(VOV)_បន្ទាប់ពីដំណើការចរចារ ដែលអូសបន្លាយក្នុងរយៈពេល៧ឆ្នាំ កិច្ចព្រម
ព្រៀងពាណិជ្ជកម្មនិងសេដ្ឋកិច្ចសកល រវាង EU - កាណាដា (CETA) កំពុងមានគ្រោះអាសន្នដួលរលំ ដោយសារ EU មិនទទួលបានការយល់ព្រមពីប៊ែលហ្សិក ប្រទេសជា
សមាជិករបស់ EU។ ប្រសិនបើ CETA មិនបានចុះហត្ថលេខា នេះជាការវាយប្រហារ
ខ្លាំងមួយចំពោះគោលនយោបាយពាណិជ្ជកម្មរបស់ EU ដែលកំពុងជាប់គាំងក្នុងបញ្ហា
អង់គ្លេស ចាកចេញពី EU និងស្ថានភាពកំណើនអន់ខ្សោយ។ ដូច្នេះ ការខំប្រឹងប្រែង
ការទូតត្រូវប្រមូលផ្តុំទៅលើការជួយសង្គ្រោះកិច្ចព្រមព្រៀងនេះ។
|
ការខំប្រឹងប្រែងជួយស្រោងស្រងកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU - កាណាដា |
តាមផែនការ CETA នឹងបានចុះហត្ថលេខា ក្នុងឱកាសនាយករដ្ឋមន្ត្រីកាណាដា
លោក Justin Trudeau ទៅបំពេញទស្សនកិច្ចនៅ Brussels នាថ្ងៃទី២៧តុលាខាងមុខនេះ។
ប៉ុន្តែ ក្នុងសប្ដាហ៍កន្លងទៅ ស្ថាប័ននីតិបញ្ញាត្តិ តំបន់ Wallonie របស់បែលហ្សីក បាន
បោះឆ្នោតបដិសេធ ការចុះហត្ថលេខា CETA ដោយព្រួយបារម្ភ អំពីបទដ្ឋានប្រើប្រាស់
និងការពារបរិស្ថាននៅអឺរ៉ុបនឹងបានថយចុះ។ បំរ៉ែបំរួលនេះបានជំរុញអោយឯកសារ
នេះធ្លាក់ចូលក្នុងស្ថានភាពដួលរលំ ក្រោយដំណើការចរចារ ដែលអូសបន្លាយក្នុងរយៈ
ពេល៧ឆ្នាំកន្លងទៅ។
ហេតុអ្វី CETA រងការប្រឆាំង?
ហេតុអ្វី កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយត្រូវជួបប្រទះនឹងឧបសគ្គដូច្នេះ ទោះបីជា
ត្រូវបានព្យាករណ៍ថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែម២០% និងបង្កើតការ
ងារធ្វើថ្មីចំនួន ៨ហ្មឺន។ ហើយប្រការនេះពិតជាអាចនាំមកនូវឧបសគ្គ រារាំង EU ចុះ
ហត្ថលេខាលើកិច្ចព្រមព្រងពាណិជ្ជកម្មធំផ្សេងៗទៀតដែរឬ។
ប្រសិនបើ CETA មិនបានអនុម័តនោះ ការខូចខាតដំបូងដែលគេអាចមើល
ឃើញភ្លាមៗនោះគឺក្នុងវិស័យសេដ្ឋកិច្ច។ ពីព្រោះ តាមកាសែត វិថី Wall ថា៖ CETA អាច
ជំរុញបរិមាណសេដ្ឋកិច្ចរបស់ EU ឡើងដល់ ៥,៨ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
ប្រការដែលគួរអោយព្រួយបារម្ភជាងនេះទៅទៀត ប្រសិនបើ CETA បរាជ័យនោះនឹង
នាំនាំអោយកើតអាចមានសំនួរជាច្រើន ស្ដីអំពីអនាគតរបស់គោលនយោបាយពាណិជ្ជ
កម្មរបស់ EU ។ ប្រធានក្រុមប្រឹក្សាទ្វីបអឺរ៉ុប លោក Donald Tusk បានព្រមាន EU ថា
នឹងមិនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយទៀតឡើយ ប្រ
សិនបើ CETA មិនបានអនុម័ត និង CETA អាចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មចុង
ក្រោយរបស់ប្លុកនេះ។
តើ CETA រងការប្រឆាំងដោយប្រទេសជាច្រើន ដោយសារ គេព្រួយបារម្ភថា
CETA នឹងបន្ទាបបទដ្ឋាននានាស្ដីអំពីបរិស្ថាន និងច្បាប់ការងារ។ រីឯ តំបន់ Wallonie
រដ្ឋអំណាចតំបន់ព្រួយបារម្ភថា៖ CETA កាត់បន្ថយពន្ធដារជាង៩៩% រវាងកាណាដា
និង EU ហើយប្រការនេះធ្វើអោយគេមិនអាចប្រកួតប្រជែងជាមួយផលិតផលតំលៃ
ថោកមកពីកាណាដាបានឡើយ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ការប្រឆាំងកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី បានកើនឡើងយ៉ាងខ្លាំង ដោយចាត់ទុកថា៖ កិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី ផ្តល់សិទ្ធិអោយសម្ព័ន្ធក្រុមហ៊ុនអន្តរប្រទេសជាច្រើន ហើយការខូច
ខាតជាអ្នកប្រើប្រាស់ និងពលករ។
ការខំប្រឹងប្រែងស្រោចស្រង់ CETA
ចំពោះមុខ CETA មានគ្រោះអាសន្នដួលរលំនេះ បណ្ដាជំនួបប្រាស្រ័យការទូត
ត្រូវបានជំរុញខ្លាំង ដោយមានក្តីសង្ឃឹមថាអាចជួយសង្គ្រោះកិច្ចព្រមព្រៀងនេះ។ នាថ្ងៃទី២៤តុលា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានដំណើការចរចារជា
មួយនាយករដ្ឋមន្ត្រីបែលហ្សីក លោក Charles Michel និងអភិបាលតំបន់ Wallonia របស់ បែលហ្សីក លោក Paul Magnette ដើម្បីដោះស្រាយស្ថានភាពទាល់ច្រក់។ EU បាន
ដាក់កាលកំណត់អោយបែលហ្សីក ដើម្បីនាំចេញសេចក្ដីសម្រេចចិត្តចុះហត្ថលេខាជា
មួយកាណាដាឬទេ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា បានបង្ហាញថា៖ឱកាសទាំង
ឡាយគឺពឹងផ្អែកភាគី EU សម្រេច ហើយលោកក៏បានបង្ហាញគោលបំណងថា៖នឹង
មានដំណោះស្រាយសំរាប់បញ្ហានេះ។
នាបច្ចុប្បន្ន ជំនួបប្រាស្រ័យនានាកំពុងប្រព្រឹត្តទៅយ៉ាងប្រញាប់ប្រញាល់ ដោយ
មិនចង់ឃើញការចរចារអស់រយៈ៧ឆ្នាំក្លាយទៅជាអសារបង់។ ការខូចខាតនេះគឺធំ
ណាស់ មិនគ្រាន់តែក្នុងវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងការទូត
រវាងប្រទេសនានាទៀតផង៕