ខិតខំប្រឹងប្រែងដើម្បីសិទ្ធិនិងផលប្រយោជន៍របស់វណ្ណៈកម្មករនិងនិយោជិត

Chia sẻ

(VOVWORLD) - សហជីពវៀតណាមទើបតែបានប្រារព្ធខួបលើកទី ៩៥ ទិវាបង្កើតសហជីព (ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩២៩ - ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤)។ ក្នុងរយៈពេល៩៥ឆ្នាំកន្លងមក សហជីពវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងដើម្បីសិទ្ធិនិងផលប្រយោជន៍របស់វណ្ណៈកម្មករនិយោជិត។ វណ្ណៈកម្មករ និងអង្គការសហជីពគឺ ជាកម្លាំងឈានមុខគេ ជានិច្ចក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។

ដោយពង្រីកប្រពៃណី សហជីពគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចបានល្អក្នុងការធ្វើជាតំណាង ថែទាំ និងការពារសិទ្ធិ ផលប្រយោជន៍របស់កម្មករ និយោជិត បំផុសនិងអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិ ចូលរួមកសាងបក្ស ប្រព័ន្ធនយោបាយ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង វណ្ណៈកម្មករ វៀតណាម។

តួរលេខប្រកបដោយអត្ថន័យ

សហជីពវៀតណាមមានគំរូជាច្រើនសំដៅថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីសម្រាប់សមាជិកសហជីព និងកម្មករ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីកន្លងទៅ មានសមាជិកសហជីពនិងកម្មករជាង ១០,៥ លាននាក់ បានទទួលផលពី សកម្មភាពថែទាំបុណ្យតេត ដែលរៀបចំដោយសហជីព ដោយមានទឹកប្រាក់សរុបជាង ៧ ទ្រីលានដុង (ជិត ៣០០ លានដុល្លារអាមេរិក) កើនឡើង ២៨% នៃចំនួនមនុស្ស កើនឡើង ១៥% នៃការចំណាយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ កម្មវិធី “ផ្សារតេត សហជីព” តាមរយៈផ្សារពាណិជ្ជកម្មអេឡិចត្រូនិកត្រូវបានរៀបចំឡើងជាលើកដំបូង លើទូទាំងប្រទេស ដោយមានសមាជិកសហជីព និងកម្មករជាង ៦៦ ពាន់នាក់ ទទួលបានជំនួយឧបត្ថម្ភ ក្នុងទឹកប្រាក់សរុបជាង ២០ពាន់លានដុង (៨៥០ពាន់ដុល្លារ អាមេរិក) ដើម្បីទិញទំនិញ។ ជាពិសេស ឆ្នាំ ២០២៤ គឺជាខួបលើកទី ១០ នៃកម្មវិធី “បុណ្យតេតជួបជុំគ្នា” ដែលត្រូវបានប្រារព្ធឡើង។ ក្រោយរយៈពេល ១០ ឆ្នាំ មានកម្មវិធីជិត ១៧ ម៉ឺនត្រូវបាន អនុវត្តន៍ ទាក់ទាញសមាជិកសហជីព និងកម្មករជាង ២៩ លាននាក់ ចូលរួម ជាមួយ នឹងចំនួនទឹកប្រាក់សរុបជាង ១៧ ទ្រីលានដុង (ជាង ៧០០ លានដុល្លារអាមេរិក)។

ដោយឡែកក្នុងឆ្នាំនេះ សហជីពគ្រប់ជាន់ថ្នាក់បានរៀបចំកម្មវិធី "បុណ្យតេតជួបជុំគ្នា - និទាឃរដូវចែករំលែកគ្នា" ចំនួនជាង ១៨ ពាន់លើក  ដោយទាក់ទាញសមាជិក សហជីព និងកម្មករជិត ៤ លាននាក់ ចូលរួម ហើយមានសមាជិកសហជីពនិងកម្មករជាង ២,១ លាននាក់ ទទួលបានអំណោយ។

“សកម្មភាពសហជីព បានឆ្ពោះទៅរកកម្មករ កាលពីមុនជាសកម្មភាព ថែទាំទាក់ទងការព្យាបាលជំងឺ បុណ្យអាពាហ៍ពិពាហ៍ បុណ្យសព ប៉ុន្តែឥឡូវនេះ សហ ជីពវៀតណាមមានសកម្មភាពដូចជា បង្កើតលក្ខខណ្ឌឲ្យកម្មករមានទីកន្លែងលេង កម្សាន្ត មានថ្ងៃឈប់សម្រាកដើម្បីស្ដារកម្លាំងពលកម្មឡើងវិញ”។  

“សកម្មភាពបានធ្វើឡើងយ៉ាងសកម្មណាស់។នៅថ្ងៃឈប់សម្រាក បុណ្យតេត សហជីពតែងតែរៀបចំការសម្តែងសិល្បៈនិងការប្រកួតកីឡា។ ដល់ចុងឆ្នាំ រៀបចំរថយន្តបញ្ជូនកម្មករទៅផ្ទះវិញ។ ការយកចិត្តទុកដាក់ពីសហជីព គឺជាសេចក្តីរីករាយ និងការលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់ពួកយើង”។

ចូលរួមក្នុងការកសាងគោលនយោបាយទាក់ទងនឹងសិទ្ធិនិងផលប្រយោជន៍របស់កម្មករ

ដើម្បីអនុវត្តន៍ឲ្យបានល្អនូវតួនាទីជាអ្នកតំណាង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវ និងថែទាំផលប្រយោជន៍របស់សមាជិកសហជីព និងកម្មករ សហ ជីពវៀតណាមក៏បានចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាងគោល នយោបាយទាក់ទងនឹងសិទ្ធិនិងផលប្រយោជន៍របស់កម្មករទៀតផង។  នាពេលកន្លងមក អង្គការសហជីពបានសិក្សាស្រាវជ្រាវ ស្នើ និងចូលរួមយ៉ាង សកម្មក្នុងការកសាងនិងអនុវត្តគោលនយោបាយ ច្បាប់ទាក់ទងនឹងសិទ្ធិនិងផល ប្រយោជន៍របស់កម្មករ ដូចជា៖ ច្បាប់ស្តីពីការធានារ៉ាប់រងសង្គម (វិសោធនកម្ម) ច្បាប់ភូមិបាល (វិសោធនកម្ម) ច្បាប់ស្តីពីការងារ។ (វិសោធនកម្ម); ចូលរួមកសាងផែនការកែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍សម្រាប់កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិក កងកម្លាំងប្រដាប់អាវុធ និងកម្មករក្នុងសហគ្រាស ក៏ដូចជាអនុក្រឹត្យស្តីពី លំនៅឋានសង្គម ក្នុងច្បាប់ស្តីពីលំនៅឋាន ឆ្នាំ២០២៣ ផងដែរ។

អញ្ជើញថ្លែងក្នុងពិធីរំលឹកខួបលើកទី ៩៥ ទិវាបង្កើតសហជីពវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសម្តែងថា៖ “ខ្ញុំសង្ឃឹមថា សហជីពគ្រប់ជាន់ថ្នាក់ នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ប្តេជ្ញាចិត្ត អនុវត្តន៍ក្នុងអាណត្តិ ២០២៣ - ២០២៨ អង្គការសហជីព និងចលនាកម្មករ និយោជិត វៀតណាម ប្រាកដថានឹងមានការបោះជំហានអភិវឌ្ឍន៍ថ្មីៗ បង្កើតសមិទ្ធិផលកាន់តែ ធំធេងនិងគួរឱ្យចាប់អារម្មណ៍ជាក់ជាពុំខាន រួមចំណែកយ៉ាងសក្តិសមក្នុងបុព្វហេតុ ផ្លាស់ប្ដូរថ្មី អនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើប កម្មប្រទេសជាតិ រួមចំណែកអនុវត្តន៍បេសកកម្មជាប្រវត្តិសាស្ត្ររបស់វណ្ណៈកម្មករ ចំពោះប្រទេសជាតិ និងប្រជាជន; កសាងប្រទេសវៀតណាមឱ្យកាន់តែរីកចម្រើន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”។

ក្រោយរយៈពេល៩៥ឆ្នាំនៃការចាប់បដិសន្ធិនិងអភិវឌ្ឍន៍ សហជីពវៀតណាម បានអះអាងយ៉ាងច្បាស់នូវតួនាទីរបស់ខ្លួន ជាអង្គការដែលខិតខំប្រឹងប្រែងជានិច្ចដើម្បី សិទ្ធិនិងផលប្រយោជន៍របស់វណ្ណៈកម្មករ និងនិយោជិត។ សហជីពនឹងបន្តពង្រីក ប្រពៃណីនេះ ដោយអះអាងនូវតួនាទីគន្លឹះរបស់ខ្លួនក្នុងការកសាងវណ្ណៈកម្មករ វៀតណាមឱ្យកាន់តែរឹងមាំ៕

ប្រតិកម្មទៅវិញ