ខំប្រឹងប្រែងសម្រេចគោលដៅកំណើនដែលបានដាក់ចេញ

Theo VOV -
Chia sẻ

(VOV)_ទោះបីជាមានការវាយតំលៃថា៖ខឿនសេដ្ឋកិច្ច 
កំពុងប្រឈមមុខនឹងការលំបាកជាច្រើនក្តី ប៉ុន្តែ នា 
យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan  
Phuc បានអះអាងថា៖ ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ 
២០១៦នេះ រដ្ឋាភិ​បាលនឹងខំប្រឹងប្រែងបញ្ជាណែនាំដើម្បីសម្រេចគោលដៅកំណើនផលិតផលសរុបក្នុងស្រុក (GDP)អោយបាន៦,៧% ក្នុងឆ្នាំ ២០១៦នេះ។ 

(VOV)_ទោះបីជាមានការវាយតំលៃថា៖ខឿនសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងការ
លំបាកជាច្រើនក្តី ប៉ុន្តែ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
 បានអះអាងថា៖ ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០១៦នេះ រដ្ឋាភិ​បាលនឹងខំប្រឹង
ប្រែងបញ្ជាណែនាំដើម្បីសម្រេចគោលដៅកំណើនផលិតផលសរុបក្នុងស្រុក (GDP)អោយ
បាន៦,៧% ក្នុងឆ្នាំ ២០១៦នេះ។ 

ខំប្រឹងប្រែងសម្រេចគោលដៅកំណើនដែលបានដាក់ចេញ - ảnh 1
ខំប្រឹងប្រែងសម្រេចគោលដៅកំណើនដែលបានដាក់ចេញ

បិទបញ្ចប់កិច្ចប្រជុំ រដ្ឋាភិបាលប្រចាំខែមិថុនា នារសៀលថ្ងៃទី១កក្កដា ឆ្នាំ​ ២០១៦
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា៖ ស្មារតីរួមរ
បស់បក្ស រដ្ឋ ​រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីគឺ​ត្រូវប្រមូលផ្តុំ​កម្លាំង​ពលំពី​ប្រព័ន្ធនយោ
បាយទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល​ និង​សហគមន៍អង្គភាពអាជីវ
កម្មត្រូវសកម្ម ច្នៃប្រឌិត ផ្លាស់ប្តូរថ្មី ហ៊ានគិតហ៊ានធ្វើ ​ហ៊ានទទួលខុសត្រូវ ខំប្រឹងប្រែង
សម្រេចគោលដៅដែលបានដាក់ចេញនៅកំរិត​ខ្ពស់បំផុត។

          មិនកែសម្រូលគោលដៅកំណើន GDP

        ទោះបីជាជួបការលំបាកជាច្រើនក្នុងឆមាសទីមួយក្តី ប៉ុន្តែ តុល្យភាពកំណើន
សេដ្ឋកិច្ចរបស់វៀតណាម ក្នុងប៉ុន្មានខែចុងឆ្នាំនេះនៅមានកំណើននៅឡើយ។ ចំពោះ
ផលិត​កម្ម​កសិកម្ម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានស្នើថា៖ បណ្ដាខេត្ត​នៅ
វាលសណ្តរទន្លេ Cuu Long ត្រូវបើកទូលាយផ្ទៃដីដាំស្រូវ ​ដំណាំបន្ថែម​២៥ ០០០ ហិកតា 
ទន្ទឹមនឹងនោះ ត្រូវនាំចេញដំណោះស្រាយកាត់បន្ថយចំណាយផលិតកម្ម ដើម្បីបង្កើន
ទិន្នផល។ ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម បានចាត់ទុកថា៖ នៅមានឱកាសបង្កើន
កំណើននាំចេញក្នុងពាក់កណ្ដាលចុងឆ្នាំនេះ ជា​ពិសេសគឺផលិតផលកសិផល ជលផល
 និងកំណើននាំចេញក្នុងឆ្នាំ២០១៦ទាំង​មូលនេះអាចទទួលបាន៨,៥%។ ដើម្បីបង្ក
លក្ខណះអោយអង្គភាពអាជីវកម្មទាក់ទងនឹងប្រភពឥណទាន ធនាគារជាតិនឹងគ្រប់
គ្រងអតិផរណា ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ចស្នើអោយគ្រប់ធនាគារត្រូវកាត់បន្ថយការប្រាក់។
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ដោយមានការខំប្រឹង
ប្រែងរបស់រដ្ឋាភិ​បាល គ្រប់ក្រសួង ស្ថាប័ន ​តំបន់ អង្គភាពអាជិកម្ម និងប្រជាជន
 ​វៀតណាម​អាចទទួលបានគោលដៅ ៦,៧% ​ក្នុងឆ្នាំនេះ។

          កសាងរដ្ឋាភិបាលស្ថាបនាដើម្បីគោលដៅកំណើន

        ដើម្បីសម្រេចគោលដៅកំណើន GDP រដ្ឋាភិបាលប្តេជ្ញាចិត្តកសាងរដ្ឋាភិបាល
ស្ថាបនាអភិវឌ្ឍន៍ តម្លាភាព បង្ការប្រឆាំងអំពើពុករលួយ មានវិន័យ ធ្វើសកម្មភាព
ដោយស្មារតីបំរើប្រជាជន និងអង្គភាពអាជីវកម្ម បង្កើតបរិយាកាសវិនិយោគអាជី
វកម្មល្អថែមទៀត ដើម្បីប្រជាជននិងអង្គភាពអាជីវកម្មបង្កើនកំណើនសេដ្ឋកិច្ច។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

          “ ត្រូវបង្កើនតម្លាភាព និងការទទួលខុសត្រូវក្នុងពេលអនុវត្ត កាត់បន្ថយជា
​អតិបរមាយន្តការសូមហើយអោយ ក្នុងវិស័យទាំងឡាយ។ជំរុញខ្លាំងដំណើការសង្គម
ភាវូបនីយកម្ម អ្វីៗដែលទីផ្សារធ្វើល្អជាងគឺត្រូវទុកអោយទីផ្សារធ្វើ ​ជំនួសអោយរដ្ឋធ្វើ។
 មណ្ឌលអអ្គភាពអាជីវកម្មរដ្ឋត្រូវតូចទៅៗ និងប្រសិទ្ធិភាព​ថែមទៀត។”

          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖​រដ្ឋាភិ​បាល​បាន
នាំចេញគោលជំហរថ្មីមួយចំនួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដូចជា៖ ចេញផ្សាយ
បណ្ដាសេចក្ដីសម្រេចចិត្ត អនុក្រិត្យ របស់រដ្ឋាភិបាលដើម្បីដោះស្រាយ​បរិស្ថានអាជីវ
កម្ម ណែនាំអនុវត្តច្បាប់វិនិយោគ ធ្វើវិសោធនកម្ម។ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា៖ 

          “ ទីមួយគឺកែសម្រូលបរិយាកាសវិនិយោគ អាជីវកម្ម គ្រប់ក្រសួង ស្ថាប័ន ​និង
តំបន់ត្រូវអនុវត្តល្អសេចក្ដីសម្រេចចិត្តលេខ01,19,35 របស់រដ្ឋាភិបាល។ ទីពីរគឺជំរុញ
ខ្លាំងការដោះទុនវិនិយោគ។ ជួយឧបត្ថម្ភប្រជាកសិករអភិវឌ្ឍន៍ផលិតកម្ម ​ស្ថិរភាព
សង្គម និងសុខុមាលភាពសង្គម។ ”

          ភារកិច្ចសំខាន់មួយទៀត ដែលបាននាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ នោះគឺការដោះ
ស្រាយចំណោទ លើកកំពស់ទិន្នផល ប្រសិទ្ធិភាព និងលើកកំពស់កម្លាំង​ប្រកួតប្រេ
ជែង។តាមនោះ គ្រប់ក្រសួង ស្ថានប័ន និងតំបន់ត្រូវមានកម្មវិធីធ្វើសកម្មភាពជាក់
ស្ដែង សមស្រប៕ 

ប្រតិកម្មទៅវិញ