ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆមាសទី ១ ឆ្នាំ ២០២២ បន្តមានស្ថិរភាព (រូបថត៖ ទស្សនាវដ្តីឧស្សាហកម្ម និងពាណិជ្ជកម្ម) |
មុននេះ សេចក្ដីសម្រេចចិត្តលេខ ០១ ឆ្នាំ ២០២២ របស់រដ្ឋាភិបាលបានដាក់ចេញសេណារីយ៉ូកំណើនពី ៥,១ ទៅ ៥,៧% ក្នុងឆមាទី ១ ឆ្នាំ ២០២២។ ។ សមិទ្ធិផលនេះមានសញ្ញាសម្គាល់សម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងឆមាសទី ១ ឆ្នាំ ២០២២។
យោងតាមតួរលេខស្ថិតិរបស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆមាសទី ១ ឆ្នាំ ២០២២ បន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ហើយតុល្យភាពធំៗនានាត្រូវបានធានា។ គួរកត់សម្គាល់ថា សហគ្រាសដែលបានបង្កើតថ្មី និងចូលរួមទីផ្សារឡើងវិញក្នុងឆមាសទី ១ ឆ្នាំ ២០២២ មានចំនួនជាង ១ ម៉ឺនអង្គភាព ក្នុងនោះសហគ្រាសទើបបង្កើតថ្មីមានចំនួនជាង ៧៦ ពាន់អង្គភាព ដែលជាចំនួនខ្ពស់បំផុតតាំងពីមុនមក ដោយអះអាងពីជំនឿទុកចិត្ត និងក្ដីសង្ឈឹមរបស់សហគមន៍ធុរកិច្ចចំពោះការស្ដារខឿនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានាពេលខាងមុខ។
សមិទ្ធិផលទាំងនេះគឺមកពីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូលក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លទ្ធផលទាំងនេះកាន់តែគួរឲ្យគោរព ក្នុងបរិបទដែលនៅក្នុងប្រទេសជាតិ និងអន្តរជាតិមានឱកាសអំណោយផល និងការលំបាកជាច្រើនក្នុងឆមាសទី ១ ឆ្នាំ ២០២២។ ជាពិសេស ស្ថានភាពពិភពលោកមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដែលជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន តម្លៃប្រេងសាំង និងសម្ភារៈកើនឡើង; អតិផរណាខ្ពស់ គោលនយោបាយរូបិយវត្ថុរបស់ប្រទេសជាច្រើនបានផ្លាស់ប្តូរ ហានិភ័យ អស្ថិរភាពហិរញ្ញវត្ថុ និងរូបិយវត្ថុ វិបត្តិសន្តិសុខស្បៀងអាហារសកលលោក។
ក្នុងបរិបទនោះ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីបានដឹកនាំតាមទិសដៅត្រឹមត្រូវយ៉ាងខ្លាំង ជាប់លាប់ និងទាន់ពេលវេលា។ ក្រសួង វិស័យ និងមូលដ្ឋានបានក្តាប់ យ៉ាងប្ដូរផ្ដាច់ ស្រុះចិត្តគំនិតគ្នា និងទាន់ពេលវេលា។ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាបានជ្រួតជ្រាបអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវភារកិច្ច និងដំណោះស្រាយ ដែលមានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ០១/NQ-CP របស់រដ្ឋាភិបាល ស្របតាមស្មារតីនៃប្រធានបទប្រតិបត្តិការឆ្នាំ ២០២២ “សាមគ្គីភាព វិន័យ ម្ចាស់ការសម្របខ្លួន សុវត្ថិភាព ប្រសិទ្ធភាព ស្តារនិងអភិវឌ្ឍន៍ឡើងវិញ” ។ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីបានដឹកនាំការអនុវត្តភារកិច្ចជាប្រចាំ សម្របខ្លួនជាមួយបរិបទថ្មី ដោយផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រឈម។ ជាពិសេស
យោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២២ (រូបថត៖ baoquocte.vn) |
រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រីបានផ្តោតសំខាន់ទៅលើជំហានលោតផ្លោះយុទ្ធសាស្ត្រចំនួន ៣ អំពីរបៀបរបប ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ កំណើន GDP ដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងឆមាសទី ១ ឆ្នាំ ២០២២ របស់វៀតណាមបានធ្វើឱ្យអង្គការអន្តរជាតិវាយតម្លៃជាវិជ្ជមានយ៉ាងខ្លាំងអំពីសេដ្ឋកិច្ចវៀតណាម។ យោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២២។ វៀតណាមក៏ជាប្រទេសតែមួយគត់នៅលើពិភពលោកដែលត្រូវបាន ធនាគារពិភពលោក (WB) ព្យាករណ៍កែសម្រួល សន្ទុះកំណើន GDP ពី ៥,៥% នៅដើមខែមករា ឆ្នាំ ២០២២ ទៅជា ៥,៨% ក្នុងខែមិថុនា ឆ្នាំ ២០២២។ មុននេះ នៅចុងខែឧសភា ទីភ្នាក់ងាររៀបចំណាត់ថ្នាក់ទំនុកទុកចិត្ត S&P Global Ratings បានដំឡើងចំណាត់ថ្នាក់ទំនុកទុកចិត្តជាតិរយៈពេលវែងរបស់វៀតណាមទៅជា BB+ (ពីកម្រិត BB) យថាទស្សន៍"ស្ថិរភាព" នាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសទាំងពីរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែល ត្រូវបានតម្លើងកម្រិតទំនុកទុកចិត្តចាប់ពីដើមឆ្នាំមក។
រាល់លទ្ធផលជាវិជ្ជមានយ៉ាងខ្លាំងអំពីកំណើនក្នុងឆមាសទី ១ ឆ្នាំ ២០២២ របស់វៀតណាមគឺមកពីសមិទ្ធិផលគ្រប់គ្រងជំងឺរាតត្បាតនិងការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ឈ្លាសវៃ និងទាន់ពេលវេលានារយៈពេលកន្លងទៅរបស់បក្ស និងរដ្ឋវៀតណាម។ វៀតណាមមិនអាចសម្រេចបានកំណើនខ្ពស់ ប្រសិនបើគ្មានជោគជ័យនៃយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ដែលនាំវៀតណាមក្លាយទៅជាប្រទេសមួយដែលមានអត្រាគ្របដណ្តប់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក ហើយគ្រប់គ្រងជំងឺរាតត្បាត។ វៀតណាមក៏មិនអាចសម្រេចបានកំណើនបែបនេះដែរ ប្រសិនបើប្រទេសជាតិមិនផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យទាន់ពេលវេលាទៅជាការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ចាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២១។ វៀតណាមក៏មិនអាចសម្រេចបានកំណើនផងដែរ បើមិនបើកសកម្មភាពសេដ្ឋកិច្ចនៅខែមិនា ឆ្នាំ ២០២២ បើទោះបីជាទីក្រុងហាណូយនៅតែមានករណីឆ្លងជំងឺកូវីដ ១៩ យ៉ាង ច្រើនក៏ដោយ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតពីទស្សនៈរបស់ក្បាលម៉ាស៊ីនរដ្ឋ “ច្បាមជាប់ការពិតជាក់ស្ដែង ចាប់ផ្តើមពីការពិតជាក់ស្ដែង យកការពិតជាក់ស្ដែងជាងរង្វាស់” ដើម្បីសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គ។ ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលនារយៈពេលកន្លងទៅបានជួយខឿនសេដ្ឋកិច្ចវៀតណាមរីកចម្រើនគួរឲ្យកត់សម្គាល់រួមចំណែកដ៏ធំធេងទៅក្នុងការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចឆ្នាំ ២០២២ ក៏ដូចជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កកាល ២០២១ -២០២៥ ផងដែរ៕