ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយសម្ព័ន្ធសមាគមធុរកិច្ចនីហ្សេរីយ៉ា - វៀតណាម (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅនីហ្សេរីយ៉ា នាព្រឹកថ្ងៃទី ២៩ ខែតុលា (តាមម៉ោងក្នុងស្រុក) នៅទីក្រុង Abuja ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានទទួលជួបគណៈប្រតិភូនៃសម្ព័ន្ធសមាគមធុរកិច្ចនីហ្សេរីយ៉ា - វៀតណាម ដែលមកសំដែងការគួរសម។
អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមតណាម លោក Vuong Dinh Hue បានស្នើឲ្យសម្ព័ន្ធសមាគមធុរកិច្ច និងសហគ្រាសវៀតណាមចាំចាច់ត្រូវផ្ដោតសំខាន់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើទំនិញគ្រាប់ស្វាយចន្ទី ដែលសុទ្ធតែជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។ ដើម្បីជួយសម្រួលដល់កំណើនពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមទំនងនឹងបើកជើងហោះហើរត្រង់ទៅកាន់នីហ្សេរីយ៉ានាពេលខាងមុខ ។
ជាការឆ្លើយតប ប្រធាន សម្ព័ន្ធសមាគមធុរកិច្ចនីហ្សេរីយ៉ា - វៀតណាម លោក Sani Bako បានឲ្យដឹងថា នាខែធ្នូខាងមុខ សម្ព័ន្ធសមាគមនឹងបញ្ជូនគណប្រតិភូជាន់ខ្ពស់ទៅចូលរួមពិព័រណ៌អន្តរជាតិទីក្រុងហូជីមិញ ជួបសំណេះសំណាលជាមួយតំណាង សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងសហគ្រាសនានានៅវៀត ណាមណាម។ លោកប្រធានាធិបតី Sani Bako បានសម្តែងគោលបំណងថា សហគ្រាសវៀតណាមអាចវិនិយោគលើកសិដ្ឋានស្វាយចន្ទីនិងរោងចក្រកែច្នៃស្វាយចន្ទី ក៏ដូចជាកន្លែងកែច្នៃឈើនៅនីហ្សេរីយ៉ាសម្រាប់នាំចេញទៅអឺរ៉ុប៕