Kaesong-ជំហានសំខាន់ក្នុងទំនាក់ទំនង រវាងប្រទេសកូរ៉េទាំង២

HONG VAN
Chia sẻ

តាមគំរោងវ​ង់ចរចារថ្នាក់អ្នកឯកទេសរវាងកូរ៉េខាងត្បូង​
និង សាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េអំពី​
សកម្មភាពនៅ មណ្ឌលឧស្សាហកម្ម Kaesongប្រព្រិត្តិទៅនា​
 ថ្ងៃ ទី១៧ កក្កដា។នេះជាវ​ង់ចរចារទី៤ក្នុងប៉ុន្មានថ្ងៃជាបន្ត​
បន្ទាប់កន្លងទៅក្រោយពីវង់ចរចារចំនួន៣មុននេះសុទ្ឋតែទទួលបរាជ័យ។

Vovworld- អាចនិយាយបានថា៖គ្មានភាគីណាទទួលផលនៅពេលដែលសកម្មភាព
នៅមណ្ឌលឧស្សាហកម្ម Kaesongត្រូវផ្អាកនោះ។ហេតុនេះហើយគេងាយយល់បាន
ថា៖កូរ៉េខាងត្បូងនិង សាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េសុទ្ឋតែខំប្រឹង
ប្រែងដំណើរការចរចារក្នុងបំណងសកម្ម​ភាពនៅទីនេះចាប់ផ្តើមឡើងវិញ។តាមការ
គិតគូថា៖ មណ្ឌលឧស្សាហកម្មនេះវិនិយោកដោយបណ្តាក្រុមហ៊ុនកូរ៉េខាងត្បូងទាំង
ស្រុង(ទុនសរុបជិត៩០០លានដុល្លារអាមេរិក)មិនត្រឹមតែមានអត្ថន័យខាងសេដ្ឋកិច្ច
ប៉ុណ្ណោះទេថែមទាំងខាងសង្គមទៀតផង។ពីព្រោះថាវាបានរួមចំណែកដោះស្រាយ
ការងារធ្វើសំរាប់កម្មករជាង៥៣០០០នាក់របស់សាធារណរដ្ឋប្រជាធិយតេយ្យប្រជា
មានិតកូរ៉េ។សេចក្តីសំរេចផ្អាកសកម្មភាពនៅ មណ្ឌលឧស្សាហកម្ម Kaesongរបស់
ព្យុងយ៉ាងកាលពីខែមេសាមកបានធ្វើឲ្យតំលៃប្រាក់ពាណិជ្ជកម្មរវាងកូរ៉េខាងត្បូងនិង សាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េនាខែឧសភាហាក់ដូចជាស្មើ០និងបង្ក
ការខូចខាតនៃក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន១០០ដែលធ្វើសកម្មភាពនៅទីនេះកើនដល់
១ពាន់លានដុល្លារអាមេរិក។

                      

Kaesong-ជំហានសំខាន់ក្នុងទំនាក់ទំនង រវាងប្រទេសកូរ៉េទាំង២ - ảnh 1
មណ្ឌលឧស្សាហកម្ម Kaesong(រូបថត​VNA)

ដោយហេតុនេះដំណើរវង់ចរចារទី៤នេះត្រូវបានភាគីទាំង២នាចេញភ្លាមបន្ទាប់ពីវង់
ចរចារទី៣នារសៀល ទី១៥ កក្កដា ទទួលបរាជ័យ។ហេតុផលសំខាន់គឺភាគីទាំង២
នៅមានការខ្វែងគំនិតអំពីរបៀបធ្វើសកម្មភាពនៅ មណ្ឌលឧស្សាហកម្មនេះ។ភាគី
កូរ៉េខាងត្បូងស្នើថា៖សាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េទទួលរាប់រ៉ងអំពី
ការខូចខាតដែលកើតមានឡើងចំពោះបណ្តាក្រុមហ៊ុនកូរ៉េខាងត្បូងនិងធានាថារឿង
ស្រដៀងគ្នានេះមិនកើតមានឡើងជាថ្មីម្តងទៀត។ក្នុងពេលនោះប្រធានក្រុមចរចារ
នៃសាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េ លោក ParkChol Suបានចោទប្រកាន់
ថា៖ Seoul ត្រូវទទួលខុសត្រូវអំពីការដែលសកម្មភាពនៅមណ្ឌលឧស្សាហកម្ម Kaesong
ត្រូវផ្អាកដោយសារការធ្វើសមយុទ្ខរួមរវាងកូរ៉េខាងត្បូងជាមួយអាមេរិក។

សាធារណះមតិសង្ឃឹមថា៖វង់ចរចារនានានឹងផ្តល់មកនូវជំហានសំរេចកំណត់ក្នុង
កិច្ចសហប្រតិបត្តិការរវាង ប្រទេសកូរ៉េទាំង២។លោក Chang Yong Seok​ជាអ្នកស្រាវជ្រាវ
ជាន់ខ្ពស់១រូបនៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនិងឯកភាពនៃមហាវិទ្យាល័យ Seoulថា៖មានលទ្ឋភាពការចរចារអំពី មណ្ឌលឧស្សាហកម្ម Kaesongនឹងជាដំណើរយូរអង្វែង១។តាមសាស្រ្តាចារ្យស្រាវជ្រាវអំពីសាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េនៅមហា
វិទ្យាល័យ​​ Dongguk លោក​Kim YongHyun​ថា៖ការខ្វែងគំនិតរវាងភាគីទាំង២នាបច្ចុប្បន្ន
គឺធំធេង។

ការដែលកូរ៉េខាងត្បូងនិង សាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េអំពីដំណើរការ
ចរចារបានកូសសម្គាល់នូវការបោះជំហានដំបូងប៉ុន្តែជាមួយបំរែបំរួលដែលប្រព្រឹត្តទៅ
លើការពិតជាក់ស្តែង​ ហាក់ដូចជាបញ្ហាលំបាកស្មុគស្មាញបំផុតទើមនឹងបានចាប់ផ្តើម
លេចចេញ៕

ប្រតិកម្មទៅវិញ