ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក-តាលីបង់កាលពីថ្ងៃទី២៩កុម្ភៈ (រូបថត៖ REUTERS) |
ខ្លឹមសារសំខាន់និងគួរឲ្យយកចិត្តទុកដាក់បំផុតក្នុងកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅរដ្ឋធានីដូហារបស់តាកានោះ គឺការដកកងកម្លាំង របស់អាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ ទិកខាងជើង (NATO) ចេញពី អាហ្គានីស្ថានតាមដំណើរការអូសបន្លាយក្នុងរង្វង់១៤ខែ ដោយមានលក្ខខ័ណ្ឌគឺ តាលីបង់ត្រូវគោរពការសន្យា។ ជាមួយនឹងផែនការនេះ លោកប្រធានាធិបតី Donald Trump បានអះអាងថា វ៉ាស៊ីនតោនកំពុងខិតមកជិតការបញ្ចប់នៃ សង្គ្រាមដ៏វែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក (១៨ឆ្នាំ)។ ក្នុងពេលជាមួយគ្នានោះ ពិភព លោកក៏មានប្រតិកម្មដ៏សកម្មដែរ។ ក្នុងថ្ងៃទី២៩កុម្ភៈ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប (EU) រួមជាមួយថ្នាក់ដឹកនាំជាច្រើនលើពិភពលោកបានថ្លែង ការអបអរសាទរចំពោះកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកនេះជាវឌ្ឍនភាព ដ៏សំខាន់ សំដៅឆ្ពោះទៅរកដំណោះស្រាយសន្តិភាពដ៏យូរអង្វែងសម្រាប់ អាហ្គានីស្ថាន។ ប៉ុន្តែ តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍និងអ្នកវិភាគបានចាត់ ទុកថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក-តាលីបង់ត្រូវការជំនះពុះពារ លើការសាកល្បងជាច្រើន។
ចន្លោះប្រហោងសន្តិសុខនិងគ្រោះអាសន្នតាលីបង់ក្បត់ការសន្យា
ការព្រួយបារម្ភមួយក្នុងចំណោមការព្រួយបារម្ភធំបំផុតរបស់មជ្ឈដ្ឋាន អ្នកវិភាគគឺ តាលីបង់អាចងើបឡើងវិញក្រោយពីអាមេរិកនិង NATO ដក ទ័ពចេញ។ ដំបូងបង្អស់ ដំណើរការដកកងទ័ពប្រមាណ១/៤ចំនួនទាហានអាមេរិកក្នុង រយៈពេល៣ខែកន្លះ (ពីទាហាន១២ពាន់នាក់ចុះនៅ៨៦០០ នាក់ក្នុងរង្វង់ ១៣៥ថ្ងៃ) អាចបង្កឡើងចន្លោះប្រហោងដ៏ធំមួយខាងសន្តិសុខ ដែលពិបាក បំពេញដោយកងកម្លាំងសន្តិសុខរបស់អាហ្គានីស្ថានដែលមានគុណភាពអន់ខ្សោយនោះ ។ នៅពេលនោះ កងកម្លាំងសម្ព័ន្ធភាពយោធាអន្តរជាតិនៅ សេសសល់នៅអាហ្គានីស្ថានក៏ដូចជាកងទ័ពអាហ្គានីស្ថាន នឹងក្លាយទៅជា គោលដៅវាយប្រហាររបស់តាលីបង់ Al-Qaeda ឬអង្គការរដ្ឋអ៊ីស្លាមស្វ័យ ប្រកាស (IS)។
អតីតទីប្រឹក្សារបស់មេបញ្ជាការកងទ័ពអាមេរិកលោក Carter Malkasian បានព្រមានថា ស្ថានភាពអាចផ្លាស់ប្ដូរប្រសិនបើអាមេរិកដកទ័ព មុនពេលតាលីបង់និងរដ្ឋាភិបាលអាហ្គានីស្ថានអាចសម្រេចបានកិច្ចព្រមព្រៀងនយោបាយមួយ។ តាមមន្ត្រីរូបនេះថា ក្រោយពីអាមេរិកដកទ័ព តាលីបង់នឹងមើលឃើញការផ្លាស់ប្ដូរនៃតុល្យភាពកម្លាំង ហើយមិនគោរព ការសន្យារបស់ខ្លួនទៀតឡើយ។ ក្នុងពេលជាមួយគ្នានោះ សេណារីយ៉ូដែល តាលីបង់និងរដ្ឋាភិបាលអាហ្គានីស្ថានមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងនយោបាយមួយគឺអាចកើតមានឡើងដែរ។ ចំពោះរដ្ឋាភិបាលអាហ្គានីស្ថាន ការដែលពួកគេត្រូវទុកចោលនៅម្ខាងក្នុងកិច្ចព្រមព្រៀងរវាងអាមេរិក-តាលីបង់ ព្រមទាំងបាត់បង់ប្រភពឧបត្ថម្ភធនដ៏ធំធេងពីវ៉ាស៊ីនតោននិងសហ គមន៍អន្តរជាតិ ក្រោយពីអាមេរិកដកទ័ពនោះ ពិតជាពិបាកដើម្បីទទួល យកណាស់។ សាក្ខីភាពថ្មីបំផុតអំពីការអរិចិត្តរបស់អាជ្ញាធរកាប៊ូលនោះ គឺពួកគេ បានច្រានចោលភ្លាមមួយរំពិចសំណើរំដោះអ្នកទោសតាលីបង់៥០០០នាក់ដែលត្រូវបានលើកឡើងក្នុងកិច្ចព្រមព្រៀងពោលខាងលើ។
កងទ័ពអាមេរិកនៅអាហ្គានីស្ថាន (រូបថត៖ NYT) |
ការសាកល្បងខាងរំសាយសព្វាវុធនិងសម្របខ្លួនឡើងវិញទៅក្នុងសង្គមរបស់ខ្មាន់កាំភ្លើងតាលីបង់
ការសាកល្បងធំមួយផ្សេងទៀតនោះគឺធ្វើយ៉ាងណាដើម្បីឲ្យខ្មាន់កាំ ភ្លើងតាលីបង់រាប់ម៉ឺននាក់អាចរួមបញ្ចូលឡើងវិញទៅក្នុងសង្គម។ មតិជា ច្រើនបានចាត់ទុកថា កិច្ចព្រមព្រៀងសន្តិភាពដ៏យូរអង្វែងសម្រាប់អាហ្គានី ស្ថានទាមទារឲ្យមានការរួមបញ្ចូលខ្មាន់កាំភ្លើងតាលីបង់ជាមួយកងកម្លាំង ប្រដាប់អាវុធអាហ្គានីស្ថាន ប៉ុន្តែការងារនេះមិនងាយស្រួលនោះឡើយ។ អគ្គអធិការពិសេសទទួលបន្ទុកការស្ដារអាហ្គានីស្ថានឡើងវិញ លោក John Sopko បានសង្កត់ធ្ងន់ដែរថា ការរួមបញ្ចូលខ្មាន់កាំភ្លើងតាលីបង់ទៅក្នុង សង្គមឡើងវិញជាដំណើរការដ៏ស្មុគស្មាញនិងចំណាយពេលវេលាដ៏យូរ អង្វែង។ រដ្ឋាភិបាលអាមេរិកនឹងត្រូវការផ្ដល់កញ្ចប់ថវិកាដ៏ធំធេងចំពោះ កម្មវិធីនេះ បើមិនអញ្ចឹងទេ ខ្មាន់កាំភ្លើងតាលីបង់ប្រមាណ៦ម៉ឺននាក់អាចវិល ត្រឡប់មកប្រព្រឹត្តិអំពើហឹង្សាឡើងវិញ។ ក្រៅពីនោះ ត្រូវគិតដល់ការពិតមួយទៀតថា តាលីបង់ជាអង្គការដែល មានឯកភាពអន់ខ្សោយ ជាមួយនឹងក្បាលម៉ាស៊ីននិងការបែងចែកអំណាច មិនច្បាស់លាស់។ ហេតុដូច្នេះ គ្មានអ្វីដែលអាចធានាថា កិច្ចព្រមព្រៀងសន្តិ ភាពពោលខាងលើអាចទទួលបានការគោរពពីស្រទាប់ទាំងអស់ក្នុងតាលី បង់នោះឡើយ។
អាស្រ័យទៅលើមូលដ្ឋានពោលខាងលើ មជ្ឈដ្ឋានអ្នកវិភាគបាន ចាត់ទុកថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក-តាលីបង់ត្រឹមតែជាជំហាន ដំបូងដ៏ចាំបាច់សម្រាប់ដំណើរការដ៏យូរអង្វែងនិងពោរពេញទៅដោយការសាកល្បងសំដៅឆ្ពោះទៅរកសន្តិភាពនៅអាហ្គានីស្ថានតែប៉ុណ្ណោះ។ សន្តិ ភាពឬសង្គ្រាមនឹងមកដល់ប្រទេសអាស៊ីខាងត្បូងក្រោយពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងអាមេរិកនិងតាលីបង់កាលពីថ្ងៃទី២៩កុម្ភៈកន្លងទៅ នៅតែ ជាសំណួរដែលមិនទាន់មានចម្លើយនៅឡើយនោះ៕