កែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាលប្រកបដោយភាពល្អប្រសើរ

HONG VAN
Chia sẻ
(VOVWORLD) -កែទម្រង់ក្បាលម៉ាស៊ីនរដ្ឋជាគោលការណ៍ធំមួយ និងសំខាន់ ដែលបានកំណត់ក្នុងឯកសារបក្សជាច្រើនជាពិសេសគឺសេចក្ដីសម្រេចចិត្តលេខ ៣៩ចុះផ្សាយថ្ងៃទី ១៧មិនាឆ្នាំ២០១៥របស់ការិយាល័យនយោបាយ  

កែទម្រង់ក្បាលម៉ាស៊ីនរដ្ឋជាគោលការណ៍ធំមួយ និងសំខាន់ ដែលបានកំណត់ក្នុងឯកសារបក្សជាច្រើនជាពិសេសគឺសេចក្ដីសម្រេចចិត្តលេខ ៣៩ចុះផ្សាយថ្ងៃទី១៧មិនាឆ្នាំ២០១៥របស់ការិយាល័យនយោបាយ ស្ដីអំពីការកាត់បន្ថយបរិមាណមន្ត្រីរដ្ឋការ និងរៀបចំរចនាសម្ព័ន្ធជួរកម្មាភិបាល មន្ត្រីរដ្ឋការឡើងវិញ។ នេះក៏ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលបានយកមកពិភាក្សា ក្នុងសន្និសីទគណៈកម្មាធិការមជ្ឈឹមបក្ស លើកទី៦ នីតិកាលទី១២ នាព្រឹកថ្ងៃទី៤ តុលា នៅទីក្រុងហាណូយ។

កែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាលប្រកបដោយភាពល្អប្រសើរ - ảnh 1

កែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាលប្រកបដោយភាពល្អប្រសើរ

យោងតាមការគណនា ស្រុកមួយកាត់បន្ថយបរិមាណបុគ្គលិកចំនួនជាង៥0 នាក់នឹងជួយសន្សំរាប់រយលានដុងសម្រាប់ថវិកាជារៀងរាល់ឆ្នាំ។ មិនត្រូវនិយាយពីក្រសួងនិងស្ថាប័នមជ្ឈឹម គិតតែរូបសណ្ឋានសមស្របដែលបានអនុវត្តនៅខេត្តទីក្រុងចំនួន៦៣ ដោយមានអង្គភាពថ្នាក់ស្រុកចំនួនប្រហែល ៧00 និងអង្គភាពថ្នាក់ឃុំចំនួន ១១000 គឺបរិមាណនេះគឺច្រើនណាស់។ យោងតាមការគណនាជាលើកដំបូងនាឆ្នាំ២០២១ ប្រសិនបើកាត់បន្ថយបរិមាណបុគ្គលិកចំនួន១០% នោះថវិកាសន្សំបាន ៧ម៉ឺន ពាន់លានដុង។ នោះគឺជាចំនួនដែលមើលឃើញតែប៉ុណ្ណោះ ហើយប្រសិទ្ធភាពជាបន្តទៀតគឺធំធេងជាច្រើនថែមទៀត។

បណ្ដាបំរ៉ែបំរួលជាលើកដំបូង

        នៅមូលដ្ឋាន ការកែទម្រង់ក្បាលម៉ាស៊ីនក៏មានលទ្ធផលជាលើកដំបូងហើយ។ ឧទាហរណ៍ នាឆ្នាំ២០១៦ ខេត្ត  Ha Giang បានសន្សំថវិកាចំនួន២៤ពាន់លានដុង ពីការកែទម្រង់រដ្ឋបាល។ ចំពោះបណ្ដាក្រសួង ស្ថាប័ន  ការងារកែទម្រង់ក៏បានចាប់ផ្តើមអនុវត្ត។ នាពេលថ្មីៗនេះ រដ្ឋាភិបាលបានចេញផ្សាយអនុក្រិត្យលេខ៩៨ ស្ដីអំពីកាតព្វកិច្ច ភារកិច្ចស សិទ្ធិ និងរៀបចំរចនាសម្ព័ន្ធក្រសួងឧស្សាហ ពាណិជ្ជកម្មឡើងវិញ។តាមនោះ ក្រសួងឧស្សាហ ពាណិជ្ជកម្ម បានកាត់បន្ថយអង្គភាពចំនួន៣៥ ចុះ៣០អង្គភាព។ រួមជាមួយគ្នានោះ ក្រសួងមហាផ្ទៃក៏បានអនុវត្តកំណែទម្រង់ក្បាលម៉ាស៊ីនដែរ។ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក Le Vinh Tan បានអោយដឹងថា៖

          “ អនុក្រឹត្យលេខ៣៤ របស់រដ្ឋាភិបាលបានកំណត់ថា៖ ក្រសួងមហាផ្ទៃ កាត់បន្ថយសាលាបណ្ដុះបណ្ដាលនិងបំប៉នជំនាញសំរាប់កម្មាភិបាល ហើយដល់ពេលអនុវត្ត ក្រសួងមហាផ្ទៃបានរំលាយសាលារៀនចំនួន៣ទៀត និងរំលាយអង្គភាពចំនួន២ ជាការិយាល័យប្រចាំនៅទីក្រុង Da Nang និងទីក្រុងហូជីមិញ។”

កែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាលប្រកបដោយភាពល្អប្រសើរ - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong  

ប្តេជ្ញាថែមទៀតនាពេលខាងមុខនេះ

        ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ ការអនុវត្តអនុក្រិត្យលេខ៣៩ របស់ការិយាល័យនយោបាយស្ដីអំពីការកាត់បន្ថយបរិមាណបុគ្គលិកនិងរៀបចំរចនាសម្ព័ន្ធមន្ត្រីរដ្ឋការនាបច្ចុប្បន្នទើបមានបំរ៉ែបំរួលអំពីបរិមាណយ៉ាងតិចតួចតែប៉ុណ្ណោះហើយគ្មានបំរ៉ែបំរួលអំពីគុណភាព។ គិតដល់ខែមិថុនាឆ្នាំ ២០១៧ ប្រទេសទាំងមូលមាននាយកដ្ឋានទូទៅចំនួន ៤២ ដែលកើនឡើងពីមុន។ដោយឡែកចំនួនមនុស្សដែលទទួលបានប្រាក់បៀវត្សរ៍និងឧបត្ថម្ភធនថវិកាជាតិរហូតមកដល់ពេលនេះបានកើនឡើងដល់ជិត៤ លាននាក់ដែលកើនឡើងជាង៩៦.000 នាក់បើប្រៀបធៀបកាលពីពីរឆ្នាំមុន។ ម៉ាស៊ីនធំចំណាយថវិកាចំនួន៦៥% នៃថវិកា។ បណ្ឌិត Dinh Duy Hoa បានអោយដឹងថា៖

          “រដ្ឋសភាគួរប្រគល់អោយរដ្ឋាភិបាលសិក្សាស្រាវជ្រាវនិងបង្កើតអនុក្រឹត្យស្ដីអំពីការិយាល័យ នាយកដ្ឋាន  អគ្គនាយកដ្ឋាន។បណ្ដាអង្គភាពរដ្ឋបាលត្រូវបានបង្រួបបង្រួមតាមទិសដៅដោយមានលក្ខណៈវិនិច្ឆ័យជាក់លាក់។ ការកំណត់នេះត្រូវបញ្ចូលក្នុងឯកសារហើយឯកសារនេះត្រូវរាយការណ៍ជូនគណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាមុននឹងប្រកាសឱ្យប្រើប្រាស់ក្នុងក្បាលម៉ាស៊ីនរដ្ឋ។”

          ក្នុងអាណត្តិមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម លើកទី១២ បានកំណត់ភារកិច្ចសំខាន់ ដូចជា៖ បន្តកសាង កែទម្រង់បក្ស បន្តកសាងក្បាលម៉ាស៊ីនប្រកបដោយភាពល្អប្រសើរ ប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការអំពីឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ