ឯកអគ្គរដ្ឋទូត Fiji ជាប់ឆ្នោតជាប្រធានមហាសន្និបាតអ.ស.បនីតិកាលពី៧១

Chia sẻ
(VOVworld) - មហាសន្និបាតអ.ស.បនាថ្ងៃទី១៣ មិថុនា
បានដំណើរការបោះឆ្នោតជ្រើសតាំងឯកអគ្គរដ្ឋទូត
Fiji ប្រចាំនៅអ.ស.បលោក Peter Thomson ជាប្រធាន
មហាសន្និបាតនីតិកាលទី៧១ចាប់ពីខែកញ្ញាខាងមុខ
នេះ។
ឯកអគ្គរដ្ឋទូត Fiji ជាប់ឆ្នោតជាប្រធានមហាសន្និបាតអ.ស.បនីតិកាលពី៧១ - ảnh 1
ឯកអគ្គរដ្ឋទូត Fiji ប្រចាំនៅអ.ស.បលោក Peter Thomson ជាប់ឆ្នោតជាប្រធានមហាសន្និបាត
នីតិកាលទី៧១ (រូបថត៖AP)

(VOVworld) - មហាសន្និបាតអ.ស.បនាថ្ងៃទី១៣ មិថុនា បានដំណើរការបោះឆ្នោត
ជ្រើសតាំងឯកអគ្គរដ្ឋទូត Fiji ប្រចាំនៅអ.ស.បលោក Peter Thomson ជាប្រធានមហា
សន្និបាតនីតិកាលទី៧១ចាប់ពីខែកញ្ញាខាងមុខនេះ។ថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត
លោក Thomson បានឲ្យដឹងថា សមាជិកទាំងអស់នៃមហាសន្និបាត ត្រូវបានតភ្ជាប់
គ្នាដោយគោលដៅចំនួន១៧របស់អ.ស.បដែលថ្នាក់ដឹកនាំពិភពលោកបានអនុម័ត
កាលពីខែកញ្ញាឆ្នាំទៅមិញសំដៅបញ្ចប់ស្ថានភាពក្រីក្រ ជំរុញ ការអភិវឌ្ឍន៍ សម
ភាពនិងការពារបរិស្ថាន។លោក Thomson បានសន្យាថា នឹង បន្តបង្កើនតម្លាភាព
សំរាប់សកម្មភាពរបស់មហាសន្និបាតក្រោយពីអ្នកកាន់តំ ណែងមុនត្រូវមជ្ឈដ្ឋាន
មន្ត្រីអាមេរិកចោទប្រកាន់ពីបទទទួលប្រាក់សូកប៉ាន់ចំនួន១លាន៣សែនដុល្លា
អាមេរិកពីអាជីវករចិន៕

ប្រតិកម្មទៅវិញ