ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក វាយតម្លៃថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានវិបត្តិ

Chia sẻ
(VOVWORLD) - ភាពខុសគ្នារវាងសហរដ្ឋអាមេរិកនិងចិន ត្រូវបានចាត់ទុកជាឱកាសនិងជាយថាទស្សន៍ ដើម្បីយល់ចិត្តពីគ្នាទៅវិញទៅមក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ 
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក វាយតម្លៃថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានវិបត្តិ - ảnh 1 ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកលោក Cui Tiankai  (រូបថត៖ Reuters)

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋ     អាមេរិកលោក Cui Tiankai បានធ្វើការអត្ថាធិប្បាយដូចពោលខាងលើនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC នាពេលថ្មីៗនេះ។

លោក Cui Tiankai បានឲ្យដឹងថាប្រទេសទាំងពីរមានភាពខុសគ្នាជាច្រើនលើបេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ ការតំរង់ទិសអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រព័ន្ធនយោបាយ រួមទាំងបញ្ហាផ្សេងៗទៀតផងដែរ។ ភាពខុសគ្នាទាំងនេះនឹងនៅតែបន្តកើតមានឡើង ហើយទំនងជានឹងត្រូវចំណាយពេលវេលាជាយូរអង្វែងថែមទៀតដើម្បីជំនះពុះពារលើបញ្ហានេះតែម្តង។ ទោះយ៉ាងណាក៏ដោយ លោកក៏បានបន្ថែមទៀតថាភាពខុសគ្នាទាំងនេះមិនគួរតែចាត់ទុកថាជាឧបសគ្គរារាំងក្នុងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនោះឡើយ។

លោក Cui Tiankai ក៏បានអះអាងថា ទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងស្ថិតនៅក្នុងសម័យកាលវិបត្តិ ហើយប្រទេសទាំងពីរចាំបាច់ត្រូវធ្វើសកម្មភាពឱ្យបានត្រឹមត្រូវ ដើម្បីផលប្រយោជន៍ជាយូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរនិងពិភពលោកទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ