ការសួរដេញដោលនៅរដ្ឋសភា៖ ទំនួលខុសត្រូវរបស់តំណាងរាស្ត្រនៅចំពោះមុខអ្នកបោះឆ្នោត

Chia sẻ

(VOVWORLD) - សម័យប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោល នៅក្នុងក្របខ័ណ្ឌ សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃកន្លះ ដោយចាប់ផ្តើមពីថ្ងៃទី៤ មិថុនា ដែលផ្តោតលើបញ្ហាចំនួន ៤ ក្នុងវិស័យ៖ ធនធាននិងបរិស្ថាន ឧស្សាហកម្ម និងពាណិជ្ជកម្ម សវនកម្ម វប្បធម៌ កីឡា និង ទេសចរណ៍។ នេះជាសកម្មភាពជាប្រចាំនៅក្នុងសម័យប្រជុំរដ្ឋសភា ដែលបង្ហាញពី ទំនួលខុសត្រូវរបស់តំណាងរាស្រ្តនៅចំពោះមុខអ្នកបោះឆ្នោតរបស់ខ្លួនក្នុងនាមជាអ្នកតំណាងនៃអំណាចរបស់ប្រជាជន តាងនាមប្រជាជន ដើម្បីស្នើឱ្យរដ្ឋមន្ត្រី និងប្រមុខ ផ្នែកនានា ត្រូវឆ្លើយតប ស្រាយបំភ្លឺពីការទទួលខុសត្រូវរបស់ពួកគេ។

ការសួរដេញដោលនៅរដ្ឋសភា៖ ទំនួលខុសត្រូវរបស់តំណាងរាស្ត្រនៅចំពោះមុខអ្នកបោះឆ្នោត - ảnh 1រូបថតឧទាហរណ៍៖ quochoi.vn

សម័យប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់រដ្ឋសភា ត្រូវបានផ្សាយបន្តផ្ទាល់តាមរលកទូរទស្សន៍និងវិទ្យុជូនអ្នកបោះឆ្នោត និងប្រជាពលរដ្ឋទូទាំង ប្រទេស។ សកម្មភាពសួរដេញដោលរបស់រដ្ឋសភានាពេលកន្លងនេះ បានរួមចំណែក យ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាសង្គម ជះឥទ្ធិពលយ៉ាងជាក់ស្តែង និងជំរុញឱ្យ ភ្នាក់ងាររដ្ឋបង្កើនគុណភាព និងប្រសិទ្ធភាពប្រតិបត្តិការ។

សួរដេញដោលបានត្រឹមត្រូវនិងចំបញ្ហា

ការត្រៀមរៀបចំសម្រាប់សម័យប្រជុំសួរដេញដោលលើកនេះ ត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់តាំងពីពេលឆាប់ៗ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបាន ជ្រើសរើសក្រុមបញ្ហាសម្រាប់សួរដេញដោលតាំងពីពេលឆាប់ៗ បង្កើតលក្ខខណ្ឌ អំណោយផលដើម្បីឲ្យរដ្ឋមន្ត្រី និងប្រមុខផ្នែកនានា ពិនិត្យមើល វាយតម្លៃ និងធ្វើ របាយការណ៍លម្អិតអំពីក្រុមបញ្ហាដែលត្រូវបានចោទសួរ។ ឈរលើមូលដ្ឋាននោះ សមាជិករដ្ឋសភាមានពេលវេលាគ្រប់គ្រាន់ដើម្បីស្រាវជ្រាវ សួរសំណួរឲ្យបានត្រឹមត្រូវ និងចំខ្លឹមសារសំខាន់ៗ ពាំនាំនូវបំណងប្រាថ្នា និងសាររបស់អ្នកបោះឆ្នោតជូនចំពោះ បណ្ដារដ្ឋមន្ត្រីនិងប្រមុខផ្នែក។ លោកស្រី Nguyen Thi Ngoc Xuan សមាជិការដ្ឋសភា ខេត្ត Binh Duong បានវាយតម្លៃថា៖

“ខ្ញុំសូមកោតសរសើរចំពោះការដែល បន្ទាប់ពីសម័យប្រជុំនីមួយៗ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាតែងតែជ្រើសរើសនូវមតិ និងសំណើរមួយចំនួនដែលមិន ទាន់ត្រូវបានដោះស្រាយ ដើម្បីត្រួតពិនិត្យ និងបង្កើតការផ្លាស់ប្តូរជាក់ស្តែងក្នុងការ អនុវត្តជាក់ស្ដែង។ ពីនោះ រដ្ឋសភានឹងស្រាវជ្រាវ និងស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីលើកកំពស់មុខងារ ភារកិច្ច និងអំណាច បង្កើនគុណភាពប្រតិបត្តិការ ជាពិសេស ការរៀបចំសកម្មភាពត្រួតពិនិត្យ ដើម្បីបំពេញសេចក្តីប្រាថ្នាស្របច្បាប់របស់អ្នកបោះឆ្នោត”។

ខ្លឹមសារសំខាន់ៗជាច្រើនត្រូវបានអ្នកបោះឆ្នោតរំពឹងទុក

នៅសម័យសួរដេញដោលក្នុងសម័យប្រជុំរដ្ឋសភាលើកនេះ បញ្ហាចំនួន ៤ ក្រុមដែលត្រូវបានជ្រើសរើសសម្រាប់សួរដេញដោល សុទ្ធតែជាបញ្ហាដោយមានអត្ថន័យ ទាំងក្នុងរយៈពេលខ្លីផងនិងយូរអង្វែងផង សម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋ កិច្ច-សង្គមរបស់ប្រទេសជាតិនាពេលខាងមុខ ព្រមទាំងជះឥទ្ធិពលផ្ទាល់ដល់ជីវភាព រស់នៅប្រជាជនផងដែរ។ ដោយយកចិត្តទុកដាក់ដល់គោលនយោបាយពិសេស ក្នុង ការទាក់ទាញការវិនិយោគសម្រាប់សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ លោក Luu Ba Mac សមាជិករដ្ឋសភាខេត្ត Lang Son បានសម្តែងថា៖

“រដ្ឋាភិបាលចាំបាច់ត្រូវមានយន្តការ គោលនយោបាយ និងដំណោះស្រាយសម្រាប់ជួរសិល្បករ និងតារាសម្តែងដែលផុតអាយុអាជីព ប៉ុន្តែមិនទាន់ដល់អាយុចូលនិវត្តន៍នៅឡើយ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវមានយន្តការ និងគោលនយោបាយ ដើម្បីទាក់ទាញ និងលើកទឹកចិត្តដល់អ្នកធ្វើការក្នុងវិស័យនេះផងដែរ។ ពីនោះ អាច រួមចំណែកលើកកម្ពស់គុណភាពនៃកម្មវិធីសិល្បៈ ទាំងបំពេញភារកិច្ចនយោបាយផង និងឆ្លើយតបបានយ៉ាងល្អចំពោះតម្រូវការកាន់តែខ្ពស់ក្នុងការកម្សាន្តវប្បធម៌ របស់ ប្រជាជន សិល្បៈករ និងតារាសម្ដែងម្នាក់ៗផងដែរ”។ លើវិស័យវប្បធម៌ កីឡា និងទេសចរណ៍ ជាពិសេសបញ្ហាទាក់ទិននឹងគោល នយោបាយពិសេសក្នុង ការទាក់ទាញការវិនិយោគសម្រាប់សកម្មភាពវប្បធម៌ កីឡា ទេសចរណ៍ និងការធ្វើអាជីវកម្មនូវសម្ភារៈប្រវត្តិសាស្ត្រ វប្បធម៌របស់ប្រទេសជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌នោះ លោកសាស្ត្រាចារ្យរងបណ្ឌិត Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភាបានឲ្យដឹងថា៖

“ក្នុងសម័យបច្ចុប្បន្ន បញ្ហាអភិវឌ្ឍន៍វប្បធម៌មនុស្សវៀតណាមមានឱកាសច្រើន ប៉ុន្តែក៏ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដែរ។ គួរធ្វើយ៉ាងណាដើម្បីឆ្លៀតយកឱកាស ធ្វើយ៉ាងណាដើម្បីជំនះលើបញ្ហាប្រឈម ដោះស្រាយចំណុចរាំងស្ទះក្នុងការអភិវឌ្ឍវប្បធម៌ ដើម្បីឲ្យវប្បធម៌ពិតជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ពិតជាគោលដៅ និង កម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបំផុសសេចក្ដីប្រាថ្នានៃការ អភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន សុភមង្គល។ ទាំងនោះប្រាកដជាភារកិច្ចដ៏ សំខាន់មួយនាពេលខាងមុខជាពុំខាន”។

ការសួរដេញដោលគឺជាទម្រង់ដ៏សំខាន់នៃការត្រួតពិនិត្យ បង្ហាញពីទំនួល ខុសត្រូវរបស់រដ្ឋសភា និងសមាជិករដ្ឋសភាចំពោះអ្នកបោះឆ្នោត ទន្ទឹមនឹងនោះក៏ កំណត់យ៉ាងច្បាស់នូវទំនួលខុសត្រូវរបស់ប្រមុខស្ថាប័នមុខងារក្នុងវិស័យដែលគេ ទទួលបន្ទុកផងដែរ។ ស្រាយបំភ្លឺបញ្ហាដែលអ្នកបោះឆ្នោតមានការយកចិត្តទុកដាក់ នាំចេញដំណោះស្រាយជាក់លាក់ និងទាន់ពេលវេលា ដើម្បីដោះស្រាយការជំពាក់ ជំពិនប្រកបដោយប្រសិទ្ធភាព គឺជាអ្វីដែលសមាជិករដ្ឋសភា និងអ្នកបោះឆ្នោតរំពឹង ទុក។ ពីនោះ បង្កើតការផ្លាស់ប្តូរជាវិជ្ជមាន សម្រេចភារកិច្ចដោយជោគជ័យរហូត ដល់ដំណាច់ឆ្នាំ ២០២៤ ក៏ដូចជាសម្រាប់អាណត្តិ២០២១ - ២០២៦ ទាំងមូល ផងដែរ៕

ប្រតិកម្មទៅវិញ