រទេស មានប្រជាជនប្រមាណ ៦ លាននាក់ រស់នៅក្នុងប្រទេស និងដែនដីចំនួន ១៣០ ដែលក្នុងនោះជាង ៨០% ជាប្រទេសអភិវឌ្ឍន៍ ហើយចំនួនប្រជាជនវៀតណាមទៅក្រៅប្រទេស ទៅសិក្សា ធ្វើការ រៀបការ វិនិយោគ... បន្តកើនឡើងជាលំដាប់ផងដែរ។
កម្លាំងដ៏ច្រើននេះ រួមជាមួយនឹងគោលមាគ៌ា គោលការណ៍ណែនាំ និងគោលនយោបាយត្រឹមត្រូវ ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋ ចំពោះប្រជាជនវៀតណាមនៅក្រៅប្រទេស គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ចំណង់សាមគ្គីភាពជាតិ និងនាំប្រទេសជាតិឆ្ពោះទៅកាន់អនាគតកាន់តែសម្បូរធូធារប្រកបដោយវិបុលភាព៕