(VOVworld)-យោងតាមក្រសួងការបរទេសជប៉ុនថា សន្និសិទរដ្ឋមន្ត្រីការបរទេស
ជប៉ុន ចិននិងកូរ៉េខាងត្បូងលើកទី៨នឹងបានបើកជាផ្លូវការនាថ្ងៃទី២៤សីហានៅ
ក្រុងតូក្យូប្រទេសជប៉ុន។ ប្រសិនបើបានដំណើតាមផែនការនោះ នេះនឹងជាសន្និ
សិទថ្នាក់រដ្ឋមន្ត្រីការបរទេសដំបូង ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ សំដៅដោះស្រាយ
រាល់បញ្ហានៅសេសសល់រវាងប្រទេសភូមិផង របងជាមួយទាំងបីនៅតំបន់អាស៊ី
ភាគឦសាននេះ។ប៉ុន្តែ កាយវិការអវិជ្ជមានរបស់ភាគីទាំងបី ចំពោះមុខសន្និសីទ
នេះនឹងជះឥទ្ធិពលមិនតិចឡើយទៅលើលទ្ធផលនៃព្រឹត្តិការណ៍ដ៏ សែនសំខាន់
នេះ។
|
រដ្ឋមន្ត្រីការបរទេសជប៉ុន (ឆ្វែង)និងសមភាគីចិន (រូបថតៈ IndianExpress) |
ដើម្បីត្រៀមរៀបចំឲ្យសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសលើកទី៨ អនុរដ្ឋមន្ត្រី
ការបរទេស នៃប្រទេសកូរ៉េខាងត្បូង ចិននិងជប៉ុនបានបើកកិច្ចប្រជុំនៅក្រុងតូក្យូ
នាថ្ងៃទី២១សីហា។ ចូល រួមក្នុងកិច្ចប្រជុំនេះមានវត្តមានអនុរដ្ឋមន្ត្រីការបរទេសកូ
រ៉េខាងត្បូង Kim Hyoung-zhin រួម ជាមួយសមភាគីចិនលោក Liú Zhènmín និង
Takeo Akiba របស់ជប៉ុន។ នេះជាកិច្ចប្រជុំថ្នាក់ អនុរដ្ឋមន្ត្រីការបរទេសលើកទី
១១គិតតាំងពីយន្តការនេះបានចាប់ផ្តើមអនុវត្តនាខែមិនាឆ្នាំ ២០០៧មក ដែល
បង្កើតឡើងកាណាល់សំខាន់សម្រាប់ផ្លាស់ប្តូរមតិរវាងប្រទេសទាំងបី។
ពិភាគ្សាលើខ្លឹមសារសំខាន់ៗជាច្រើន
អញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ីភាគឦ
សានទាំងបី នេះនៅមានវត្តមានរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida
និងសមភាគី២រូបគឺ លោក Yn Byung Se របស់កូរ៉េខាងត្បូងនិងលោក Wang Yi
របស់ចិន។នេះជាលើកដំបូងដែលរដ្ឋមន្ត្រីការបរទេសចិនមួយរូបបានមកដល់
ជប៉ុន គិតតាំងពីលោក Xi Jinping ក្លាយទៅ ជាប្រធានរដ្ឋចិននាឆ្នាំ២០១២។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីបានផ្លាស់ប្តូរនូវ
ទស្សនៈសំ ខាន់ៗជាច្រើនស្តីពីបញ្ហាធំៗរបស់តំបន់និងសកលលោក ក៏ដូចជា
វាយតម្លៃអំពីកិច្ចសហប្រតិ បត្តិការត្រីភាគីនិងទិសដៅអភិវឌ្ឍន៍នាពេលអនាគត
សម្រាប់កិច្ចសហប្រតិបត្តិការនេះ។ ភាគី ទាំងបីអាចនឹងពិភាគ្សាលើជម្លោះដែន
ដីរវាងចិននិងជប៉ុនពាក់ព័ន្ធដល់ប្រជុំកោះដែលតូក្យូ ហៅថា Senkaku និងភាគី
បេកាំងហៅថា Diaoyu។ ទន្ទឹមជាមួយគ្នានោះ សេអូលនិងបេកាំង ក៏អាចសំដៅ
ពិភាគ្សាទៅលើការដែលកូរ៉េខាងត្បូងនិងអាមេរិកអនុវត្តប្រព័ន្ធការពាកាំជ្រូច
រយៈឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) ។លើសពីនេះទៅទៀត រដ្ឋមន្ត្រី
ការបរទេសទាំង បីរូបនឹងផ្លាស់ប្តូរមតិអំពីការបើកទូលាយកិច្ចសហប្រតិបត្តិការ
មានផលប្រយោជន៍រួមសម្រាប់ ភាគីទាំងបី ព្រមទាំងពិភាគ្សាលើការអភិវឌ្ឍន៍
កាំជ្រូចនិងបញ្ហានុយក្លេអ៊ែររបស់សាធារណរដ្ឋ ប្រធាធិបតេយ្យប្រជាមានិតកូរ៉េ។
ភាពតានតឹងនៅចំពោះមុខសន្និសីទ
ទោះបីជាប្រទេសទាំងបីទទួលបានការស្រុះចិត្តគំនិតអំពីការរៀបចំសន្និ
សីទរដ្ឋមន្ត្រីការ បរទេសនាពេលខាងមុខក៏ដោយ ប៉ុន្តែការខ្វែងគំនិតរវាងបេកាំង
ជាមួយតូក្បូក៏ដូចជារវាងបេ កាំងជាមួយសេអូលត្រូវបានចាត់ទុកថាជះឥទ្ធិពល
មិនតិចឡើយទៅលើលទ្ធផលនៃសន្និសិទ
|
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida |
ជម្លោះយ៉ាងខ្លាំងក្លាអំពីបញ្ហាអធិបតេយ្យភាពកោះសមុទ្រដែលចិនហៅ
ថា Diaoyu និង ជបូនហៅថា Senkaku នោះ ជាចំណុចសំខាន់ប៉ះពាល់ដល់ទំនាក់
ទំនងរវាងចិននិងជប៉ុន។ ចំពោះមុខសន្និសិទ ភាគីជប៉ុនបាននាំចេញសេចកក្តី
ថ្លែងការណ៍ស្តីពីផែនការបង្កើនថវិការក ការពារជាតិបានសរឲ្យឃើញនូវគោលជំ
ច្បាស់លាស់របស់ជប៉ុនក្នុងការពង្រឹងសក្កានុពល យោធានិងវិធានការទប់ទល់
នឹងគ្រោះអាសន្នអស្ថិរភាពក្នុងតំបន់។ ជប៉ុនក៏បានពិចារណា លើការដំឡើងនា
វាយាមល្បាតនៅជុំវិញប្រជុំកោះ Senkaku។ តាមនោះ រដ្ឋាភិបាលជប៉ុន គម្រោង
នឹងស្វែងរកវិធានការអនុម័តថវិការដំឡើងនាវាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេល
ខាងមុខ។ ភាពតានតឹងរវាងចិននិងជប៉ុននៅមានបន្ទាប់ពីមួយថ្ងៃមុននឹងសន្និ
សីទរដ្ឋមន្ត្រីការ បរទេសអាស៊ីភាគឦសានបានបើកជាផ្លូវការ ខណៈដែលរដ្ឋមន្ត្រី
ការពារជាតិជប៉ុន លោក Tomomi Inada បានទៅត្រួតពិនិត្យមូលដ្ឋានរបស់
កម្លាំងការពារលើសមុទ្រ នៅ Yokosuka។
ក្នុងពេលជាមួយគ្នានោះ ការដែលវ៉ាស៊ីនតោននិងសេអូលបានឯភាពអនុ
វត្តប្រព័ន្ធម៉ី ស៊ីល THAAD នៅកូរ៉េខាងត្បូងនាខែកក្កដាឆ្នាំ២០១៦ សំដៅបង្កើន
លទ្ធភាពការពារចំពោះ មុខការគំរាមកំហែងពីស.ប.ប.កនោះ បានធ្វើឲ្យប្រះឆារ
ទំនាក់ទំនងកូរ៉េខាងត្បូងនិងចិន។ ក្រសួងការបរទេសចិនបានចាត់ទិកថា
THAAD នេះ ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើផល ប្រយោជន៍សន្តិសុខយុទ្ធសា
ស្ត្ររបស់ប្រទេសជាច្រើនក្នុងតំបន់រួមទាំងចិន។
ការខ្វែងគំនិតរបស់ប្រទេសភូមិផងរបងជាមួយគ្នាទាំងបីនេះនាពេលកន្លង
ទៅជាមូល ហេតុបណ្តាលឲ្យសន្និសីទរដ្ឋមន្ត្រីការបរទេសត្រូវពន្យាជាច្រើនលើក
ច្រើនសារ។សាធារណ មតិបានសង្ឃឹមថា នៅសន្និសីទរដ្ឋមន្ត្រីការបរទេសលើក
នេះ ភាគីទាំងបីនឹងខិតខំប្រឹងប្រែង ជំនះពុះពារនូវការខ្វែងគំនិតដើម្បីកិច្ចសហ
ប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់៕