កំណើន GDP ខ្ពស់ -សញ្ញាវិជ្ជមាននៃខឿនសេដ្ឋកិច្ច

VOV
Chia sẻ

(VOVworld)-នារយៈពេល៩ខែកន្លងទៅ កំណើន GDP
របស់វៀតណាមទទួល បាន៦,៥%។ នេះគឺជាអត្រាកំ
ណើនខ្ពស់បំផុតបើប្រៀបនឹងរយៈប៉ុន្មានឆ្នាំកន្លងមក
និង ជាសញ្ញាវិជ្ជមាននៃខឿនសេដ្ឋកិច្ច។ ប្រការនេះ
សរឲ្យឃើញថា ខឿនសេដ្ឋកិច្ច វៀតណាមនៅរក្សាបានកំណើននិង
ផ្តល់នូវកម្លាំងចលករសម្រាប់ការសម្រេចបាននូវគោលដៅកំណើន
ចំនួន៦,៥%សម្រាប់ឆ្នាំ២០១៥។

(VOVworld)-នារយៈពេល៩ខែកន្លងទៅ កំណើន GDP របស់វៀតណាមទទួល
បាន៦,៥%។ នេះគឺជាអត្រាកំណើនខ្ពស់បំផុតបើប្រៀបនឹងរយៈប៉ុន្មានឆ្នាំកន្លង
មក និង ជាសញ្ញាវិជ្ជមាននៃខឿនសេដ្ឋកិច្ច។ ប្រការនេះសរឲ្យឃើញថា ខឿន
សេដ្ឋកិច្ច វៀតណាមនៅរក្សាបានកំណើននិងផ្តល់នូវកម្លាំងចលករសម្រាប់ការ
សម្រេចបាននូវគោលដៅកំណើនចំនួន៦,៥%សម្រាប់ឆ្នាំ២០១៥។

        ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចបានប្រព្រឹត្តទៅលើគ្រប់វិស័យ។ ជាក់
ស្តែងគឺ ផ្នែកកសិកម្មកើន ១,៧៧%។ ផ្នែកឧស្សាហកម្មនិងសំណង់កើនខ្ពស់ជាង បើប្រៀបនឹងរយៈពេល៣ឆ្នាំមុននេះ។​កំណើននៃផ្នែកសេវាកម្មក៏ទទួលបានលទ្ធ ផលគួរឲ្យកត់សម្គាល់ផងដែរ។

        ផ្នែកផលិតកម្មមានការងើបឡើងវិញយ៉ាងច្បាស់លាស់

        កម្លាំងចលករកំណើននារយៈពេល៩ខែកន្លងទៅ ភាគច្រើនគឺដោយសារ ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចនិងកំណើនខ្ពស់នៃផលិតកម្មនិងការនាំចេញ
របស់អង្គភាពអាជីវ កម្ម។ ការប្រើប្រាស់ក្នុងស្រុក កម្លាំងទិញ និងតម្រូវការសរុប
ក៏បានកែលំអរយ៉ាងសកម្ម ដោយជំនឿជាក់ទៅលើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចបាន ស្តារឡើងវិញ និងអតិផរណនៅកម្រិតទាប។

        និន្នាការធ្វើអាជីវកម្មនៃតំបន់អង្គភាពអាជីវកម្មក៏បានឆ្លុះបញ្ជាំងនូវសញ្ញា
សកម្ម។ នារយៈពេល៩ខែ អង្គភាពអាជីវកម្មចំនួន៦៨ពាន់អង្គភាពបានចុះបញ្ជី
ការថ្មី ។ ទុនចុះបញ្ជីការរួមជាមួយចំនួនអង្គភាពអាជីវកម្មដំណើការសកម្មភាព
ឡើងវិញ ក៏ខ្ពស់ជាងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ប្រការនេះ
បានបញ្ជាក់ថា កំណើននៃទុនឥណទានបានបង្កើតកម្លាំងចលករជាក់ស្តែង
សម្រាប់ការផលិត របស់អង្គភាពអាជីវកម្ម។ លោក​Nguyen Tu Anh ប្រធានគណៈ
កម្មាធិការស្រាវ ជ្រាវម៉ាក្រូសេដ្ឋកិច្ច នៃវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ច
មជ្ឈឹមបានឲ្យដឹងថា៖

“នារយៈពេល៩ខែកន្លងទៅ ផ្នែកឧស្សាហកម្មមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ជាពិសេសគឺឧស្សាហកម្មកែច្នៃ។ នេះជានិន្នាកាត្រឹមត្រូវ។ កម្លាំងចលករដើម្បី​ទទួលបានកំណើនសេដ្ឋកិច្ចគឺការផ្គត់ផ្គង់និងតម្រូវការ សុទ្ធតែមានអត្រាវិជ្ជមាន
ជាងនេះទៅទៀត ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបង្កើតឡើងគ្រឹះស្ថានរឹងមាំសម្រាប់ ទំនុកទុកចិត្តពីអតិថិជនទៅលើទីផ្សារ”។

        បង្កើតសន្ទុះសម្រាប់កំណើន GDP កើន៦,៥%ក្នុងឆ្នាំ២០១៥

        ក្នុងប៉ុន្មានខែចុងឆ្នាំ២០១៥នេះ សេដ្ឋកិច្ចវៀតណាមគ្រោងនឹងបន្តស្តារ
ឡើង វិញ  កំណើនសេដ្ឋកិច្ចអាចទទួលបាន៦,៥%។ ប៉ុន្តែចង់សម្រេចបានកម្រិត
កំណើននេះ គឺត្រូវការដំណោះស្រាយព្រមៗគ្នាជាច្រើន ក្នុងនោះមានការកែ សម្រួលអត្រាការប្រាក់ឲ្យសមស្របនឹងសភាពការសេដ្ឋកិច្ចពិភពលោកនិង
ក្នុងប្រទេស។ រួមជាមួយគ្នានោះ រដ្ឋាភិបាលក៏បានជម្រុញការរៀបចំរចនាសម្ព័ន្ធ អង្គភាពអាជីវកម្មឡើងវិញ ដោយផ្តោតលើការធ្វើភាគហ៊ុនបនីយកម្មអង្គភាពអាជី
វកម្មរដ្ឋ។ ក្រសួងស្ថាប័នក៏ដូចជាអង្គភាពអាជីវកម្មនានា បន្តនូវការកែលំអរ បរិ យាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រគួតប្រជែងរបស់វៀតណាមផង
ដែរ។ លោក Nguyen Tu Anh បានវិភាគបន្ថែមថា៖

        “៦,៥ %ជាតួលេខគួរឲ្យកត់សម្គាល់។ បើចង់ទៅមុខទៀត យើងត្រូវរក្សាម៉ាក្រូ
សេដ្ឋកិច្ច ជាពិសេសគឺទីផ្សាបែងចែកប្រភពកម្លាំងហើយរដ្ឋបង្កើតបរិយាកាស ធ្វើអាជីវកម្មនិងជួយឧបត្ថម្ភទីផ្សា”។

កំណើនសេដ្ឋកិច្ចជាកត្តាសំខាន់ជួរមុខសម្រាប់ដោះស្រាយបញ្ហាមួយចំនួន
គឺកណើនសេដ្ឋកិច្ច អតិផរណា ជញ្ចីងទូទាត់ បាត់អាជីព និងភាពក្រីក្រ។ GDP
របស់វៀតណាម កើន៦,៥%នារយៈពេល៩ខែកន្លងទៅ មិនត្រឹមតែសរឲ្យឃើញ
នូវសញ្ញាវិជ្ជមានប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ថា​វៀតណាមកំពង់ដើរចំទិសដៅ
ក្នុងការរៀបចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ៕

ប្រតិកម្មទៅវិញ