PCA –មូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម - EU

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៥ ធ្នូ សម័យប្រជុំលើកទី ២ នៃគណៈកម្មការចម្រុះវៀតណាម - សហភាពអឺរ៉ុប (EU) ស្តីពីការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌ នៃទំនាក់ទំនង ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU (PCA) និងប្រទេសជាសមាជិកដទៃទៀតបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ 
PCA –មូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម - EU - ảnh 1សម័យប្រជុំលើកទី ២ នៃគណៈកម្មការចម្រុះវៀតណាម - សហភាពអឺរ៉ុប (EU) (រូបថត៖ ក្រសួងការបរទេស) 

សម័យប្រជុំនេះបានប្រព្រឹត្តិទៅក្នុងឱកាសនៃពិធីរំលឹកខួប ៣០ ឆ្នាំ នៃការបង្កើត ទំនាក់ទំនងការទូត វៀតណាម - EU (២៨ វិច្ឆិកា ១៩៩០ - ២៨ វិច្ឆិកាឆ្នាំ ២០២០) និងក្រោយរយៈពេល ៤ ឆ្នាំដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប ( EVFTA) ចូលជាធរមាន សំដៅបន្តនាំទំនាក់ទំនងវៀតណាម - EU ចូលក្នុង កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។

ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ទំនាក់ទំនងរវាង វៀតណាម និង EU មានការអភិវឌ្ឍន៍ជាវិជ្ជមាន ក្នុងរយៈពេល បី ទសវត្សរ៍កន្លងទៅ។ ជាពិសេស ចាប់តាំងពីការអនុវត្ត PCA នាខែតុលាឆ្នាំ ២០១៦ មក ទំនាក់ទំនងវៀតណាម - EU បានអភិវឌ្ឍន៍ យ៉ាងស៊ីជម្រៅ តាម រយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (EVFTA និង EVIPA) ក្នុងឆ្នាំ ២០១៩ ។ ក្រោយរយៈពេលមួយឆ្នាំក្រោយមក (ខែសីហា ឆ្នាំ២០២០) EVFTA ត្រូវបាន ដាក់ឲ្យ អនុវត្តន៍ ដោយបានគូសសញ្ញាសម្គាល់ថ្មីនៅលើដំណាក់កាលនៃកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងវៀតណាម និង EU ហើយជាសារដ៏សំខាន់មួយ អំពីការប្តេជ្ញាចិត្ត អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីទាំងវៀតណាមនិង EU ។ EVFTA បានរួមចំណែកបង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ការវិនិយោគ និងធ្វើអាជីវកម្មរបស់ភាគីទាំងពីរ ព្រមទាំងបង្កើតរលក វិនិយោគប្រកបដោយគុណភាពខ្ពស់ពីភាគីទាំងពីរ។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Do Thang Hai មានប្រសាសន៍ថា៖

“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) កំពុងត្រូវបានអនុវត្តន៍យ៉ាងសកម្ម ដោយទទួលបានលទ្ធផលជាវិជ្ជមានក្នុងជំហានដំបូង។ ផលិតផលនាំចេញជាច្រើនរបស់វៀតណាមមានការផ្លាស់ប្តូរជាវិជ្ជមាននៅលើទីផ្សារ EU ក្រោយពីកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តន៍។ ក្រៅពីជលផលនោះ អង្កររបស់វៀតណាមដែលនាំចេញទៅកាន់អឺរ៉ុបក៏បានបង្ហាញសញ្ញាវិជ្ជមានផងដែរ នៅពេលដែលតម្លៃអង្ករនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអឺរ៉ុបបានកើន
ឡើង បើប្រៀបធៀបទៅនឹងកាលពីមុននៅពេល EVFTA ចូលជាធរមាន។ លើសពីនេះទៀត មុខទំនិញជាច្រើនទៀត ត្រូវបានវាយតម្លៃថា នឹងមានយថាទស្សន៍ដ៏ធំធេង ក្នុងការបង្កើនការនាំចេញទៅកាន់ទីផ្សារ EU នាពេលខាងមុខផងដែរ”។

ទាញយកផល ប្រយោជន៍អោយបានអតិបរមា

PCA –មូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម - EU - ảnh 2សម័យប្រជុំលើកទី ២ នៃគណៈកម្មការចម្រុះវៀតណាម - សហភាពអឺរ៉ុប (EU) (រូបថត៖ ក្រសួងការបរទេស)  

ក្នុងដំណាក់កាលខាងមុខ ទំនាក់ទំនងវៀតណាម - EU មាននិន្នាការអំណោយផលច្រើនជាងទៀត ព្រោះថា ភាគីទាំងពីរសុទ្ធតែមានតម្រូវការជំរុញទំនាក់ទំនងទ្វេភាគី។ ជាពិសេសគឺ សន្ធិសញ្ញា Lisbon (សន្ធិសញ្ញាដ៏សំខាន់បំផុតក្នុងការបង្រួបបង្រួមអឺរ៉ុប) នោះ EU មានបំណងចង់ពង្រឹងឋានៈនៅលើឆាកអន្តរជាតិ ក្នុងនោះមានការជំរុញខ្លាំងទំនាក់ទំនងជាមួយអាស៊ី។ វៀតណាមគឺជាដៃគូនាំមុខគេរបស់ EU នៅតំបន់អាស៊ីអាគ្នេយ៍។ ចំពោះវៀតណាម ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយដៃគូពិសេស ដែលមានសមាជិកចំនួន ២៧ ប្រទេស ដូចជា EU គឺមិនត្រឹមតែសមស្រប នឹងគោលនយោបាយកិច្ចការបរទេសពហុភាគីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជួយវៀតណាមរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាច ទៀតផង។ 

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងដៃគូអឺរ៉ុបក៏មានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដែរ។ បច្ចុប្បន្ននេះ ឋានៈអន្តរជាតិ និងតំបន់របស់វៀតណាមកាន់តែត្រូវបានលើកកម្ពស់ ជាពិសេសគឺនៅពេលដែលវៀតណាមទើបសម្រេចជោគជ័យនូវតួនាទីជា ប្រធានអាស៊ានឆ្នាំ ២០២០ និងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិឆ្នាំ  ២០២០-២០២១ ។ ក្នុងបរិបទនោះ វៀតណាម និងបណ្តាប្រទេស និងដៃគូ EU នានា បាន និងកំពុងពង្រឹងយន្តការផ្លាស់ប្ដូរ សហការគ្នា សំដៅរួមគ្នាឆ្លើយតបនឹងរាល់បញ្ហាសាកល្បងជាសកល ជំរុញពហុភាគីនិយម ពាណិជ្ជកម្មសេរី រក្សាសន្តិភាព សន្តិសុខអន្តរជាតិនៅ អាស៊ី ប៉ាស៊ីហ្វិក ក៏ដូចជានៅសមុទ្រខាងកើត ធានាការគោរពច្បាប់អន្តរជាតិ និងគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍សមស្របគ្នានោះ ការពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម - EU ដោយសមភាព មានផលប្រយោជន៍ដូចគ្នាគឺជាតម្រូវការយុទ្ធសាស្ត្ររបស់ភាគីទាំងពីរក្នុងដំណាក់កាលខាងមុខ។ កិច្ចព្រមព្រៀងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង EU (PCA) បន្តជាមូលដ្ឋានដ៏សំខាន់ ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម - EU កាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជ្រៅ និងប្រកបដោយប្រសិទ្ធភាពថែមទៀត៕

ប្រតិកម្មទៅវិញ