ទិដ្ឋភាពនៅសន្និបាតនេះ |
នៅសន្និបាតលើកទី១០ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បានប្រព្រឹត្តទៅនាព្រឹថ្ងៃទី១៦ ខែឧសភា។ តាមរបៀបវារៈ គណៈកម្មាធិការមជ្ឈឹមនឹងស្ដាប់ការរាយការណ៍ក៏ដូចជាពិភាក្សាអំពីពង្រាងរបាយការណ៍រយៈពេល១០ឆ្នាំអនុវត្តកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យអន្តរកាលឆ្ពោះទៅលទ្ធិសង្គមនិយម (បំពេញបន្ថែមនិងអភិវឌ្ឍន៍ឆ្នាំ២០១១)។ តាមការវាយតម្លៃថា ការអនុវត្តកម្មវិធីនយោបាយឆ្នាំ២០១១បានបង្កើតឡើងស្មារតីប្រឡងប្រណាំងយ៉ាង ផុលផុស ការរួមដៃរួមកម្លាំងរបស់ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនគ្រប់ស្រទាប់ក្នុងការកសាងបក្ស រដ្ឋអំណាច ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបង្កើតជំនឿជាក់សម្រាប់ប្រជាជន ផងដែរ។
សមិទ្ធផលគួរអោយកត់សម្គាល់ក្រោយរយៈពេល១០ឆ្នាំអនុវត្តន៍កម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យអន្តរកាលឆ្ពោះទៅលទ្ធិសង្គមនិយម (បំពេញបន្ថែមនិងអភិវឌ្ឍន៍ឆ្នាំ២០១១) នោះ គឺការអភិវឌ្ឍខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។
ការខិតខំប្រឹងប្រែងដំណើការសេចក្ដីសម្រេចចិត្តរបស់បក្សចូលក្នុងជីវភាពរស់នៅ
ទស្សនៈក្នុងកម្មវិធីនយោបាយឆ្នាំ២០១១បានលើកច្បាស់ថា៖ “ការអភិវឌ្ឍយ៉ាងឆាប់រហ័សដោយតភ្ជាប់នឹងការអភិវឌ្ឍប្រកបដោយចីរភាពគឺជាសំណូមពរពេញលេញក្នុងយុទ្ធសាស្ត្រ”។ ជាក់ស្ដែងគឺ ល្បឿនកំណើនសេដ្ឋកិច្ចបានមានការវិវត្តន៍យ៉ាងសកម្ម។ GDP ឆ្នាំ២០១៨បានកើនឡើងយ៉ាងខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១១មក។ ការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញមានការរីក ចម្រើន ការដោះស្រាយបញ្ហាធនាគារដូចជាបំណុលសាធារណៈនិងបំណុលខូច ការធានាសន្តិសុខសង្គម ក៏ដូចជាការធ្វើសមាហរណកម្ម ក៏ត្រូវបានជំរុញយ៉ាងខ្លាំងក្លាផងដែរ។ ជាពិសេសគឺលើវិស័យកសិកម្ម ទំហំនាំចេញរបស់វៀតណាមក្នុងឆ្នាំ២០១៨បានហួសពី៤០ពាន់លានដុល្លាអាមេរិក។ បណ្ឌិត Ha Phuc Mich ប្រធានសមាគមន៍កសិកម្មសរីរាង្គវៀតណាម បានវាយតម្លៃថា៖
“ក្នុងអំឡុងពេល១០ឆ្នាំអនុវត្តន៍កម្មវិធីនយោបាយរបស់បក្ស លើវិស័យកសិកម្ម កសិករនិងជនបទនោះ គឺយើងបានចេញផ្សាយសេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៧ដែលជះឥទ្ធិពលដ៏ធំធេង។ ជាពិសេសគឺបានបង្កើតឡើងការផ្លាស់ប្ដូរថ្មីក្នុងជីវភាពរស់នៅរបស់ប្រជាកសិករនៅតំបន់ជនបទទូទាំងប្រទេស លើកស្ទួយជីវភាពរស់នៅរបស់ប្រជាកសិករ។ អាត្រាក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំង ហើយអង្គការសហប្រជាជាតិក៏បានកត់សម្គាល់នូវស្នាដៃក្នុងការកាត់បន្ថយភាពក្រីក្ររបស់វៀតណាមផងដែរ”។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ជាពិសេសគឺចាប់ពីមហាសន្និបាតបក្សលើកទី១២មក វៀតណាមបានដំណើរការយ៉ាងសកម្មនូវការកែលម្អរបៀបរបប គោលនយោបាយ ក៏ដូចជាប្រព័ន្ធនយោបាយអោយបានសមស្របនឹងមុខងារនិងភារកិច្ចនៃស្ថាប័ននីមួយៗក្នុងក្បាលម៉ាស៊ីនរដ្ឋផងដែរ។ រដ្ឋសភានីតិកាលទី១៣ ទី១៤ បានធ្វើជាក់ស្ដែងភាវូបនីយកម្មនូវគោលជំហរ គោលនយោបាយនៅក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១១ ទី១២ ក្លាយទៅជាភារកិច្ចយុទ្ធសាស្ត្រនានាដូចជា៖ សេចក្ដីសម្រេចចិត្តស្ដីពីភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម សេចក្ដីសម្រេចចិត្តស្ដីពីផែនការ ហិរញ្ញវត្ថុ ឬផែនការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ជាដើម។ លោក Le Thanh Van សមាជិកគណៈកម្មាធិការហិរញ្ញវត្ថុថវិកានៃរដ្ឋសភាបានអះអាងថា៖
“គោលនយោបាយទាំងអស់នោះ សុទ្ធតែបង្ហាញនូវស្មារតីនាំសេចក្ដីសម្រេចចិត្តនៃមហាសន្និ បាតបក្សចូលក្នុងជីវភាពរស់នៅ ក៏ដូចជាបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងអំពីសេដ្ឋកិច្ច នយោបាយ ស៊ីវិល វិទ្យាសាស្ត្របច្ចេកទេស ទៀតផង។ ចាប់តាំងពីមហាសន្និបាតបក្សលើកទី១២មក ប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជាស្ថាប័នរដ្ឋ រដ្ឋាភិបាល និងស្ថាប័នយុត្តិធម៌មជ្ឈឹមទាំងអស់បានចូលរួមនាំសេចក្ដីសម្រេចចិត្តរបស់បក្សចូលក្នុងជីវភាពរស់នៅ”។
ប្រជាជនជានិច្ចកាលគាំទ្រនិងជឿជាក់ទៅលើការដឹកនាំរបស់បក្ស
កម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យអន្តរកាលឆ្ពោះទៅរកលទ្ធិសង្គមនិយម (បំពេញបន្ថែមនិងអភិវឌ្ឍន៍ឆ្នាំ២០១១) បានសង្កត់ធ្ងន់ថា៖ លទ្ធិសង្គមនិយមដែលប្រជាជន វៀត ណាមកសាងឡើងនោះគឺសង្គមមួយដោយមានប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព អរិយ្យធម៌ និងប្រជាជនធ្វើជាម្ចាស់។ នេះជាសេចក្ដីប្រាថ្នារបស់ប្រជាជន និងជាជម្រើសត្រឹមត្រូវរបស់បក្ស។ ប្រជាជនវៀតណាមជានិច្ចកាលសាមគ្គីគ្នា ឧស្សាហ៍ព្យាយាមធ្វើពលកម្មនិងច្នៃប្រឌិត គាំទ្រនិងជឿជាក់ទៅលើការដឹកនាំរបស់បក្ស។ សាស្ត្រាចារ្យ បណ្ឌិត Nguyen Dang Dung នៅមហាវិទ្យាល័យជាតិហាណូយ បានអោយដឹងថា៖
“ក្រោយរយៈពេល១០ឆ្នាំអនុវត្តន៍កម្មវិធីនយោបាយរបស់បក្សមក យើងទទួលបានស្នាដៃជាក់ស្ដែងមួយចំនួន។ យើងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញហើយកំណត់យ៉ាងច្បាស់នូវរូបភាពចំនួន២គឺប្រជាធិបតេយ្យដោយផ្ទាល់និងប្រជាធិបតេយ្យតំណាង។ វាក៏ជាលើកដំបូងដែលយើងបានកំណត់យ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញអំពីគោលដៅការពារសិទ្ធិមនុស្សនិងការពាររបបផងដែរ។ ការបែងចែកភារកិច្ចរវាងបណ្ដាស្ថាប័នរដ្ឋក៏កាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នោះគឺស្នាដៃល្អៗ ដើម្បីអះអាងថា រដ្ឋកំពុងអនុវត្តន៍គោលដៅរបស់ប្រជាជន ជ្រើសរើសដោយប្រជាជន និងដើម្បីប្រជាជន”។
អាចនិយាយបានថា ក្រោយរយៈពេល១០ឆ្នាំអនុវត្តន៍កម្មវិធីនយោបាយរបស់បក្សមក ប្រទេសវៀតណាមបានមានការវិវត្តន៍សំខាន់ៗលើគ្រប់វិស័យចាប់តាំងពីនយោបាយ សេដ្ឋកិច្ច វប្បធម៌និងសង្គម។ ដោយឈរលើសមិទ្ធផលទាំងនោះ វៀតណាមនឹងបន្តលើកកំពស់ចំណេះដឹងនិងអភិវឌ្ឍន៍ ដើម្បីកសាងលទ្ធិសង្គមនិយមប្រកបដោយជោគជ័យ៕