|
គោលនយោបាយគាំពារកសិកម្មរបស់អាមេរិកបង្កការលំបាកសំរាប់ការនាំចេញត្រីប្រារបស់វៀតណាម (VOV) |
Vovworld-តាមក្រមច្បាប់កសិដ្ឋានដែលទើបនឹងបានផ្សព្វផ្សាយនោះ ត្រីប្រាប្រាកដជាមុខសញ្ញារងការកែប្រែនៃរបងបច្ចេកទេសថ្មីដែលក្រសួងកសិកម្មអាមេរិកដាក់ចេញក្នុងរយៈពេល២ខែខាងមុខ។ តាមនោះការគ្រប់គ្រងឃ្លាំមើលត្រីរំអិលក្នុងនោះមានត្រីប្រានិងត្រី Basa របស់វៀតណាមនិងបានផ្ទេរពីស្ថាប័នគ្រប់គ្រងឪសថនិងស្បៀងអាហា (FDA) ទៅក្រសួងកសិកម្មអាមេរិក។ ជាងនេះទៅទៀត ជំនួសឲ្យការត្រួតពិនិត្យគុណភាពអនាម័យម្ហូបអាហារនោះ អាមេរិកនឹងត្រួតពិនិត្យ ដំបន់ចិញ្ចឹមត្រីប្រារបស់វៀតណាមទៀតផង។ តាមនោះក្រសួងកសិកម្មអាមេរិកនឹងសំណូមពរដំបន់ចិញ្ចឹមត្រីរបស់វៀតណាមត្រូវធ្វើទំនើបភាវូបនីយកម្មដើម្បីឆ្លើយប
នឹងបទដ្ឋាន ដែលអ្នកចិញ្ចឹមត្រីរំអិលនៅអាមេរិកកំពុងអនុវត្ត។
ក្រមច្បាប់នេះមានន័យដូចគ្នាទៅនឹងការបង្កើនការគាំពារកសិផលរបស់
អាមេរិក
ដោយមាត្រាពោលខាងលើ ក្រសួងកសិកម្មអាមេរិកនឹងអនុវត្តបទដ្ឋានកំណត់
ត្រីរំអិលរបស់ប្រទេសនាំចេញទៅទីផ្សារអាមេរិកត្រូវឆ្លើយតបនឹងរាល់បទដ្ឋានដូចគ្នា
នឹងនៅទីផ្សារអាមេរិក។ ប្រជាកសិករនៅប្រទេសផ្សេងៗ ក្នុងនោះមានប្រជាកសិករ
ចិញ្ចឹមត្រីប្រានៅវៀតណាមត្រូវជួបប្រទៈនឹងការត្រួតពិនិត្យតឹងរឹងនិងខាតបង់ប្រាក់
ពេលដែលត្រូវកសាងប្រព័ន្ធផលិតកម្មតាមបទដ្ឋានដូចជានៅអាមេរិក។ ជាមួយ
លក្ខ័ណ្ឌត្រួតពិនិត្យពីប្រភពដើមនោះ អង្គភាពអាជីវកម្មនៅតាមបណ្ដាប្រទេស
ផ្សេងៗពិបាកនឹងឆ្លើយតបបាន។ ក្នុងនោះការត្រួតពិនិត្យនេះមិនទាក់ទិនដល់
គុណភាពសុវត្ថិភាពម្ហូបអាហារឡើយ។ នោះគឺជាប្រការដែលអាមេរិកយកមកធ្វើ
ជាមូលហេតុដើម្បីរារាំងមុខទំនិញត្រីប្រានាំចូលទីផ្សារអាមេរិកនាពេលកន្លងមក។ ប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងច្រើនបំផុតគឺជាវៀតណាម ជាប្រទេសដែល
បរិមាណនាំចេញត្រីប្រាកាន់កាប់ទីផ្សារនៅអាមេរិកចំនួន៨០%។ លោក Truong Dinh
Hoe អគ្គលេខាធិការរងសមាគមកែច្នៃនិងនាំចេញជលផលវៀតណាមបានឲ្យដឹងថា៖
“ការនាំចេញត្រីប្រាកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ពិសេសគឺការធ្លាក់ចុះរបស់ទីផ្សារសំខាន់ៗ ក្នុងពេលដែលទីផ្សារអាមេរិកកំពុងប្រឈមមុខនឹងបញ្ហា
ប្រឆាំងនឹងការលក់បង្ខូចតំលៃ។ស្ថានភាពវត្ថុធាតុដើមក្នុងប្រទេសក៏មានបំរែបំរួលជា
ច្រើនដែរ។”
ការសាកល្បងសំរាប់វិស័យជលផលរបស់វៀតណាម
ស្រៈចញ្ចឹមត្រីប្រានិងរោងចក្រកែច្នៃត្រីប្រាទាំងអស់នៅវៀតណាមត្រូវធ្វើ
ទំនើបភាវូបនីយកម្មនិងត្រួតពិនិត្យដោយតឹងរឹងតាមបទដ្ឋានអាមេរិក ប្រសិនជាចង់
នាំចេញផលិតផលត្រីប្រាទៅទីផ្សារអាមេរិក។ ស្ដីពីគោលការណ៍ ក្រសួងកសិកម្ម
អាមេរិកនឹងប្រកាសលក្ខ័ណ្ឌជាក់ស្ដែងដើម្បីអនុវត្តច្បាប់កសិដ្ឋានក្នុងរយៈពេល៦០
ថ្ងៃ គិតតាំងពីថ្ងៃទី៧កុម្ភៈឆ្នាំ២០១៤។ ប៉ុន្តែអាចឃើញមុនបានថា អាមេរិកជាប្រទេស
អភិវឌ្ឍន៍មួយ នឹងមិនងាយស្រួលសំរាប់ប្រទេសវៀតណាម ពិសេសគឺប្រជាកសិករ
វៀតណាមអាចឆ្លើយតបនឹងបទដ្ឋាននោះ។
វិស័យកែច្នៃម្ហូបអាហារនាំចេញរបស់វៀតណាមបានមានការគិតទុកជាមុននិង
មានការត្រៀមរៀបចំប៉ុន្តែក្នុងពេលច្បាប់នេះចូលជាធរមាន វៀតណាមនៅតែជួបការលំបាកមួយចំនួនក្នុងដំណាក់កាលដំបូងហើយការនាំចេញជលផលទៅអាមេរិកអាច
នឹងធ្លាក់ចុះ។ ប្រការនេះជាការសាកល្បងមួយទាមទាវិស័យនាំចេញជលផលវៀត
ណាមត្រូវតែឆ្លងកាត់ឲ្យបាន។ លោក Nguyen Huu Dung អនុប្រធានសមាគមកែច្នៃនិងនាំចេញជលផលវៀតណាមបានអះអាងថា៖
“សំណូមពរតម្លាភាពព័ត៌មានជាសំណូមពរបរានុម័ត ទាមទាអង្គភាពអាជីវកម្មត្រូវ
ផ្លាស់ប្តូរផ្ទៃក្នុងរបស់ខ្លួន ដាក់កំហិតអង្គភាពអាជីវកម្មត្រូវមានផ្លាកសញ្ញាណពាណិជ្ជកម្មនិងកូដជាមួយនឹងព័ត៌មានអំពីសុវត្ថិភាពម្ហូបអាហារ សុវត្ថិភាពអាសន្នរោគ។ ទី២
សហគមន៍អង្គភាពអាជីវកម្មវៀតណាមត្រូវមានព័ត៌មានទើបយើងអាចជៀសវាងបាន
ករណី scandal នានា។”
ក្នុងឆ្នាំ២០១៣ បរិមាណត្រីប្រានាំចេញសរុបរបស់វៀតណាមលើពិភពលោកទទួលបាន១ពាន់៨រយលានដុល្លារអាមេរិក។ អាមេរិកជាទីផ្សារស្រូបយកពី២៧ដល់៣៣%តំលៃប្រាក់នាំចេញជលផលសរុបរបស់វៀតណាម។ ពីយូរមកវៀតណាមបាន
លើកទឹកចិត្តប្រជាជននិងអង្គភាពអាជីវកម្មអនុវត្តចិញ្ចឹមជលផលតាមបទដ្ឋាន VietGAP,
GlobalGAP, ASC ជាដើម។ ដោយហេតុនេះ ប្រសិនបើមានការកែលំអរសមស្របអំពី
គ្រប់គ្រងការនាំចេញនោះ ត្រីប្រាវៀតណាមនៅតែអាចឆ្លើយតបបានយ៉ាងពេញ
លេញរាល់សំណូមពរនាំចេញទៅទីផ្សារអាមេរិក។ កសាងនិងអនុវត្តផែនការឆ្លើយតប
នឹងការកំណត់នៃច្បាប់កសិដ្ឋាន២០១៤ជាផែនក្នុងការចំពោះមុខរបស់អង្គភាពអាជីវកម្ម
វៀតណាមសំដៅរក្សាលំដាប់ទី១ក្នុងការនាំចេញត្រីប្រាចូលទីផ្សារនេះ៕