G៧-អាស៊ានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាងមុន

Chia sẻ

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G៧) បានកត់ត្រារបត់សំខាន់មួយ ដែលជាលើកដំបូងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តី ការបរទេសនៃប្រទេសអាស៊ាននានា លើកលែងតែមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំដោយ ទម្រង់ផ្ទាល់មុខផងនិងតាមអនឡាញផង ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ នៅអង់គ្លេស។ ព្រឹត្តិការណ៍នេះបានបង្ហាញឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងសំដៅកសាង ទំនាក់ទំនងសេដ្ឋកិច្ច នយោបាយឲ្យកាន់តែស្អិតរមួតរវាងក្រុម G៧ និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។

G៧-អាស៊ានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាងមុន - ảnh 1រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ាននានាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសក្រុម G៧។ (រូបថត៖ VNA)
តួនាទីកាន់តែសំខាន់របស់អាស៊ានលើឆាកអន្តរជាតិ
ការដែលក្រុម G៧ អញ្ជើញរដ្ឋមន្រ្តីការបរទេសអាស៊ានចូលរួមជាលើកដំបូងក្នុង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G៧ នោះ បានបង្ហាញឲ្យឃើញតួនាទីកាន់តែធំធេងរបស់ អាស៊ានលើឆាកអន្តរជាតិ ទាំងខាងសេដ្ឋកិច្ចផងនិងកម្លាំងភូមិសាស្ត្រនយោបាយផង។ អាស៊ានមិនត្រឹមតែជាការប្រមូលផ្ដុំនៃបណ្ដាខឿនសេដ្ឋកិច្ចដែលមានការអភិវឌ្ឍយ៉ាងស្វាហាប់ ប្រកបដោយស្ថិរភាព ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ប៉ុណ្ណោះទេ ថែមទាំង ត្រូវបានគេព្យាករណ៍ថា នឹងបន្តជាតំបន់មួយក្នុងចំណោមតំបន់មានការអភិវឌ្ឍសេដ្ឋ កិច្ចយ៉ាងខ្លាំងក្លាលើពិភពលោកនៅពេលអនាគតទៀតផង។ ដោយមានចំនួនប្រជាជន ជិត៧០០លាននាក់និង GDP សរុបប្រមាណ២.៥០០ពាន់លានដុល្លាអាមេរិក អាស៊ាន ជាទីផ្សារដ៏ធំសម្បើម និងពោរពេញទៅដោយសក្ដានុពល។ សារសំខាន់របស់អាស៊ាន កាន់តែច្បាស់ជាងទៀតក្នុងដំណាក់កាលរស់នៅជាមួយកូវីដ-១៩ ដោយសារតែ ប្រទេសមហាអំណាចសេដ្ឋកិច្ចនានាលើពិភពលោក សុទ្ធតែយល់ឃើញបាននូវតម្រូវ ការចាំបាច់បន្ទាន់ នៃការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ជៀសវាងការ ពឹងផ្អែកយ៉ាងច្រើនលើសលុបទៅលើដៃគូតែ១-២ ហើយអាស៊ានកំពុងឆ្លើយតបនឹង តម្រូវការនោះយ៉ាងល្អប្រពៃ។
ទោះយ៉ាងណាក៏ដោយ ប្រការដែលសំខាន់ជាងទៀត ការដែល G៧ យកចិត្តទុកដាក់ ខ្ពស់ដល់អាស៊ាននៅពេលនេះ ថែមទាំងផ្ដើមចេញពីមូលហេតុភូមិសាស្ត្រនយោបាយទៀត ផង។ ក្នុងបរិបទនៃការប្រកួតប្រជែងរវាងអាមេរិកនិងចិនកាន់តែសាហាវឡើងៗ អាស៊ានត្រូវបានចាត់ទុកជាទីកន្លែងសម្រាប់ភាគីទាំងពីរបង្ហាញឥទ្ធិពល។ ក្រុម G៧ ជាពិសេសគឺអាមេរិកនិងអង់គ្លេស មានបំណងចង់កែលម្អទំនាក់ទំនងជាមួយអាស៊ាន ដើម្បីបម្រើគោលដៅភូមិសាស្ត្រនយោបាយដ៏ធំធេងជាង របស់ពួកគេ។ អ្នកវិភាគជា ច្រើនចាត់ទុកថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G៧ - អាស៊ាន លើកនេះត្រឹមតែជាការ បោះជំហានដំបូងប៉ុណ្ណោះ ដើម្បីជួយ G៧ ទទួលបានការគាំទ្ររបស់អាស៊ាន។ បន្ទាប់ ពីកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Anthony Blinken នឹងទៅបំពេញទស្សន កិច្ចនៅអាស៊ីអាគ្នេយ៍ ហើយតាមការគ្រោងទុក នាដើមឆ្នាំ២០២២ លោកប្រធានាធិបតី Joe Biden នឹងអញ្ជើញមេដឹកនាំអាស៊ានមកចូលរួមកិច្ចប្រជុំកំពូលនៅអាមេរិកផង ដែរ។ នេះគឺជាសញ្ញាដ៏ច្បាស់លាស់ដែលបង្ហាញនូវតួនាទីកាន់តែសំខាន់របស់អាស៊ាន ចំពោះក្រុម G៧។
កិច្ចព្រមព្រៀងជាក់ស្ដែង
នាបច្ចុប្បន្ន ក្រុម G៧ ស្រូបយកប្រមាណ៥០%នៃ GDP សកល។ ក្នុងក្រុម G៧ មានប្រទេសជប៉ុននៅតំបន់អាស៊ី ដែលតាំងពីយូរលង់ណាស់មកហើយ បានក្លាយទៅ ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រទេសអាស៊ានសឹងតែទាំងអស់។ ដូច្នេះ ការតភ្ជាប់ រវាង G៧ និងអាស៊ាន មានលក្ខណៈងាយស្រួលដើម្បីឈានដល់ជោគជ័យ។ ដំបូង បង្អស់ អាស៊ានជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ក្រុម G៧ ធ្វើពិពិធកម្មខ្សែសង្វាក់ ផ្គត់ផ្គង់យុទ្ធសាស្ត្រ ដើម្បីកុំឲ្យរងការខូចខាតនៅពេលពឹងផ្អែកយ៉ាងច្រើនលើសលុប ទៅលើដៃគូមួយចំនួន។ ក្រៅពីនោះ វិស័យមួយដែលមានសក្ដានុពលសហប្រតិបត្តិការ ខ្ពស់គឺវិស័យហេដ្ឋារចនាសម្ព័ន្ធ។ នៅកិច្ចប្រជុំកំពូល G៧ នៅខែមិថុនាឆ្នាំ២០២១ នៅ អង់គ្លេស G៧ បានប្រកាសយុទ្ធសាស្ត្រ “កសាងពិភពលោកឡើងវិញឲ្យល្អប្រសើរជាង មុន” ដែលគ្រោងនឹងកៀងគរថវិកាសរុបប្រមាណ ៤០ ទ្រីលានដុល្លាអាមេរិក ក្នុងរយៈ ពេលច្រើនឆ្នាំខាងមុខ សម្រាប់ឧបត្ថម្ភគម្រោងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា អភិបាល កិច្ច តាមទិសដៅចីរភាព មេត្រីភាពបរិស្ថាន និងតម្លាភាពហិរញ្ញវត្ថុ។ យុទ្ធសាស្ត្រនេះ នឹងមានប្រយោជន៍ចំពោះអាស៊ាន ដោយសារតែសមាជិកអាស៊ានសឹងតែទាំងអស់ ជា ប្រទេសកំពុងអភិវឌ្ឍ ហើយមានតម្រូវការពីដើមទុន បច្ចេកវិទ្យា និងសមត្ថភាព អភិបាលកិច្ចដ៏ជឿនលឿន។
នៅកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែធ្នូ វិស័យសុខាភិបាល ក៏ជាអាទិភាពសហ ប្រតិបត្តិការដែល G៧ រួមជាមួយអាស៊ានអាចជំរុញខ្លាំងផងដែរ ជាពិសេសក្នុងបរិបទ ដែលជម្ងឺកូវីដ-១៩ មិនទាន់ត្រូវបានរុញថយយ៉ាងពេញលេញនៅឡើយ។ នាពេល កន្លងមក G៧ បានសន្យាផ្ដល់ជំនួយជាវ៉ាក់សាំងដល់ប្រទេសអាស៊ានជាច្រើន ប៉ុន្តែក្នុង រយៈពេលយូរអង្វែង G៧ អាចផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង បង្កើតមជ្ឈមណ្ឌល ផលិតវ៉ាក់សាំងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បង្កើនកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌល គ្រប់គ្រងនិងបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។
ទន្ទឹមនឹងនោះ បណ្ដាប្រទេសក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចខិតខំប្រឹង ប្រែងរក្សាសន្តិភាពស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើត គាំទ្រការសន្ទនានិងការកសាងជំនឿទុកចិត្ត រក្សាភាព អត់ធ្មត់ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ។
ជាមួយនឹងកិច្ចព្រមព្រៀងដែលទើបតែសម្រេចបាននៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G៧ ក៏ដូចជាប្រភពធនធានដ៏សម្បូរបែប កិច្ចសហប្រតិបត្តិការរវាង G៧ និង អាស៊ាន នឹងកាន់តែជិតស្និទ្ធ ឆ្ពោះទៅរកជំហានអភិវឌ្ឍថ្មីៗនៅពេលអនាគត៕

ប្រតិកម្មទៅវិញ