ប្រធានាធិបតីអាមេរិក លោក Donald Trump |
ផ្តើមឡើងការកំណត់ហាមប្រាមរាល់គ្រឿងបន្លះដែលធ្វើឲ្យអាវុធស្របច្បាប់ក្លាយទៅជាកាំភ្លើងយន្តដែលត្រូវបានលោក Trump ប្រគល់ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នាថ្ងៃទី ២០ កុម្ភៈនៅវិមានស ព្រមទាំង លោក Trump បានសង្កត់ធ្ងន់ទៀតថារដ្ឋាភិបាលនឹងខំប្រឹងប្រែងដោះស្រាយស្ថានភាពហឹង្សាអាវុធ។ នាថ្ងៃដដែល វិមានសក៏បានឲ្យដឹងថែមទៀតថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏កំពុងពិចារណាអំពីគំរោងច្បាប់មួយសំដៅជំរុញការប្រតិបត្តិរបស់រដ្ឋា ភិបាលសហរដ្ឋនិងរដ្ឋអំណាចអនុរដ្ឋជាមួយការត្រួតពិនិត្យជីវប្រវត្តិនិងបញ្ហាផ្លូវចិត្តរបស់អ្នកទិញកាំភ្លើងផងដែរ។ បណ្ដាកាយវិការនេះរបស់អ្នកប្រមុខវិមានស ត្រូវបានចាត់ទុកជាសញ្ញាថ្មីដែលសឲ្យឃើញថា គោលនយោបាយអំពីការគ្រប់ គ្រងអាវុធកំពុងផ្លាស់ប្តូរវិជ្ជមាន។
អំពើហឹង្សាអាវុធកើនឡើង
ប្រទេសអាមេរិកក្នុងរយៈពេលពីរខែដើមឆ្នាំ ២០១៨ នេះមិនមានស្ថិរភាព ឡើយខណៈពេលដែលប្រព្រឹត្តទៅជាបន្តបន្ទាប់ការបាញ់រះដ៏បង្ហូរឈាមដែលបានធ្វើឲ្យជនស៊ីវិលរាប់សិបនាក់ត្រូវស្លាប់ក្នុងនោះស្ថានភាពអំពើហឹង្សាអាវុធនៅសាលារៀនកើតមានឡើងដ៏ធ្ងន់ធ្ងរ។
នាថ្ងៃទី ១៤ កុម្ភៈ កន្លងទៅ ប្រជាពលរដ្ឋអាមេរិកទាំងមូលមានការរំជួលចិត្ត យ៉ាងខ្លាំងចំពោះការបាញ់រះនៅវិទ្យាល័យ Marjory Stoneman Douglas ទីក្រុង Parkland រដ្ឋ Florida ធ្វើឲ្យមនុស្សយ៉ាងហោច ណាស់ចំនួន ១៧ នាក់ត្រូវស្លាប់។ ទោះបីជាមានវ័យ ១៩ ឆ្នាំក្តី ប៉ុន្តែ មេគំនិត Nikolas Cruz អតីតសិស្សមួយរូបនៃវិទ្យាល័យនេះ ចេះប្រើប្រាស់កាំភ្លើង ហើយមាន «ចំណូលចិត្តយ៉ាងខ្លាំងទៅលើប្រភេទអាវុធ» នេះ។ មុននេះ នាខែ មករា ឆ្នាំ ២០១៨ សិស្សមានអាយុ ១៥ ឆ្នាំមួយរូបតែប៉ុណ្ណោះបានបាញ់ស្លាប់ បណ្ដាមិត្តចំនួន ២ នាក់និងធ្វើឲ្យមនុស្សចំនួន ១៨ នាក់ទៀតរងរបួសនៅអនុវិទ្យាល័យនៅទីក្រុង Kentucky ប៉ែកខាងលិចអាមេរិក។ ការបាញ់រះជាច្រើន បានកើតមានឡើងនៅអាមេរិកក៏ ប៉ុន្តែ ការបាញ់រះដ៏បង្ហូរឈាមបំផុតក្នុង ប្រវត្តិសាស្ត្រនៃប្រទេសនេះបានកើតមានឡើងនាខែតុលាឆ្នាំ ២០១៧ នៅកាស៊ីណូ Mandalay Bay ទីក្រុង Las Vegas ដែលបានធ្វើឲ្យមនុស្សចំនួន ៥៩ នាក់ត្រូវស្លាប់និងជាង ៥០០ នាក់ទៀតរងរបួស។
តាមតូរលេខស្ថិតិ គិតតាំងពីឆ្នាំ ២០១៣ រហូតមកដល់ពេលនេះ ប្រទេសអាមេរិកបានកើតមានឡើងការបាញ់រះជិត ៣០០ ក្នុងនោះ អត្រាមេគំនិត ជាសិស្សានុសិស្សនៅកំរិតខ្ពស់។ ប្រការនេះបានបណ្ដាលឲ្យមានការព្រួយបារម្ភ អំពីសុវត្ថិភាពនៅសាលារៀននៅអាមេរិកដែលធ្វើឲ្យការជជែកវែកញែកនិងបែក បាក់ផ្ទៃក្នុងប្រទេសអាមេរិកចំពោះបញ្ហាគ្រប់គ្រងអាវុធ ព្រមទាំង ជះឥទ្ធិពល អាក្រក់ទៅលើកិត្យានុភាពនិងរូបភាពរបស់ប្រទេសមួយដែលជានិច្ចកាលដាក់ សន្តិសុខនិងសណ្តាប់ធ្នាប់លើជួរមុខ។
តម្រូវការចាំបាច់នៃគំរោងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ
ក្នុងការស្ទង់មតិនាសប្តាហ៍មុនដែលសកលវិទ្យាល័យ Quinnipiac របស់ អាមេរិក បានឲ្យដឹងថា៖ អ្នកស្ទង់មតិចំនួន ៦៦% គាំទ្ររឹតបង្តឹងច្បាប់គ្រប់គ្រង អាវុធ ក្នុងពេលនោះ អ្នកប្រឆាំងស្រូបយកចំនួន ៣១% តែប៉ុណ្ណោះ។ នេះជាអត្រា គាំទ្រការគ្រប់គ្រងអាវុធខ្ពស់បំផុតគិតតាំងពីឆ្នាំ ២០០៨ កើនឡើង ២០% បើប្រៀបនឹងតូរលេខស្ថិតិនាចុងឆ្នាំ ២០១៥។ បញ្ជីឈ្មោះប្រភេទអាវុធវាយប្រហារ ដែលរដ្ឋសភាអាមេរិកអនុម័តគិតតាំងពីឆ្នាំ ១៩៩៤ បានអស់សុពលភាពនាឆ្នាំ ២០០៤ ហើយរហូតមកដល់ពេលនេះ មិនទាន់មានគំរោងច្បាប់ជំនួសណាមួយ ឡើយ។ ប្រការនេះសឲ្យឃើញនូវខ្លះចន្លោះធំក្នុងដំណើរផ្តល់លិខិតក៏ដូចជាការ គ្រប់គ្រងកម្មសិទ្ធិអាវុធនៅអាមេរិក ដែលដាស់តឿនមជ្ឈដ្ឋានមន្ត្រីអាមេរិកគប្បី មានវិធានការរឹតបន្តឹងអាវុធ។
ក្រោមអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama គំរោងច្បាប់នេះត្រូវបានយកពិភាក្សាជាច្រើនលើកជាច្រើនសារដែលធ្វើឲ្យគណបក្ស សាធារណៈរដ្ឋនិងគណបក្សប្រជាធិបតេយ្យជរជែកវែកញែកគ្នា។ ជាការពិត ជាក់ស្តែង គំរោងច្បាប់គ្រប់គ្រងអាវុធត្រូវទទួលបានការអនុម័តរបស់សាធារណៈ រដ្ឋអភិរក្សនិយមនិងសមាគមអាវុធអាមេរិក (NRA)។
ហេតុដូច្នេះហើយ ដោយមានការសម្រេចថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកចេញក្តីសង្ឃឹមអំពីការផ្លាស់ប្តូរក្នុងការគ្រប់គ្រង អាវុធ ប៉ុន្តែ នេះនៅជាការបោះជំហានបំដូងដើម្បីរាំងស្កាត់ស្ថានភាពប្រើប្រាស់ អាវុធដោយសេរីភាពនៅអាមេរិក តែប៉ុណ្ណោះ៕