ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចូលរួមសន្និសីទជាន់ខ្ពស់របស់អ.ស.ប ស្តីពីការបង្ការប្រឆាំង HIV/AIDS

Chia sẻ
(VOVworld)-សន្និសីទជាន់ខ្ពស់របស់អ.ស.បស្តីពីការបង្ការប្រឆាំងជំងឺ HIV/AIDS បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០មិថុនានៅទីស្នាក់ការអ.ស.ប
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចូលរួមសន្និសីទជាន់ខ្ពស់របស់អ.ស.ប ស្តីពីការបង្ការប្រឆាំង HIV/AIDS - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ថ្លែងមតិក្នុងសន្និសីទ

(VOVworld)-សន្និសីទជាន់ខ្ពស់របស់អ.ស.បស្តីពីការបង្ការប្រឆាំងជំងឺ HIV/AIDS
បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០មិថុនានៅទីស្នាក់ការអ.ស.ប ប្រចាំនៅ
ទីក្រុងញូវយ៉កអាមេរិកដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រ
ទេសជាសមាជិកអ.ស.ប ប្រធានមហាសន្និបាតអ.ស.ប អគ្គលេខាធិការអ.ស.ប
នាយកប្រតិបត្តិកម្មវិធីសហការរួមរបស់អ.ស.បទទួលបន្ទុកបញ្ហា HIV/AIDS និង
តំណាងអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលជាច្រើនកុះករ។ ចូលរួមក្នុងសន្និ
សីទនេះ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក  
Vu Duc Dam ។

        ថ្លែងមតិនៅសន្និសីទ លោក Vu Duc Dam បានសង្កត់ធ្ងន់ទៅលើការងារ បង្ការ
ប្រឆាំងនឹង HIV/AIDS ហើយចាត់ទុកនេះជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិ បាល
វៀតណាម។ លោកឲ្យដឹងថែមទៀតថា ដោយមានការខិតខំប្រឹងប្រែង រហូតមក
ដល់ពេលនេះ អាសន្នរោគ HIV/AIDS នៅវៀតណាមត្រូវបានត្រួតពិនិត្យ ជាជំហានៗ
។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា រដ្ឋាភិបាលវៀត ណាមសន្យា
យ៉ាងខ្លាំងក្លាថា នឹងរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការបង្ការប្រ ឆាំងនឹងជំងឺ
 HIVនិងកំចាត់ចោល AIDS យ៉ាងឆាប់បំផុត៕

ប្រតិកម្មទៅវិញ