ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦នៅវៀតណាម ដែលត្រូវបាន ធ្វើឡើងនាថ្ងៃទី២៣ ខែឧសភា នេះ គឺជាឱកាសដើម្បីប្រជាជនវៀតណាមបង្ហាញ សម្លេងចំពោះបញ្ហាសំខាន់ៗដូចជា ការងារកម្មាភិបាលក្នុងការដឹកនាំប្រទេសជាតិ និងការសុក្រិតក្បាលម៉ាស៊ីនអាជ្ញាធរមូលដ្ឋាន។ នេះបើតាមការធ្វើអត្ថាធិប្បាយរបស់ លោកសាស្ត្រាចារ្យ Carl Thayer មកពីសាកលវិទ្យាល័យ New South Wales ប្រទេស អូស្ត្រាលី។
លោកសាស្ត្រាចារ្យបានចាត់ទុកថា ឆ្នាំនេះមានម្ចាស់ឆ្នោតជាង៦៩លាននាក់ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោត ខណៈដែលបេក្ខជនទាំងអស់ត្រូវ បានវាយតម្លៃយ៉ាងហ្មត់ចត់ដើម្បីធានាឲ្យមានបទដ្ឋានគ្រប់គ្រាន់ផងដែរ។ បញ្ជីឈ្មោះ បេក្ខជនក៏បានបង្ហាញឲ្យឃើញនូវការចូលរួមរបស់សមាសភាគជាច្រើនផងដែរ។ អត្រា បេក្ខជនជាស្ត្រីនិងជនជាតិភាគតិចស្ថិតនៅកម្រិតខ្ពស់ ដោយមានបេក្ខជនជាស្ត្រីស្រូប យក ៤៥% ខណៈដែល២១%ជាជនជាតិភាគតិច។
លោកសាស្ត្រាចារ្យ Thayer បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមនីតិកាលថ្មី មានការទទួលខុសត្រូវកសាងកម្មវិធីសកម្មភាពនិងគម្រោងថវិកាសម្រាប់ឆ្នាំបន្ទាប់ ហើយនៅសម័យប្រជុំម្ដងៗ នឹងធ្វើវិសោធនកម្មច្បាប់ឬអនុម័តលើច្បាប់ថ្មី ដើម្បី សម្រេចបានគោលដៅដែលបានដាក់ចេញ៕