|
ឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងក្របខ័ណ្ឌសហ ប្រតិបត្តិការអាស៊ី-អាហ្វ្រិក (Image: VNA) |
(VOVworld) – ក្នុងរយៈពេលប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់អាស៊ី-អាហ្វ្រិកនៅរដ្ឋធានី
Jakarta ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជួបសន្ទនាទ្វេភាគីនៅខាង
ក្រៅសន្និសីទលើកនេះសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដា
ប្រទេស។ ក្នុងជំនួបជាមួយនាយរកដ្ឋមន្ត្រីអេហ្ស៊ីប លោក Ibrahim Mehlab នាថ្ងៃទី
២៣ មេសា ប្រធានាធិបតី Joko Widodo បានលើកទឹកចិត្តអេហ្ស៊ីបវិនិយោគចូលក្នុង
ឥណ្ឌូនេស៊ីលើវិស័យហេដ្ឋារចសនាសម្ព័ន្ធ កំពង់ផែសមុទ្រ ព្រលានយន្តហោះនិងផ្លូវ
ហាយវែនិងគ្រឿងបរិក្ខារយោធាផងដែរ។ ថ្នាក់ដឹកនាំទាំង ២ រូបក៏បានពិភាក្សាអំពី
កិច្ចសហប្រតិបត្តិការប្រឆាំងលិទ្ធិភេវរកម្ម។ ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតី
Zimbabwe លោក Robert Mugabe នាថ្ងៃដ៏ដែល ភាគីទាំង ២ បានចុះហត្ថលេខាលើ
អនុស្សារណៈយោគយល់គ្នាទៅវិញទៅមកស្តីអំពីការបង្កើតគណៈកម្មាធិការចម្រុះ
រវាងប្រទេសទាំង ២ សំដៅបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស
គឺកសិកម្ម ការអភិវឌ្ឍន៍ ប្រភពធនធានមនុស្សនិងអង្គភាពអាជីវកម្មតូចនិងមជ្យម
(SMEs) ។ រីឯខ្លួនវិញ ប្រធានាធិបតី Robert Mugabe បានសម្តែងការគាំទ្រឥណ្ឌូនេស៊ី
ក្លាយទៅជាសមាជិកក្រៅអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អាណត្តិ
២០១៩-២០២០។
ក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nepal លោក Sushil Koirala ប្រធានាធិបតី
Joko Widodo បានស្នើរឲ្យភាគី ទាំង ២ សហប្រតិបត្តិការលើវិស័យកសិកម្មនិង
SMEs។ រីឯខ្លួនវិញ Nepal មានគោល បំណងថា៖ ឥណ្ឌូណេស៊ីជួយឧបត្ថម្ភ Nepal ក្នុងការទប់ទល់នឹងគ្រោះធម្មជាតិនិងកិច្ចការពារបរិស្ថាន។ កិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចនិងបច្ចេកទេសគឺជាបញ្ហាស្នូលដែល ត្រូវបានប្រធានាធិបតី Joko Widodo និងព្រះមហាក្សត្រ Nepal Swaziland Mswati ទី ៣ បានពិភាក្សាក្នុងជំនួបសន្ទនា
លើកនេះ៕