ក្រោយពីការចាប់ដៃរវាងមហាអំណាចចំនួន២នៅទ្វិបអាស៊ី។

ANH HUYEN Theo VOV -
Chia sẻ
VOV-នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ទើបនឹង
បានបញ្ចប់ដំណើរ​ទស្សន​កិច្ចក្នុងរយៈពេល៣ថ្ងៃនៅ
ប្រទេសជិតខាងឥណ្ឌា។ ជ្រើសរើសឥណ្ឌាជា​កន្លែង​បង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចនៅប្រទេស
ចំនួន៤ក្រោយពេលទទួល​ដំណែងជានាយករដ្ឋមន្ត្រីជាកន្លែងយកចិត្តទុកដាក់
បំផុតរបស់ប៉េកាំង សំដៅបង្កើនពាណិជ្ជកម្ម​វិនិយោគ​ជាមួយ New Delhi ផង បង្កើតទំនុកទុកចិត្តខាងនយោបាយជាមួយ​ឥណ្ឌាផងបន្ទាប់ពីបណ្ដាការខ្វែង គំនិតក្នុងអតីតកាលនិងបច្ចុប្បន្នកាលទាក់ទិនដល់បញ្ហាជាច្រើន។ ប៉ុន្តែ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថាផ្ទុយនឹងបណ្ដាពាក្ស​សំដីការទូតដ៏ល្អ និងការចាប់ដៃសហប្រតិបត្តិការនោះ លទ្ធផលទទួលបានក្នុង​ដំណើរ ទស្សនកិច្ចលើកនេះគឺមិនច្រើនឡើយ។

ក្រោយពីការចាប់ដៃរវាងមហាអំណាចចំនួន២នៅទ្វិបអាស៊ី។ - ảnh 1
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ Manmohan Singh។ (vov.vn)


        VOV-ក្នុងកំដៅថ្ងៃនៃរដូវក្តៅ New Delhi នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ
Manmohan Singh បានទទួលជួបសន្ទនាជាមួយសមភាគី Li Keqiang ជាប្រមុខ
រដ្ឋ។ ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី​ប្រទេសម្ចាស់ផ្ទះ នាយករដ្ឋមន្ត្រី
Li Keqiang បានអះអាងថា ដំណើរទស្សនកិច្ច​គឺ​សំដៅធ្វើឲ្យពិភពលោកឃើញ
ថាទំនុកទុកចិត្តនយោបាយទៅវិញទៅមករវាង​ឥណ្ឌានិងចិនកំពុងបានកើនឡើង
ពីមួយថ្ងៃទៅមួយថ្ងៃ និងភាគីទាំងពីរមាន​ផល​ប្រយោជន៍រួមច្រើនជាងបើប្រៀប
នឹងការខុសប្លែក។ ឆ្លើយតបវិញនោះ នាយករដ្ឋមន្ត្រី Manmohan Singh ក៏សង្កត់
ធ្ងន់ថា ឥណ្ឌានិងចិនសុទ្ធតែជាមហាអំណាចចំនួន​២​កំពុងអភិវឌ្ឍន៍និងក្លាយ
ទៅជាដៃគូរយុទ្ធសាស្ត្រក្នុងបញ្ហាអន្តរជាតិជាច្រើន។ ដូច្នេះមិនអាចទុកឲ្យបណ្ដា
បញ្ហានៅស្ថិតស្ថេរជិះឥទ្ធិពលដល់ការអភិវឌ្ឍន៍នៃ​ទំនាក់ទំនងទ្វេភាគីឡើយ ពិសេសគឺពាណិជ្ជកម្មនិងវិនិយោគ។

        ក៏ប៉ុន្តែពាក្យសម្ដីគឺមិនងាយដូចជាទង្វើឡើយ។ ទោះបីជាចិនក្លាយទៅជា
ដៃគូរ​ពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌាក្តី ប៉ុន្តែការខាតបង់ថវិការពាណិជ្ជកម្មកាន់
តែធំ​ឡើង​ពីមួយថ្ងៃទៅមួយថ្ងៃកំពុងបង្កើននូវការខ្វែងគំនិតរវាងភាគីទាំងពីរ។
ចាប់ផ្ដើម​ពី​លេខសូន្យក្នុងឆ្នាំ១៩៩០​ពាណិជ្ជកម្មទ្វេភាគីចិន-ឥណ្ឌាបានលំអៀង
ទៅខាង​ចិន។ ប្រទេសនេះភាគច្រើននាំចេញអគ្គិសនីនិងសម្ភារៈទូរគមនាគមន៍
ទៅឥណ្ឌា​ប៉ុន្តែមិនបើកទ្វាឲ្យបណ្ដាវិស័យនេះរបស់ឥណ្ឌាចូលមកទីផ្សារចិន
ឡើយ។ ការ​លំបាករបស់ចិនគឺជានិច្ចកាលបដិសេធថាការខាតបង់ពាណិជ្ជកម្ម
ដោយសាររារាំងការនាំចូលឡើយ និងនិយាយថា​ការបាត់តុល្យភាពនេះគឺដោយ
សារ “ការខុស​ប្លែក​ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ”។ New Delhi មិន
ដែលពេញចិត្ត​ចំពោះមូលហេតុនេះឡើយ។ ដូច្នេះ ទោះបីអះអាងនូវបំណងចង់
រួមជាមួយចិន​បង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីក្តី ប៉ុន្តែលោក Manmohan Singh
ក៏ចាត់ទុកថា​ដើម្បីទទួលបានតួរលេខគួរឲ្យចាប់អារម្មណ៍១សែនលានដុល្លារ
អាមេរិកនាឆ្នាំ​២០១៥នោះ ប្រការសំខាន់គឺត្រូវស្វែងរកឲ្យឃើញតុល្យភាពជញ្ជីង
ពាណិជ្ជកម្មនិង​ប្រការ​នេះចំណុះភាគច្រើនទៅលើភាគីចិន។

        រួមជាមួយបញ្ហាខាតបង់ថវិការពាណិជ្ជកម្មនោះ ការខ្វែងគំនិតអំពីដែនដី
រវាង​ឥណ្ឌា​និងចិនក្នុងរយៈពេលដ៏យូរមកមិនអាចរកឃើញដំណោះស្រាយយ៉ាង​
ដាច់​ខាតក៏ជាឧបស័គ្រដើម្បីភាគីកសាងទំនុកទុកចិត្ត។ ក្នុងដំណើរទស្សនកិច្ច
​លើក​នេះ ជាថ្មីម្ដងទៀតបញ្ហាជំលោះព្រំដែនត្រូវបានដាក់លើតុចរចារប៉ុន្តែមិន​
ទទួល​បានលទ្ធផលជាក់ស្ដែងណាមួយឡើយ ក្នុងពេលដែលនាយករដ្ឋមន្ត្រី
Li Keqiang ត្រឹមតែលើកឡើងមតិបង្កើនយន្តការកសាងទំនុកទុកចិត្តនៅព្រំដែន
មាន​ជំលោះត្រួសៗតែប៉ុណ្ណោះ។ មុនពេលលោក Li Keqiang ត្រឡប់មកទីក្រុង
ប៉េកាំង​វិញនោះ កាសែតប្រជាជនបានចុះផ្សាយអត្ថបទមួយនិយាយថា​ចិននិង
ឥណ្ឌាបាន​យល់ព្រមបែងចែកបញ្ហាព្រំដែនចេញពីទំនាក់ទំនងមេនិងធានាភាព
ខុកប្លែកមិនជិះឥទ្ធិពលដល់ការអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគី។​ ជាងនេះទៅ
ទៀត ការដែល​ឥណ្ឌាកំពុងជិតស្និទ្ធជាមួយវ៉ាស៊ីនតោណពីមួយថ្ងៃទៅមួយថ្ងៃ
និងសម្ដែងចេញមិន​គាំទ្រចិនក្នុងជំលោះនៅសមុទ្រខាងកើតក៏ជាមូលហេតុ
ដែលធ្វើឲ្យទំនាក់ទំនង​ប៉េកាំង-New Delhi មិនដូចនឹងបំណងឡើយ។​ជាក់ស្ដែង
គឺក្នុងការចរចារ នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh បានបដិសេធគាំទ្រ
គោលជំហររបស់​ចិន​អំពីស្ថានភាពបណ្ដាកោះជំលោះលើសមុទ្រខាងកើត។

        ច្បាស់ណាស់ថា​ដំណើរទស្សនកិច្ច New Delhi របស់នាយករដ្ឋមន្ត្រីចិន Li
Keqiang ត្រូវបានចាត់ទុកជាភ័ស្តុតាងនៃទំនាក់ទំនងជិតខាងពិបាកសម្រុះ
សម្រួល។ ជាដៃគូរដ៏សំខាន់របស់គ្នាប៉ុន្តែខ្វះទំនុកទុកចិត្តយុទ្ធសាស្ត្រដែលធ្វើឲ្យ
ប្រទេសជិតខាងទាំងពីរនៅទ្វិបអាស៊ីពិបាកនឹងខិតមកជិតគ្នាបាន។ ដូច្នេះ
មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា​ មិនគួរសង្ឃឹម​មាន​របត់ថ្មីក្នុងទំនាក់ទំនង​រវាង
ភាគីទាំងពីរក្នុងរយៈពេលខាងមុខឡើយ៕

ប្រតិកម្មទៅវិញ